ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិនិយោគចម្ការខ្នុរការុដ ជាមួយក្រុមហ៊ុន ម៉ាកាស់ លែន នឹងប្រមូលផលចំណេញរាប់សិបឆ្នាំ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ម៉ាកាស់ លែន បានណែនាំគម្រោងវិនិយោគថ្មីលើការដាំដុះខ្នុរការុដ ដែលលោកអ្នកចំណាយលើការទិញដើមខ្នុរការុដចាប់ពី ១០០ ដើម ឡើងទៅក្រុមហ៊ុននឹងដាំដើមខ្នុរនោះលើដីធ្លីរបស់ក្រុមហ៊ុនផ្ទាល់…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ម៉ាកាស់ លែន បានណែនាំគម្រោងវិនិយោគថ្មីលើការដាំដុះខ្នុរការុដ ដែលលោកអ្នកចំណាយលើការទិញដើមខ្នុរការុដចាប់ពី ១០០ ដើម ឡើងទៅក្រុមហ៊ុននឹងដាំដើមខ្នុរនោះលើដីធ្លីរបស់ក្រុមហ៊ុនផ្ទាល់ ដោយជួយស្រោចទឹក ថែទាំរហូតចេញផ្លែ ពិសេសប្រមូលទិញ ទិន្នផលវិញក្នុងតម្លៃទីផ្សារថែមទៀតផង ។

បច្ចុប្បន្នគម្រោងវិនិយោគចម្ការខ្នុរការុដថ្មីនេះផ្តើមចេញរូបរាងជាបណ្តើរៗហើយ ថែមទាំងបានដាក់ចេញតម្លៃយ៉ាងពិសេស ៣,០០០ ដុល្លារ នៅក្នុងដី ១ ហិកតា ដែលមានដើមខ្នុរចំនួន ៨៣៣ ដើម ។ ខណៈនេះដែរក្រុមហ៊ុនបានដាក់ដាំកូនដើមខ្នុរទៅលើដីដែលបានរៀបចំរួចរាល់ តាមបច្ចេកទេសយ៉ាងត្រឹមត្រូវជូនទៅដល់អតិថិជន ដែលបានចុះកុងត្រារួមវិនិយោគជាមួយក្រុមហ៊ុន ។

ស្របពេលមានការទុកចិត្តទៅលើក្រុមហ៊ុនវិនិយោគរចម្ការខ្នុរ ក្រុមហ៊ុនបានបញ្ចុះតម្លៃពិសេសលើការវិនិយោគទៅលើដីចម្ការផ្ទាល់ដែលបញ្ចុះ ៣,០០០ ដុល្លារសម្រាប់ការបង់ផ្តាច់ និង ១,០០០ ដុល្លារទៅលើការបង់រំលស់នៅក្នុងដី ១ ហិកតា ស្មើ ១០,០០០ ម៉ែត្រការ៉េ  ដែលមានដើមខ្នុររហូតទៅដល់ ៨៣៣ដើម ។

ការវិនិយោគនេះ គឺផ្តោតទៅលើផលិតផលផ្លែខ្នុរនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំ ក៏ដូចជាប្រទេសវៀតណាផងដែរ មានន័យថា អតិថិជនទាំងពីរគម្រោងមិនថា ការវិនិយោគចាប់ពី ១០០ ដើម ឬទិញទាំងដីចម្ការ ១ ហិកតាដែលមានដើមខ្នុរចំនួន ៨៣៣ដើមនោះទេ ក្រៅពីជួយដាំដុះថែទាំជាប្រចាំហើយនោះ ក្រុមហ៊ុនជួយបេះ ជួយលក់ចេញតាមតម្លៃទីផ្សារ មួយរយភាគរយតែម្តង ដោយអតិថិជនចាំតែនៅចុងរដូវពិនិត្យរបាយការណ៍គណ នេយ្យ និងទទួលប្រាក់ចំណេញតែប៉ុណ្ណោះ ។

លោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុន ម៉ាកាស់ លែន បានលើកឡើងថា អត្ថប្រយោជន៍ជាច្រើនដែលប្រជាកសិករយើងអាចទទួលបាននោះគឺ ក្នុង ១ ឆ្នាំយើងអាចទទួលផលពីដំណាំនេះពី ២ ទៅ ៣ ដង ។ ហើយប្រសិនបើយើងលក់ ១ គីឡូក្រាម តម្លៃ ១ ដុល្លារ ដូចនេះយើងនឹងទទួលបាន ១០០ ដុល្លារមួយឆ្នាំ ក្នុងមួយដើម ។ អ៊ីចឹងប្រសិនជាយើងដាំ ១០០ ដើមនោះនឹងមានបានទទួលផងច្រើនតាមនោះផងដែរ ។

សូមជម្រាបថា  បន្ទាប់ពីប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនមក ទំនិញប្រទេសកម្ពុជា ជាង ៣០០ មុខអាចនាំចេញទៅចិន ដោយក្នុងនោះ ៩៥ ភាគរយ គឺជាផលិតផលកសិកម្ម ។ ដោយសំឡឹងឃើញឱកាសនេះជាយូរមកហើយនោះ ក្រុមហ៊ុន ម៉ាកាស់ លែន បានចាប់យកចំណែកទីផ្សារមួយចំណែក ដោយសិក្សា និងដាំដុះដោយផ្ទាល់ខ្នុរការុដ សម្រាប់នាំចេញទៅលក់នៅក្នុងប្រទេសចិនផងដែរ ។

លោក សារី អ៊ីសា បានបន្តថា ៖ «ដើមខ្នុរការុដ ឱ្យតែដាំត្រូវបច្ចេកទេស មានប៉ុណ្ណាក៏អាចនាំចេញបានដែរ ព្រោះប្រទេសចិន គឺមានប្រជាជនច្រើន និងតម្រូវការហូបចុកក៏ច្រើន ដូចនេះហើយទើបខ្ញុំបើកគម្រោងមួយនេះ ដើម្បីឱ្យបងប្អូនអតិថិជនអាចចូលរួមវិនិយោគបាន ព្រោះថា ខ្នុរការុដ ខ្ញុំបានរើសពូជជាប្រភេទតមែកចំហៀង ដែលនាំចូលពីប្រទេសម៉ាឡេស៊ី ដែលចំណាយពេលមិនដល់ ២ឆ្នាំនោះទេ អាចទទួលផលបានហើយ ពិសេសគឺផ្លែធំៗត្រូវស្តង់ដារនាំចេញតែម្តង» ។

គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងរបស់ក្រុមហ៊ុនមានធានាលើការដាំដុះ ថែទាំតាមបែបបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់ និងរស់បានយូរមិនក្រោម ១០ ឆ្នាំដល់អតិថិជន ។ ធានាលើទីផ្សារលក់ទិន្នផលចេញពិតៗ ដោយមានកិច្ចសន្យាជាសំអាងទទួលស្គាល់ដោយមេធាវី ។ ឯកសារការចំណាយ និងលក់ចេញបើកយ៉ាងទូលាយសម្រាប់ម្ចាស់ទុនទាំងអស់ ។ ហើយក្រុមហ៊ុន ម៉ាកាស់ លែន គឺឈរលើគោលការណ៍ស្មោះត្រង់ ទំនួលខុសត្រូវ និងផលចំណេញរួមផងដែរ ។

បន្ថែមពីនេះ ប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងព័ត៌មាន ឬអាចឆាត តេឡេក្រាម តាមរយៈលេខទូរស័ព្ទ ៖ 081 659 090 / 090 659 090 / 097 750 700 / 098 822 988 ៕ ដោយសហការ