ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ បាន​ប្រកាស​ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ទាំងអស់​របស់​ខ្លួន​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ល្បី​ៗ តាម​វិទ្យុ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស

អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពីដើម​ខែមីនា ឆ្នាំ​២០២១ បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បាន​ប្តូរ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ដែល​មាននៅ​តាម​ផ្ទាំង​ប៉ាណូ​ទូ​ទាំង​ប្រទេស និង​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល មក​ជា​សារ​អប់រំ​វិធានការ ៣​ការពារ ៣​កុំ​»​។

អ្នកស្រី​បន្ថែម​ថា ក្នុង​នាម​ក្រុមហ៊ុន​ឯកជន «​យើង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហា.វ​មួយ​នេះ ដើម្បី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​អាច​ត្រឡប់​មក​រស់នៅ​តាម​សភាព​ដើម​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​បរិច្ចាគ​ថវិកា ៨​លាន ៦​សែន​ដុ​លា្ល​រអា​មេ​រិ​ក និង​ម៉ាស់​៥​លាន​ម៉ាស់​ទៀត ជូន​រាជរដ្ឋាភិបាល​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​ផង​ដែរ​៕ ដោយ​សហការ