ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្តហ្វូន​ ឈ្នះពានរង្វាន់មាស ៣ ពីស្ថាប័នអន្តរជាតិ Globee Awards

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុន​ឈានមុខគេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍ ​និង​បច្ចេកវិទ្យាឌីជីថលនៅ​កម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុន​ឈានមុខគេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍ ​និង​បច្ចេកវិទ្យាឌីជីថលនៅ​កម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ត្រូវបាន​ផ្ដល់​ជ័យ​លាភីជា Grand Globee Winner ដោយ​ស្ថាប័នអន្តរជាតិ Globee® Awards ដែល​ជាស្ថាប័ន​អន្តរជាតិ​ដ៏ល្បីឈ្មោះមួយក្នុងការផ្ដល់រង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ច​ដល់​ក្រុមហ៊ុនអាជីវកម្ម​នៅទូទាំងពិភព​លោក ។ នេះបើតាម​ការឲ្យដឹងរបស់​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​ និង​ផ្ដល់​ពានរង្វាន់​ជ័យលាភី Grand Globee Winners នៅក្នុង​កម្មវិធី​ប្រចាំឆ្នាំលើកទី ៨ នៃ​ការផ្ដល់​ពានរង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ ឆ្នាំ ២០២១ ។

មិត្តហ្វូន ស្ថិតក្នុងចំណោម​ក្រុមហ៊ុនចំនួន ៥ ដែល​មានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ៖ ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។

ពានរង្វាន់ទាំងនេះផ្ដោត​ទៅលើ​វិស័យ​បច្ចេកវិទ្យាឌីជីថល ក្នុងនោះ​រាប់បញ្ចូលទាំង​សេវាកម្ម​និងមាតិកា​ឌីជីថល​ ផងដែរ ។ ហើយ​ក្រុមហ៊ុន មិត្តហ្វូន ត្រូវបាន​ទទួលស្គាល់​ដោយ​ផ្ដល់ជា​ពានរង្វាន់​មាសចំនួន ៣ សម្រាប់​សេវា​និង​មាតិកា​ឌីជីថលដូចជា ៖

  1. CamID ៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុត​ប្រចាំឆ្នាំ
  2. ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ៖ ឈ្នះពានរង្វាន់ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់ធុរកិច្ច​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ
  3. វីដេអូភាគ «មាគ៌ាព្រះធម៌» ៖ ឈ្នះពានរង្វាន់មាតិកា​អប់រំនិងបណ្ដុះបណ្ដាល​ល្អបំផុត​ប្រចាំឆ្នាំ​

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន មានប្រសាសន៍​យ៉ាង​ដូច្នេះថា «ពានរង្វាន់​ដ៏​ថ្លៃថ្លានេះបញ្ជាក់អំពីភាពឈានមុខគេ​ និង​ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុង​បេសកកម្ម​បង្កើត​សង្គមឌីជីថល​មួយ​នៅកម្ពុជា» ។

លោក​ ហ្វុង វ៉ាន់ គឿង បន្ថែម​ទៀត​ថា «យើងពិត​ជា​ដឹងគុណ​យ៉ាង​ខ្លាំងក្រៃលែង​ចំពោះ​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង ក៏ដូចជា​បុគ្គលិក​និយោជិត និងដៃគូ​អាជីវកម្ម​របស់​យើង ដែលបាន​ជួយ​ឲ្យ​យើង​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ» ។ នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​មិត្តហ្វូន​ បាន​ឲ្យ​ដឹង​ថា សេវាកម្មនិងផលិតផល​ឌីជីថល​ដែល​បានទទួល​ពានរង្វាន់​មាស​ពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) និង​វីដេអូភាគ «មាគ៌ាព្រះធម៌» ។

CamID គឺជា​ App ដែលមានមុខងារពិសេសៗ​ដ៏ពេញ​និយមបំផុត​ ដែល​អភិវឌ្ឍ​ដោយ​ មិត្តហ្វូន និង​ជា​វេទិកា​ឌីជីថល​ដែល​ផ្ដល់​ការ​កម្សាន្តដ៏សម្បូរបែប និង​សេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃ​គ្រប់​រូប ។ CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់ក្រៅ​ប្រព័ន្ធដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​ Cinema Service នៅក្នុង App នេះ​តែមួយ ។

ប្រព័ន្ធ​គ្រប់គ្រងព័ត៌មាន​សាលារៀន (SIS) គឺជា​ឧបករណ៍​បច្ចេកវិទ្យាមួយ ដែល​ក្រុមហ៊ុន​មិត្តហ្វូន​បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។ រឿង​និទាន​ទាំងឡាយនៅក្នុង​វីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែក​តាម​ប្រវត្តិរឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» ។ លោក​បាន​បន្ត​ថា​ «មាតិកាវីដេអូនេះ​ធ្វើ​ឲ្យ​ដំណើររឿងរបស់ព្រះពុទ្ធ​មាន​ជីវិតរស់រវើកឡើងវិញ និង​បំផុស​គោលគំនិតនៃការសាង​អំពើ​ល្អ​នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ថា ពាន​រង្វាន់ Globee Awards ត្រូវបាន​ផ្ដល់​ជូន​នៅក្នុង​កម្មវិធីនិងការ​ប្រកួត​ប្រជែង​ចំនួន ១១ ប្រភេទ រួមមានដូចជា ៖ the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®.

ជាការផ្ដល់​កិត្តិយស​ដល់​ស្ថាប័ន​ក្រុមហ៊ុន​គ្រប់​ប្រភេទ​និង​ទំហំ​ ព្រមទាំង​បុគ្គល​ដែល​នៅពីក្រោយ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ទាំងនោះ កម្មវិធី​ពានរង្វាន់ Globee Awards ទទួលស្គាល់ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​លេចធ្លោ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានាមកពីជុំវិញពិភពលោក ៕ ដោយសហការ