ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃាត់ខ្លួន​ភ្លាម​ៗ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅ​ការសាងសង់ KMB ឱ្យមកបើក​លុយ​ឱ្យ​កម្មករ​ជា​កំហិត​នៅ​ម៉ោង ​11:30 ​នាទី ​ថ្ងៃនេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ថ្មីៗនេះផ្ទុះ​កាត​វ៉ា​ពី​សំណាក់​កម្មករ ដែល​ធ្វើការ​ឱ្យ​គម្រោង​ក្រុង​រណប Poipet Satellite City របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា…

រាជធានី​ភ្នំពេញ ​៖ ថ្មីៗនេះផ្ទុះ​កាត​វ៉ា​ពី​សំណាក់​កម្មករ ដែល​ធ្វើការ​ឱ្យ​គម្រោង​ក្រុង​រណប Poipet Satellite City របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ថា​មិន​បាន​បើក​លុយ​យឱ្យកម្មករ ។ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម អ្នកគ្រប់គ្រង​នៅ​គម្រោងក្រុង​រណប​របស់​អ្នកឧកញ៉ា បាន​ស្វែ​រក​តាម​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ KMB ​​(ខេ​អឹ​ម​ប៊ី​) ដែល​ជា​អ្នកម៉ៅការ​សាងសង់​ ដើម្បី​មក​បើក​លុយ​អោយ​កម្មករ​ជា​កំហិត​នៅ​ម៉ោង​ 11:30​ នាទី ​ថ្ងៃទី ១៤ ខែមិថុនា នេះ​តែ​ម្ដង​ ។

សូម​បញ្ជាក់​ផង​ដែ​ថា គម្រៀង​សាងសង់​ក្រុង​រណប​របស់​អ្នកឧកញ៉ា​ដែល​មាន​ផ្ទៃដី​ទំហំ​រហូត​ជិត ​4000 (​បួន​ពាន់​)​ ហិក​តា​នោះ បាន​ម៉ៅ​ការ​ទៅ​អោយ​ក្រុមហ៊ុន KMB សាងសង់​អាគា​ពាណិជ្ជកម្ម​គ្រោង​ 30​ អាគារ មាន​ដូច​ជា ៖ ​កាស៊ីណូ ហូ​តែ​ល រី​ស​ត ខុន​ដូ និង​អាគា​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត ​។ ដោយឡែក​កាល​ថ្ងៃ​ទី​ 12 ខែមិថុនា ឆ្នាំ 2021​ ពេល​ម៉ោង ៦ ល្ងាច បាន​ផ្ទុះ​ការ​តវ៉ា​មាន​សំឡេង​ស្រែកអោយ​អ្នកឧកញ៉ា​ជួយ​បើក​លុយ​អោយ​កម្មករ​ ​ទើបព្រឹក​នេះ​អ្នកគ្រប់គ្រង​គម្រោង​បាន​បញ្ជាក់​មក​ថា ប៉េ​អឹ​ម​បាន​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន ​(KMB) តាំងពី​ល្ងាចម្សិលមិញ ដើម្បី​បើក​លុយ​អោយ​កម្មករ​ក្នុងថ្ងៃនេះ​ជា​កំហិត ព្រោះ​ក្រុមហ៊ុន​ម៉ៅ​ការ​នេះ បំពាន​កិច្ចសន្យា ​និង​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស ដល់​គម្រោង​អ្នកឧកញ៉ា​ ឡេ​ង​ ណា​វ៉ា​ត្រា​ ៕ ដោយ​សហការ