ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ស៊ុយ សែម និងភរិយា ថ្វាយ​ព្រះ​សព្ទសាធុការពរព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្នុងឱកាស​ចម្រើនព្រះ​ជន្ម​យាង​ចូល ៦៩ ព្រះ​វស្សា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់ ៦៨ យាង​ចូល ៦៩ ព្រះ​វស្សា នៃ​ព្រះករុណា ព្រះបាទ​សម្តេច…

រាជធានីភ្នំពេញ ៖ នាឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់ ៦៨ យាង​ចូល ៦៩ ព្រះ​វស្សា នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយវាចា​ចិត្ត​ក្រាប​បង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ជ័យ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា វិបុល​សុខ មហាប្រសើរ​គ្រប់​ប្រការថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះ​អង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​កាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះ​អង្គ រស់នៅ​ក្នុង​សេចក្ដីសុខ​ក្សេមក្សាន្ត ឆ្ពោះទៅ​កាន់​វឌ្ឍនភាព​ជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំ​ថ្កើ​ន​ទូ​ទាំង​ព្រះ​នគរ​តរៀង​ទៅ ​៕ ដោយ​សហការ