រាជធានីភ្នំពេញ ៖ មិនថាតែបណ្តាប្រទេសនានាជុំវិញពិភពលោកនោះទេ ដែលខិតខំអភិវឌ្ឍន៍វិស្ស័យចម្រៀងក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដោយផលិតកម្មមួយចំនួនកំពុងតែខិតខំផ្ចិតផ្ចង់ ប្រមូលនូវគុណភាព ដើម្បីលើកកម្ពស់វិស័យចម្រៀងខ្មែរ។

ជាក់ស្តែងសករាជថ្មីនៃការផ្លាស់ប្តូរការផលិត MV របស់ផលិតកម្ម GALAXY NAVATRA ហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះបទដែលទើបចេញកាលពីព្រឹកមិញនេះ ដែលច្រៀងរួមគ្នាដោយតារាស្រីវ័យក្មេង អ៊ុក សុវណ្ណារី និងតារារ៉េប Rawyer & Snooga ដែលមានចំណងជើងថា “RIP” ។

ទាំងការសម្តែង ទាំងគុណភាពវីដេអូ ពិតជាបានផលិតឡើងមិនចាញ់បរទេសប៉ុន្មានទេ។ MV មួយបទនេះមានភាពរស់រវើក និងទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឱ្យគ្រប់គ្នាដែលបានទស្សនាហើយ នៅតែបន្តចង់ទស្សនាម្តងហើយម្តងទៀត។

នេះគឺជាស្នាដៃថ្មីមួយដែលផលិតឡើងស័ក្តិសមទៅនឹងចំណូលចិត្តក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។ អ្វីដែលពិសេសនោះ គឺកម្រិតគុណភាពវីដេអូខ្ពស់ ការដឹកនាំសម្តែង តួអង្គសម្តែងល្អ ហើយគ្រប់ឈុតឆាកសុទ្ធតែបានប្រឡោមចិត្តអ្នកទស្សនា មិនឱ្យជិនណាយ។

សូមជម្រាបជូនផងដែរថា នេះជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ និង Rawyer & Snooga និងនិពន្ធបទភ្លេងដោយ ប្រុសម៉ៅ ផងដែរ ៕ ដោយសហការ


ចង់ជ្រាបច្បាស់ថា ថតឡូយខ្លាំងប៉ុនណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

ចែករំលែកព័តមាននេះ