
ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ឈរបង្អួតសម្រស់ដាក់អ្នកដំណើរ និងត្រៀមខ្លួនបើកសាកល្បងក្នុងពេលឆាប់ៗនេះហើយ ! (វីដេអូ)
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ៖ សំណង់អាគារ ផ្សារទំនើប ជីប…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ៖ សំណង់អាគារ ផ្សារទំនើប ជីប…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ៖ សំណង់អាគារ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី ក្រោយពីបញ្ចប់ការសាងសង់ស្ទើរតែ ៩៩% សម្រាប់ផ្ទៃឌីហ្សាញផ្នែកខាងក្រៅ ជាមួយរចនាបទប្រាសាទកោងចុះឡើងដូចទឹករលកពណ៌ស៊ីជម្ពូផ្នែកខាងលើ និងសួនច្បារចម្រុះពណ៌រួមជាមួយដើមឈើបៃតងធំៗស្រាប់នៅជុំវិញបានធ្វើអោយផ្សារទំនើបថ្មីមួយនេះឈរយ៉ាងស្រស់ស្អាត និងលេចធ្លោប្រកបដោយភាពជឿជាក់ជាមួយសម្រស់ដ៏គួរអោយចាប់អារម្មណ៍ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកសាកល្បងទទួលស្វាគមន៍ភ្ញៀវចូលទស្សនានាពេលឆាប់ៗខាងមុខនេះ ។
លោក អាកណុល ឌុយហ្រ្វែន (Arnaud Dufresne) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងរីថែល បានអោយដឹងថា «ការសាងសង់ ផ្សារទំនើប ជីបម៉ុង បានបញ្ចប់ស្ទើរតែទាំងអស់ទៅហើយសម្រាប់ផ្នែកខាងក្រៅ លើកលែងតែការតុបតែងហាងនីមួយៗ នៅខាងក្នុងតែប៉ុណ្ណោះ ដែលនៅកំពុងដំណើរការទៅដូចធម្មតា ទោះមានការរំខានតិចតួចក្តីពីស្ថានភាពនៃការរាតត្បាតពីជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន» ។ លោករំពឹងទុកថា ការតុបតែងហាងនីមួយៗ នឹងបញ្ចប់រួចរាល់តាមកាលបរិច្ឆេទ រួមជាមួយការត្រៀមរួចជាស្រេចនូវទំនិញ ម្ហូបអាហារ ភេសជ្ជៈ និងការកម្សាន្ត ដើម្បីបើសាកល្បងតាមកាលកំណត់ បើពុំមានការរំខានពីស្ថាននឫការភាពរាតត្បាតនៃជំងឺកូវីដ ១៩ ៕ ដោយសហការ
ចែករំលែកព័តមាននេះ