ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់​ បន្ត​យុទ្ធនាការ​ដាំ​ដើម​កោង​កាង ១០០០ ​ដើម ជា​លើក​ទី​ ២ នៅ​សហគមន៍​នេសាទ​ព្រែក​ត្នោត ខេត្តកំពត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​នាំ​បុគ្គលិក​ប្រមាណ​ 2០ ​នាក់ រួម​គ្នា​ជាមួយ​ប្រជា​សហគមន៍​នេសាទ​ព្រែក​ត្នោត និង​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្តកំពត ក្នុង​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោង​កាង​ចំនួន​ 1០០០…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​នាំ​បុគ្គលិក​ប្រមាណ​ 2០ ​នាក់ រួម​គ្នា​ជាមួយ​ប្រជា​សហគមន៍​នេសាទ​ព្រែក​ត្នោត និង​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្តកំពត ក្នុង​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោង​កាង​ចំនួន​ 1០០០ ​ដើម នៅ​ក្នុង​ដែន​ការពារ​របស់​សហគមន៍​នេសាទ​ព្រែក​ត្នោត ខេត្តកំពត កាលពី​ថ្ងៃ​ទី​ 23 ខែកក្កដា ឆ្នាំ​ 2021 កន្លង​ទៅ​នេះ​ ។

នេះ​ជា​លើក​ទី​ ២​ ហើយ ដែល​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោង​កាង​នៅ​ខេត្តកំពត ក្នុង​គោលបំណង​ ដើម្បី​ជំរុញការ​ចូលរួម​ពី​សាធារណជន​គ្រប់​ទិស​ទី ជា​ពិសេស​វិស័យ​ឯកជន​ឱ្យ ចូលរួម​ថែរក្សា និង​ការពារ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​ជីវចម្រុះ និង​ជា​ធនធាន​ដ៏​ចម្បង​មួយ​ដែល​រក្សា​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន ​។ ជាង​នេះ​ទៅ​ទៀត យើង​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ ទិវា​ព្រៃកោងកាង​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ​26 ខែកក្កដា ឆ្នាំ​ 2021 នេះ​ផង​ដែរ ​។

ស្ថិត​ក្នុង​ឱកាស​នេះ លោក ជុនហៀង ថាវសិទ្ធ អនុប្រធាន​ធុរកិច្ច នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​លើក​ឡើង​ថា ព្រៃកោងកាង​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​យ៉ាង​មហាសាល​សម្រាប់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រជា​នេសាទ ​ដែល​រស់នៅ​តំបន់​ជុំវិញ​នោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​តួនាទី ​ជា​របាំង​ការពារ​ខ្យល់ព្យុះ​នៅ​តាម​ឆ្នេរសមុទ្រ ហើយ​ក៏​ផ្តល់​នូវ​ជម្រក​ដល់​ធនធាន​ចម្រុះ​នៅ​ក្នុង​ទឹក ដែល​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ទៀត​ផង ​។

លោក​បន្ត​ទៀត​ថា ៖ «ការ​រួម​គ្នា​ដាំ​ដើម​កោង​កាង​នៅ​ថ្ងៃនេះ បង្ហាញ​អំពី​ស្មារតី​រួបរួម​នៃ​មនុស្សជាតិ​ដើម្បី​លើកកម្ពស់​បរិស្ថាន និង​បង្កើតឱ្យ​មានការ​ចង់​ចាំ​ដ៏​ប្រពៃ​អំពី​ការ​បត​ស្នង​របស់​មនុស្សជាតិ​ចំពោះ​បរិស្ថាន​វិញ​» ។​

លោក ដៅ សុទ្ធ តំណាង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត បាន​បញ្ជាក់​ឱ្យដឹង​ថា ការ​ដាំ​ដើម​កោង​កាង​នៅ​ថ្ងៃនេះ ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់ ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ​ក្នុង​ការ​ជួយ​អភិរក្ស​ព្រៃកោងកាង និង​រួម​គ្នា​ថែរក្សា​លើកកម្ពស់​បរិស្ថាន​ ។ លោក​សង្ឃឹមថា សកម្មភាព​នេះ​នឹង​ជំរុញ និង​កៀរគរ​ការ​ចូលរួម​វិភាគទាន​ពី​សំណាក់​សាធារណជន​ទូទៅ ក្នុង​ការ​រួម​គ្នា​អភិរក្ស​ព្រៃកោងកាង​បន្ត​ទៅ​ទៀត ក្នុង​ន័យ​គាំទ្រ​សហគមន៍​នេសាទ​ព្រែក​ត្នោត ​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​ពី​យើង​ទាំងអស់​គ្នា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​ជា​ច្រើន ក្នុង​នោះ មាន​ដូច​ជា​ការ​ដាំ​ដើមឈើ ការ​ផ្តល់​អំណោយ​សប្បុរសធម៌ ការ​ឧបត្ថម្ភ​កម្មវិធី និង​កា​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដើម្បី​សង្គម ​។

វី​តា​ល់ ជា​ក្រុមហ៊ុន​ក្នុងស្រុក ​ដែល​ទទួល​ការ​គាំទ្រយ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ចំពោះ​ការងារ​សប្បុរស​ធ​ម៍​ និង​សង្គម អស់​រយៈ​ជាង ​១០​ ឆ្នាំ​មក​ហើយ ​។ ក្រុមហ៊ុន​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន យុវជន​សម័យ​ថ្មី និង​វិស័យ​ឯកជន​នានា ឱ្យ​ចូលរួម​យល់​ដឹង ​អំពី​អត្ថប្រយោជន៍​ដ៏​វិសេស ​របស់​ដើម​កោង​កាង និង​បន្ត​រួម​គ្នា​ដាំ​ដើម​កោង​កាង​ឱ្យ​បាន​ច្រើន ព្រមទាំង​ថែរក្សា​ព្រៃ​នេះ​ ឱ្យ​បាន​គង់វង្ស​យូរអង្វែង​ជា​និរន្ត​តទៅ ដើម្បី​ប្រយោជន៍​សហគមន៍ និង​បរិស្ថាន​ទាំងមូល​ ៕ ដោយ​សហការ