ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រើ iEBuy App ទាន់សម័យហើយអាចផុសទំនិញលក់តាមអនឡាញម៉ាសប្បាយឥតគិតថ្លៃអ្វីទាំងអស់ ! (វីដេអូ)

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្មានអ្វីត្រូវលំបាកក្នុងការទិញទំនិញតាមអនឡាញ និងគ្មានអ្វីដែលលំបាកក្នុងការផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញទៀតនោះទេ ។ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់អ្នកទិញ​ និងអ្នកផុសលក់ទំនិញតាមអនឡាញ និងដើម្បីឱ្យស្រមតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អាយ…

រាជធានីភ្នំពេញ ៖ គ្មានអ្វីត្រូវលំបាកក្នុងការទិញទំនិញតាមអនឡាញ និងគ្មានអ្វីដែលលំបាកក្នុងការផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញទៀតនោះទេ ។ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់អ្នកទិញ​ និងអ្នកផុសលក់ទំនិញតាមអនឡាញ និងដើម្បីឱ្យស្រមតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អាយ អ៊ី បាយ (iEBuy) បានបង្កើត iEBuy App​ ដែលជាផ្សារទំនើបអនឡាញ  និងបណ្តាញសង្គម (E-Commerce & Social Media) ជាបច្ចេកវិទ្យាថ្មីដែលបង្កើតឡើងដោយកូនខ្មែរ ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ពិសេសអ្នកលក់ទំនិញតាមអនឡាញអាចផុសផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនលក់ និងសេវាកម្មរបស់ខ្លួនបានដោយសេរី និងឥតគិតថ្លៃអ្វីឡើយ ។ រិតតែពិសេសទៅទៀតនោះ iEBuy App​ ថែមទាំងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ​ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់បានយ៉ាងងាយស្រួលផងដែរ ។

លោក ឯម ឬទ្ធី ជាស្ថាបនិកនៃក្រុមហ៊ុន អាយ ​ អ៊ី បាយ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងរត់ប្រណាំងយ៉ាងសកម្មជាមួយពិភពលោកលើវិស័យបច្ចេកវិទ្យា ។ ក្នុងនោះកូនខ្មែរមួយចំនួនក៏មានគំនិតច្នៃប្រឌិតមិនចាញ់បរទេសប៉ុន្មានដែរ ។ ជាក់ស្តែងការបង្កើតផ្សារទំនើបអេឡិចត្រូនិក និងបណ្តាញសង្គម iEBuy  នេះគឺជាគំ​និត និងស្នាដៃកូនខ្មែរសុទ្ធសាធ ។

លោក ឯម ឬទ្ធី ឱ្យដឹងទៀតថា iEBuy មានលក្ខណៈពិសេស ៤ យ៉ាងដែលជួយសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់យើង ៖

ទី ១ ៖ វាគឺជាប្រភេទពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការទិញលក់ទំនិញតាមអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ។

ទី ២ ៖ មានប្រព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស លឿនរហ័ស និងអាចត្រួតពិនិត្យបាន ។

ទី ៣ ៖ មានប្រព័ន្ធទូទាត់ប្រាក់ច្បាស់លាស់ និងសុវត្ថិភាព ហើយមានវិក័យបត្រត្រឹមត្រូវ ។

ទី ៤ ៖​ គឺជាបណ្តាញសង្គម ដែលយើងអាចផុសរូប និងអាចទាក់ទងគ្នាបានយ៉ាងងាយស្រួល ។

លោកបន្ថែមថា យុវវ័យសម័យថ្មីមាន iEBuy App​ ក្នុងទូរស័ព្ទដៃ ធ្វើឱ្យជីវិតពិតជាងាយស្រួល និងចំណេញទាំងពេលវេលា ប្រាក់កាស ហើយថែមទាំងមានការកម្សាន្តទៀតផង ។ ចង់បានទំនិញអ្វីមួយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់ហាង ខាតសាំងឡាន និងតានតឹងអារម្មណ៍ដោយសារស្ទះចរាចរណ៍លើដងផ្លូវ ជាពិសេសគឺការប្រឈមមុខនឹងការឆ្លងកូវីដ ១៩ នោះឡើយ ។ គ្រាន់តែចូលទៅក្នុង iEBuy App​  ហើយពិនិត្យមើលមុខទំនិញ និងជ្រើសរើសទំនិញដែលយើងពេញចិត្តរួចចុចទិញ និងជ្រើសរើសមធ្យោបាយដឹកជញ្ជូន គឺជាការស្រេច ។ លោកអ្នកក៏មិនបាច់ព្រួយបារម្ភពីគុណភាព និងសុវត្ថិភាពទំនិញដូចការលក់តាមអនឡាញធម្មតានោះដែរ ពីព្រោះទំនិញដែលដាក់លក់ក្នុងផ្សារទំនើប iEBuy App​ សុទ្ធតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវទើបអាចលក់បាន ។

iEBuy App​ គឺជាជំនួយការយ៉ាងល្អរបស់លោកអ្នក ហើយលើសពីផ្សារទំនើប iEBuy App​ ក៏ជាបណ្តាញសង្គម ដែលយើងអាចផុសរូបកម្សាន្ត និងជជែកលេងជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារបានថែមទៀត ។ នេះជាហេតុផល ដែលយើងគ្រប់គ្នាត្រូវមាន iEBuy App​ ក្នុងទូរស័ព្ទដៃចាំបាច់តែម្តង ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាយ អ៊ី បាយ បានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺជាផ្សារទំនើបអេឡិចត្រូនិក និងបណ្តាញសង្គម រួមបញ្ចូលគ្នាដំបូងគេ និងដ៏ទំនើបក្នុងតំបន់ និងពិភពលោក ។ គុណតម្លៃក្រុមហ៊ុន
គឺប្រកបដោយវិជ្ជាជីវៈ សហការល្អជាមួយដៃគូយុទ្ធសាស្រ្ត ការច្នៃប្រឌិត និងសុច្ចរិតភាព ។

លោកអ្នកអាចទំនាក់ទំនងក្រុមហ៊ុន អាយ អ៊ី បាយ តាមអាសយដ្ឋានផ្ទះលេខ ៦បេ ផ្លូវ ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទូរស័ព្ទលេខ ៖ 092/093 49 50 49 ឬអ៊ីម៉ែល info@iebuymarket.com ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ ៖ www.iebuyexpress.com ឬ App iEBuy ។

– ដើម្បី​បង្កើតគណនីក្នុងកម្មវិធី​ ចុច Link​ ខាងក្រោមនេះ ៖

https://iebuyexpress.com/signup?referral_code=086345689

– ដើម្បីទាញយក App PlayStore សូមចុច Link ខាងក្រោមនេះ ៖

https://play.google.com/store/apps/details?id=com.market.iebuy

– ដើម្បីទាញយក App Store សូមចុច Link ខាងក្រោមនេះ ៖

https://apps.apple.com/us/app/iebuy/id1545519339 ៕ ដោយសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖