ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វីងម៉ល ដំណើរការសេវាកម្មដឹកជញ្ជូន ម្ហូបអាហារនៅខេត្តសៀមរាប ដើម្បីគាំទ្រសហគមន៍ ខណៈជំងឺកូវីដ ១៩​ រាតត្បាត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះ វីងម៉ល បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួនមកកាន់ខេត្តសៀមរាបដោយអនុញ្ញាតឲ្យអតិថិជន​អាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈ​ស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ ។ ការបើកដំណើរការនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះ វីងម៉ល បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួនមកកាន់ខេត្តសៀមរាបដោយអនុញ្ញាតឲ្យអតិថិជន​អាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈ​ស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ ។ ការបើកដំណើរការនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗ ។

កាលពីឆ្នាំមុន វីង បានណែនាំ វីងមីល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជាកាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩​ ។

ដើម្បីអបអរសាទរ ការសម្ពោធ វីងម៉ល នៅខេត្តសៀមរាប និងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការទិញទំនិញប្រកបសុវត្ថិភាពក្នុងពេលមានជំងឺរាត ត្បាតនេះ អ្នកឧកញ៉ា គិត ម៉េង បានប្តូរសម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និងឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាសសុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់ឥវ៉ាន់នៅពីក្រោយហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ ។

អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និង​ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើងនៅក្នុងគ្រាលំបាកនេះ ខ្ញុំគិតថា វាចាំបាច់ណាស់ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេដោយសាកល្បងធ្វើការងាររបស់ពួកគេឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្មនិងជីវិតរបស់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើពួកគេក្នុងការចែកចាយផលិតផលនិងជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះមិនថាហាលថ្ងៃក្តៅ ឬភ្លៀងក៏ដោយ» ។

វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាបនូវការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការបញ្ជាទិញទាំងអស់​ ត្បិតថាក្រុមហ៊ុននេះចង់ជួយដៃគូអាជីវកម្មទាំងអស់ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ ។ អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាបបានចុះឈ្មោះនៅក្នុង វីងម៉ល និងកំពុងលក់ទំនិញរាប់ពាន់មុខរាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងរបស់របរជាច្រើនមុខទៀត ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់ពួកគេពីការឆ្លងកូវីដ​ ១៩ នេះ ។ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្ត​គោលការណ៍ ៣កុំ និង ៣ការពារ ជារៀងរាល់ថ្ងៃ ហើយការទិញទំនិញតាមអនឡាញគឺជាវិធីងាយស្រួលដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់» ។​

ដើម្បីធ្វើការបញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង ”វីងម៉ល”​ ដើម្បីរកមើលហាងជាច្រើន និងធ្វើការបញ្ជាទិញ ។ បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយជាមួយនឹងការទទួលបាននូវអាហារ និងផលិតផលដែលពួកគេត្រូវការដឹកជូនដោយឥតគិតថ្លៃសេវា ។ វីងម៉លផ្តល់ជូនអតិថិជននៅខេត្តសៀមរាបនូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ “HELLOSR” ហើយអតិថិជននៅភ្នំពេញសូមបញ្ចូលលេខកូដ “HELLOPP” ដើម្បីទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារដូចគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ ។

អតិថិជននឹងអាចតាមដានការបញ្ជាទិញនៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាពនិងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប ។ អាជីវករទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅវីងម៉ល បានគ្រប់ពេលវេលាដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួនដល់អតិថិជនរាប់លានអ្នកដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។

សាធារណៈជនដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីង ឬ គ្មានគណនីវីងត្រូវបានលើកទឹកចិត្តឱ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន ។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីង ពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីងដោយប្រើតំណនេះ ៖ https://myoffice.wingmoney.com/p/appointment

វីងម៉ល ទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន ។ អតិថិជនវីងក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារដៃគូរបស់វីង ឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ដើម្បីទិញទំនិញផងដែរ ។ អតិថិជនក៏អាចដាក់ប្រាក់ដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលនៅក្បែរពួកគេផងដែរ ។

ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាបអាចចូលរួម Telegram របស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ ៖ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់ ៖ https://t.me/WingMall បាន ៕ ដោយសហការ