ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បំបាត់អផ្សុកនៅផ្ទះធ្វើរឿងមួយនេះឈ្នះលុយសុទ្ធ ១៥០០ដុល្លារហើយសប្បាយទៀត !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយសារតែការីករាលដាលនៃវីរុសកូវីដ ១៩ នៅក្នុងសហគមន៍កាន់តែច្រើនឡើងបានធ្វើឱ្យរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកាត់បន្ថការឆ្លងរាលដាលនៃវីរុសនេះ ដែលក្នុងពេលនេះបានធ្វើឱ្យអ្នកខ្លះនៅតែក្នុងផ្ទះកើតរោគស្ត្រេស អផ្សុកជាខ្លាំងដោយមិនដឹងថា ត្រូវទៅណា…

រាជធានីភ្នំពេញ ៖ ដោយសារតែការីករាលដាលនៃវីរុសកូវីដ ១៩ នៅក្នុងសហគមន៍កាន់តែច្រើនឡើងបានធ្វើឱ្យរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកាត់បន្ថការឆ្លងរាលដាលនៃវីរុសនេះ ដែលក្នុងពេលនេះបានធ្វើឱ្យអ្នកខ្លះនៅតែក្នុងផ្ទះកើតរោគស្ត្រេស អផ្សុកជាខ្លាំងដោយមិនដឹងថា ត្រូវទៅណា ។ តែពេលនេះកុំបារម្ភ លែងអផ្សុកទៀតហើយ ព្រោះមានមនុស្សជាច្រើននាក់កំពុងនាំគ្នាចូលរួមលេងហ្គេមមួយដើម្បីបំបាត់ការអផ្សុក និងស្ត្រេសក្នុងពេល Lockdown នេះគឺហ្គេមនៅក្នុងកម្មវិធី Quarantine Fun ដែលបង្កើតឡើងដោយក្រុមហ៊ុន Le Condé ដោយធានាថា លោកអ្នកពិតជាអាចបំបាត់អស់នូវភាពអផ្សុកទាំងឡាយជាក់ជាមិនខាន ហើយថែមទាំងឈ្នះរង្វាន់លុយសុទ្ធរហូតដល់ទៅ ១៥០០ដុល្លារថែមទៀតផង ។

Le Condé បានបង្កើតកម្មវិធីនេះឡើង ដើម្បីរួមចំណែកជួយលោកអ្នកក្នុងការបំបាត់ស្ត្រេស កែអផ្សុក ក្នុងពេល Lockdown ដោយគ្រាន់តែលោកអ្នកបង្កើតវីដេអូកំប្លែងខ្លីៗនៅផ្ទះដែលរយៈពេលត្រឹមតែ ១៥វិនាទីប៉ុណ្ណោះ ដើម្បីចូលរួមលេងក្នុងកម្មវិធី Quarantine Fun Challenge នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់លុយសុទ្ធ ១៥០០ដុល្លារ ដែលមិនធ្លាប់មានពីមុនមកនោះទេ ។

សូមបញ្ជាក់ផងដែរថា Quarantine Fun Challenge រហូតមកដល់ពេលនេះមានអ្នកចូលរួមលេងកម្សាន្តជាច្រើននាក់រួចមកហើយ ។ ដូច្នេះដើម្បីបំបាត់អផ្សុកហើយឈ្នះលុយសុទ្ធទៀតនោះរកឯណាបាន ! ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ គឺងាយស្រួលបំផុតដោយដំបូងលោកអ្នកគ្រាន់តែបង្កើតវីដេអូកំប្លែង ១៥វិនាទី បន្ទាប់មកបង្ហោះនៅលើ Facebook និង Instagram រួច Mention ទៅមិត្តភ័ក្តិចំនួន ៣នាក់ រួចហើយដាក់ #lecondébkk1និង #quarantinefun នៅលើ Caption ជាការស្រេច ។ សូមចូលរួមលេងទាំងអស់គ្នាឥឡូវនេះ ព្រោះអ្នកឈ្នះដំបូងអាចជាអ្នក ! ៕ ដោយសហការ