ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​ដំបូង​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛»

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ​៨ ខែមិថុនា ឆ្នាំ​ ២០២១​ នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​…

រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ​៨ ខែមិថុនា ឆ្នាំ​ ២០២១​ នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ បាន​ប្រគល់​រង្វាន់​ធំ​ៗ​ជា​ច្រើន​ទៅ​កាន់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» នៅ​ឯ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ ។ លោក ខេ​ង ដា រស់នៅ​ខេត្តបន្ទាយមានជ័យ​ជា​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ថា​ ៖ «​ពេល​ខ្ញុំ​មក​ទទួល​រង្វាន់​នេះ​ទើប​ដឹង​ថា វា​ពិតជា​ការ​ផ្តល់​ជូន​ពិតប្រាកដ​មែន ពុំ​មានការ​បោកប្រាស់​បន្លំ​ឡើយ​ ។ មុន​ដំបូង​នៅ​ពេល​ក្រុមហ៊ុន​តេ​មក​ប្រាប់​ថា ​ឈ្នះ​រង្វាន់ ខ្ញុំ​ស្ទាក់ស្ទើរ​ព្រោះ​ខ្លាច​ថា​ ជា​ការ​ឆបោក តែ​បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់​ពី​ក្រុមការងារ រួម​ទាំង​ពិនិត្យ​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ទើប​ជឿជាក់ និង​ឡើង​មក​ទទួល​រង្វាន់​តែ​ម្តង​»​ ។

អតិថិជន​មានសំណាង​ម្នាក់​ទៀត​មក​ពី​ខេត្តកំពង់ចាម លោក ឡេ​ង គឹ​ម​ហ៊ុន ជា​អ្នក​ឈ្នះ​រង្វាន់​ទូរទស្សន៍​ឆ្លាត​វៃ LG 49 អ៊ី​ញ ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូច​គ្នា​ថា​៖ «​ពិតប្រាកដ​ណាស់ ខ្ញុំ​តែងតែ​បញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ ហើយ​ក៏​មានសំណាង​ឈ្នះ​រង្វាន់​ទូរទស្សន៍ 49 អ៊ី​ញ​នេះ ១​គ្រឿង​ ។ ខ្ញុំ​ក៏​ស្ទាក់ស្ទើរ​ដែរ​ដំបូង តែ​បន្ទាប់​មក​គិត​ថា​លេខ​ក្រុមហ៊ុន 097 9 097 097 តេ​មក​ គឺ​ពិតជា​ក្រុមហ៊ុន ​១០០% ហើយ​ទើប​ឡើង​មក​ទទួល​រង្វាន់​ដោយ​ផ្ទាល់​នៅ​ថ្ងៃនេះ​» ​។

លោក អា​ដាំ មក​ពី​ការិយាល័យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា ​៖ «​ដើម្បី​ជា​ការ​លើកទឹកចិត្ត​អតិថិជន​ដែល​គាំទ្រ​ប្រើប្រាស់​សេវាកម្ម​មិត្ត​ហ្វូ​ន​ទាំងអស់ រាល់​អតិថិជន​ដែល​បញ្ចូល​លុយ​ជាមួយ​កាត​កោស​មិត្ត​ហ្វូ​ន 5000៛ នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាម​ៗ រួម​ទាំង​លេខ​កូដ​សំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro 3 រង្វាន់​, iPhone 12 mini 3 រង្វាន់​, ទូរទស្សន៍ LG SmartTV 49 អ៊ី​ញ 3 រង្វាន់ និង​កាត​កោស 10 ដុល្លារ​ជា​ច្រើន​រង្វាន់​ទៀត ​។ ការ​ផ្តល់​ជូន​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ​០១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២១ ​។ រង្វាន់​នៅ​មាន​ច្រើន​ទៀត ដូច្នេះ​អតិថិជន​ដែល​ចង់​ឈ្នះ កុំ​ភ្លេច​បញ្ចូល​ឲ្យ​បាន​កាន់តែ​ច្រើន ឱកាស​ឈ្នះ​កាន់តែ​ច្រើន​» ​។

គួរ​បញ្ជាក់​ឡើង​វិញ​ថា ចាប់ពី​ថ្ងៃ​ទី ​០១ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ ​២០២១ មិត្ត​ហ្វូ​ន​បាន​ផ្តល់​ជូន​នូវ​កម្មវិធី​ថ្មី​គឺ «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ដើម្បី​អនុញ្ញាតិ​ឲ្យ​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​អាច​មានឱកាស​ឈ្នះ​រង្វាន់ ប្រចាំខែ​ដ៏​សន្ធឹកសន្ធាប់​ដូច​ជា ទូរស័ព្ទ​ដៃ​ទំនើប iPhone 12 Pro 3 រង្វាន់​, iPhone 12 mini 3 រង្វាន់​, ទូរទស្សន៍ LG SmartTV 49 អ៊ី​ញ 3 រង្វាន់ និង​កាត​កោស 10 ដុល្លារ 60 រង្វាន់​ ។ លើស​ពី​នេះ​រាល់​ការ​បញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ អតិថិជន​គ្រប់​រូប​នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាម​ៗ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ ។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ទី​ ០៥ នៃ​ខែ​បន្ទាប់ វេលា​ម៉ោង ៤ រសៀល តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ឆាន​ល​របស់​មិត្ត​ហ្វូ​ន​ ។ សម្រាប់​ការ​ទំនាក់ទំនង​ទៅ​អតិថិជន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់ Hotline ប្រើប្រាស់​របស់​ខ្លួន​តែ​មួយ​ខ្សែ​គត់​គឺ 097 9 097 097 ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕ ដោយ​សហការ