ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​នៃ​កម្ពុជា រៀបចំ​ការ​ប្រឡង​វគ្គ​សិក្សា NBC-FSI Connect លើក​ទី ៣៦

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រឡង​វគ្គ​សិក្សា NBC-FSI Connect ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ​សម្រាប់​លើក​ទី ​៣៦ ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ៧៦…

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រឡង​វគ្គ​សិក្សា NBC-FSI Connect ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ​សម្រាប់​លើក​ទី ​៣៦ ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ៧៦ ​រូប​ ។

ការ​ប្រឡង​វគ្គ​សិក្សា NBC-FSI Connect លើក​ទី ៣៦ នេះ​បានប្រារព្ធ​ធ្វើ​ជា​ផ្លូវការ ថ្ងៃ​ទី​ ៨ ខែមិថុនា ឆ្នាំ ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ ។

សូម​បញ្ជាក់​ឱ្យ​ដឹង​ថា​ ៖ «​វគ្គ​សិក្សា NBC-FSI Connect ​នេះ ​គឺជា​វគ្គ​បណ្តុះបណ្តាល​មួយ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ហៅ កាត់​ថា (BIS) ដែល​ជា​ផ្នែក​នៃ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស ក្នុង​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​។ ហើយ​វគ្គ​នេះ​បាន​រៀបចំ​ជា​ការ​ផ្តួចផ្តើម​រៀបចំ​ឡើង​ក្នុង​ឆ្នាំ ​២០១៥ ដោយឯកឧត្តម ជា ចាន់​តូ ទេ​សា ភិ​បាល​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​ឯកទេស​កម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​ និង​និយាម​អន្តរជាតិ និង​សម័យកាល​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន​»​ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ​គិត​មក​ដល់​បច្ចុប្បន្ន មាន​មន្ត្រី​-​បុ​គ្គ​លិ​ធនាគារជាតិ​នៃ​កម្ពុជា​ចំនួន ៣០៣ ​រូប​ហើយបាន​ចូលរួម​វគ្គ​សិក្សា NBC-FSI Connect តាម​រយៈ​ការ​ប្រឡង​ជា​ផ្លូវការ​ចំនួន ៣៥ លើក​កន្លង​មកនេះ ​។​ តាម​ការវាយតម្លៃ​ក្នុង​វគ្គ​នីមួយ​ៗ​មន្ត្រី បុគ្គលិក​ជា​សិក្ខាកាម​បាន​ខិតខំ​សិក្សា​យ៉ាង​សកម្ម ហើយ​ក្នុង​ស​ប្តា​ហ៍​ទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២១ កន្លង​ទៅ​នេះ​មាន​បេក្ខជន​ចំនួន ៧៦ រូប បាន​ដាក់​ពាក្យសុំ​ប្រឡង​ផ្លូវការ​ចំពោះ​មុខ​គណៈកម្មការ​គ្រប់គ្រង​ប្រឡង រួម​មាន​កម្រិត​ខ្ពស់​ចំនួន ១៩ រូប កម្រិត​មធ្យម​ចំនួន ៣០ រូប និង​កម្រិត​បឋម​ចំនួន ២៧ រូប​ ​។

ប៉ុន្តែ​សម្រាប់​ការ​ប្រឡង​លើក​ទី​ ៣៦ អ្វី​ដែល​ជា​កត់សម្គាល់​នោះ​គណៈកម្មការ​គ្រប់គ្រង​ការ​ប្រឡង បាន​រៀបចំ​បាន​បែងចែក​បេក្ខជន​ទាំង ៧៦ រូប ដែល​បាន​ចូលរួម ប្រឡង​ជា ២ វេន ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​សង្គម តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កូ​វី​ដ​ ១៩ ក្នុង​នោះ​សម្រាប់​ការ​ប្រឡង​ពេល​ព្រឹក មាន ​៤០ រូប និង​ពេល​រសៀល ៣៦ រូប ៕ ដោយ​សហការ