ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អីយ៉ា​ ! បញ្ចុះតម្លៃ​ច្រើន​ដល់​ម៉្លឹង​ផង ? អ្នក​ស្រឡាញ់ Ford អាច​ពិចារណា​បាន !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិតជា​ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​មិត្ត​អ្នកគាំទ្រ និង​អ្នក​ស្រឡាញ់​រថយន្ត​ម៉ាក Ford ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ ៖ ពិតជា​ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​មិត្ត​អ្នកគាំទ្រ និង​អ្នក​ស្រឡាញ់​រថយន្ត​ម៉ាក Ford ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​លក់​លាង​ឃ្លាំង​ដោយ​ធ្វើការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​ទៅ​លើ​ម៉ូ​ឌែ​ល SUV របស់​ខ្លួន​នោះ​គឺ​រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 ដែល​ធ្វើការ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ $6,500 ឯណោះ ដែល​តម្លៃ​ពី​មុន​រហូត​ដល់​ទៅ $71,000 ហើយ​បន្ទាប់​ពី​ការ​បញ្ចុះតម្លៃ​រួច​មក​ គឺ​រថយន្ត​នេះ​មាន​តម្លៃ​ត្រឹមតែ $64,500 ប៉ុណ្ណោះ​ ។

លោក​អ្នកមាន​ជម្រើស​ក្នុង​ការ​បង់​រំលស់​ជាមួយនឹង​លក្ខខណ្ឌ​ងាយ​ៗ មិន​ស្មុគស្មាញ​ដោយ​បង់ប្រាក់​ប្រចាំខែ​ត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹង​ការ​អនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2 ថ្ងៃ​អាច​យក​រថយន្ត​មក​ប្រើប្រាស់​បាន ព្រមទាំង​សេវាកម្ម​បង់​រំលស់​គ្រប់ 25 ខេត្ត​/​ក្រុង​ប្រកបដោយ​ទំនុកចិត្ត​ ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​រថយន្ត Ford សូម​ប្រញាប់​រួសរាន់​ក្នុង​ការ​ក្លាយជា​ម្ចាស់​រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 នេះ​ព្រោះ​ចំនួន​នៃ​ការ​ផ្តល់​ជូន​មាន​កំណត់​ ។

ការ​បញ្ចុះតម្លៃ​ពិសេស​បែប​នេះ ​គឺ​ពិតជា​ឱកាសល្អ​សម្រាប់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​រថយន្ត Ford ដែល​វា​ជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការ​ទិញ​រថយន្ត​នេះ​មក​ប្រើប្រាស់​ព្រោះ​ពិតជា​ចំណេញ​ច្រើន​ខ្លាំង​មែនទែន ​។ រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 នៅ​តែ​ជា​រថយន្ត SUV ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​រថយន្ត SUV ដទៃ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រណីតភាព និង​សមត្ថភាព​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ជា​ពិសេស​នោះ​គឺ ម៉ាស៊ីន 2.0L ជំនាន់​ថ្មី និង​ប្រអប់លេខ 10 វគ្គ​អូ​តូ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ​តែ​ម្តង ​។

លោក​អ្នកមួយ​ចំនួន​បាន​ស្គាល់​រថយន្ត​នេះ​តាម​រយៈ​ពិធី​សម្ពោធ​ជា​ផ្លូវការ វី​ដេ​អូ​ធ្វើ​បទ​បង្ហាញ ស្ព​ត​ផ្សាយ​ពាណិជ​កម្ម ការ​ផុស​រូប​ផ្សេង​ៗ និង​តាម​ដង​វិ​ថី​នានា ប៉ុន្តែ​តើ​លោក​អ្នកដឹង​ទេ​ថា Ford Everest 2.0L Bi-Turbo នេះ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ? ដូច្នេះ​ថ្ងៃនេះ​ដែរ​យើងខ្ញុំ​សូម​ណែនាំ​តែ​ចំណុច​ពិសេស​ដែល​រថយន្ត​ដទៃ​នៅ​ក្នុង​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ពុំ​មាន​នោះ​គឺ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ដ៏​ឆ្លាត​វៃ​របស់ Ford ដែល​មាន​ដូច​ជា​ ៖

•​ ​ម៉ាស៊ីន​ដ៏​ស្ទុះ 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​អាច​ឲ្យ​រថយន្ត​នេះ​ផលិត​នូវ​កម្លាំង​សេះ​រហូត​ដល់​ទៅ 213PS និង​កម្លាំង​រមួល 500 Nm ដែល​កម្រិត​ស៊ីប្រេង​ត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ​។ លើស​ពី​នេះ​ទៅ​ទៀត​ថែម​ទាំង​ចំណេញ​ក្នុង​ការ​បង់ពន្ធ​ផ្លូវ​ផង​ដែរ​គឺ​ត្រឹមតែ 20 មុឺន​រៀល​ប៉ុណ្ណោះ​ពិតជា​ចំណេញ​ខ្លាំង​មែនទែន
•​ ​ប្រអប់លេខ 10 វគ្គ​អូ​តូ​ជំនាន់​ថ្មី (10-Speed Automatic) ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ​លោក​អ្នក​អាច​ថែមថយ​លេខ​ដោយ​គ្រាន់តែ​ចុច​សញ្ញា (+) និង (-)

•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist)
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​រថយន្ត (Blind Spot Information System)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ខាងក្រោយ​រថយន្ត (Cross Traffic Alert)
•​ ​ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ (MyKey System)
•​ ​សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន 10 គ្រាប់ (10 Sensors)
•​ ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) ។

មិនតែប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Everest 2.0L Bi-Turbo ត្រូវ​បាន​កែ​ច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹង​មាំ​ជាង​មុន គឺ​សំដៅ​ទៅ​លើ​សុវត្ថិភាព​ជា​ពិសេស​ដល់​ការ​ទប់​លំនឹង​ដោយ​មាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការ​ផ្ទុក​ទំងន់ អូស សណ្ដោង​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក​ក៏​ដូច​ជា​នៅ​ពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់​បន្ថយ​សំឡេង​កង់​ពេល​បើកបរ​លើ​ផ្លូវ​រាប​ផង​ដែរ​ ។ កំណែទម្រង់​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការ​បើកបរ​របស់ Ford Everest 2.0L Bi-Turbo កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន​ដូច​ជា​ការ​កាត់​បន្ថយ​សំឡេង ភាព​ញ័រ បង្កើន​ភាព​ទន់ភ្លន់​មិន​រលាក់​ខ្លាំង​ដូច​មុន​ ។

ក្រៅពី​ចំណុច​ពិសេស​ដែល​លើសគេ​ទាំងនេះ​ហើយ Ford Everest 2.0L Bi-Turbo នៅ​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​ទៀត​រហូត​ដល់​ជាង 50 ចំណុច​បន្ថែម​ដែល​ក្នុង​នោះ​មាន​កញ្ចប់​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​របស់ Ford ដែល​គេ​ឲ្យ​ឈ្មោះ​ថា Ford Co-Pilot 360TM Technology ដែល​អាច​បំពេញ​ជូន​នូវ​តម្រូវការ​របស់​អតិថិជន​បាន​យ៉ាង​ងាយស្រួល ​។ បើ​ទោះបី​យើងខ្ញុំ​បាន​រៀបរាប់​ពី​ចំណុច​ពិសេស​ជា​ច្រើន​របស់​រថយន្ត​នេះ​ច្រើន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​គឺ​ពិតជា​មិន​ទាន់​អស់នោះ​ទេ ដូច្នេះ​ប្រសិនបើ​លោក​អ្នក​ចង់​ជ្រាប​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត​នេះ​លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​នៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែល​មាន​ដូច​ខាងក្រោម​ ៖
•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​នៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះ​មុនី​វង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖ 023 214 214
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង ​៖ 023 890 880
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ ស្ថិត​នៅ​លើ​ផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង ​៖ 078 990 800 | 087 990 800
•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖ 063 766 661​ ៕ ដោយសហការ