ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បទ ​“Are you ok​ ?​” គ្រាន់តែចេញ Trailers ភ្លាម​ផ្ទុះ​ពេញ Tik Tok ផ្អើ​លពិភពលោក !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ បន្ទាប់​ពី​ព្រលែងវី​ដេ​អូ Trailers បទ ​“are you ok ​?​”…

រាជធានី​ភ្នំពេញ ​៖ ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ បន្ទាប់​ពី​ព្រលែងវី​ដេ​អូ Trailers បទ ​“are you ok ​?​” លើ​បណ្ដាញ​សង្គម ​Tik Tok ភ្លាម បទ​ចម្រៀង​មួយ​នេះទទួល​បានការ​គាំទ្រ​លើសលប់​ពាសពេញ​ពិភពលោក​តែ​ម្ដង ដោយ​គ្រាន់តែ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផងមាន​អ្នក​ចូល​ទស្សនា ជិត​ ២០​ លាន​ដង​ទៅ​ហើយ​លើ Channel Tik Tok របស់​ផលិតកម្ម​ Galaxy Navatra នេះ​មិន​ទាន់​រាប់​ចូល​អ្នកលេង​ Tik Tok ផ្សេង​ទៀត​ Copy​យក​ទៅ​ផុស​ត​ផង​ ។

Galaxy Navatra ទើបតែ​បញ្ចប់​ការ​ថត​MV “are you ok ​?​” ដោយ​ការ​ថត​នោះ តាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា ផលិត​បាន​សម្រុក​ថត​មួយ​យប់​ទល់​ភ្លឺ ជាមួយនឹង​កាមេរ៉ា​ទំនើប​ៗ​ទើប​កម្ម​ង់​ពី​ក្រៅប្រទេស ដោយ​ការ​ថត​នោះ​ទៀត​សោត បាន​ប្រើ​ពេល​តែ​ ១​ ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ក្រុមការងារ​ជំនាញ បច្ចុប្បន្ន​កំពុង​ព​ន្លឿ​ន​ការ​កាត់ត MV ​នឹង​ចេញ​ឆាប់​ៗ​នេះ​តែ​ម្ដង ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា “are you ok ​?​” ខាងលើ ច្រៀង​ដោយ​កំពូល​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ក្រោម​ការ​និពន្ធ​ដោយ​ថៅកែ​ផលិតកម្ម​នេះ​តែ​ម្ដង គឺ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​ជោគជ័យ​វ័យក្មេង​មាន​ឥទ្ធិពល​ម្នាក់ កំពុង​តែ​មាន​ប្រជាប្រិយភាព​ ។

អ្នកលេង​ Tik Tok លើ​ពិភពលោកដំបូង​ឡើយគិត​ថា បទ​ Tik Tok បទ ​“are you ok​ ?​” គឺជា​បទចម្រៀង​របស់ កូរ៉េ ឬ ឥណ្ឌូ​ណេ​ស៊ី ឬ ថៃ ប៉ុន្តែ​បន្ទាប់​ពី​ផលិតកម្ម​ Galaxy Navatra ព្រលែង វី​ដេ​អូ Trailers បទ ​“Are you ok ​?​” ភ្លាម ទើប​ពួក​គេដឹង​ថា ជា​បទ​ចម្រៀង​របស់​កម្ពុជា ​។ គិត​មក​ដល់​ពេល​នេះ បទ ​”Are you ok​?​” ត្រូវ​បាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំ​លេង Shares ពាសពេញ​ពិភពលោក​រាប់​លាន​វី​ដេ​អូ ដោយ​មិន​នឹក​ស្មានថា ​បទ​ចម្រៀង​របស់​ប្រទេស​កម្ពុជា​ទទួល​បាន​គាំទ្រ​ភ្លូកទឹកភ្លូកដី​បែប​នេះនោះ​ឡើយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា Galaxy Navatra បាន​សម្រេចចិត្តទិញសិទ្ធិពី​ម្ចាស់​សំឡេង​ “Are you ok​?​” នេះ ក្នុង​តម្លៃ​មិន​នឹក​ស្មាន​ដល់​រហូត​ដល់​ ១២០០០ ដុល្លារ ដែល​អាច​ឲ្យ​ម្ចាស់​សំលេង​នោះ មាន​លទ្ធភាព​យក​ប្រាក់​នោះ​ទៅ​ប្រកប​របរ​រកស៊ី ឬ​អាច​សង់ផ្ទះ​បាន​សម​ល្មម​នឹង​រស់នៅ​បាន ​។

ជា​មានការ​គាំទ្រ រួម​ជាមួយ​ការ​បញ្ចេញមតិ របស់​អ្នកលេង​បញ្ចេញ​សង្គម​ជា​ច្រើន​ផង​នោះ គេ​រំពឹង​ថា បន្ទាប់​ពី​ចេញ Full MV ផ្លូវការ ច្បាស់​ជា​ទទួល​បាន​គាំទ្រ​ខ្លាំង​ជាង​បទ​ផ្សេង​ៗ​ទៀត ហើយ​អាច​ឈាន​ដល់​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ជាក់​ជា​មិន​ខាន ។ https://vt.tiktok.com/ZSe8Tqoxm/ ៕ ដោយសហការ