ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ៣០០០​កេស និង​ទឹកក្រូច​អាយ​ស៍ IZE ១០០០​កេស ដល់​សាលា​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រគល់​ទឹកបរិសុទ្ធ កម្ពុជា ៣០០០ កេស…

រាជធានី​ភ្នំពេញ​៖ យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រគល់​ទឹកបរិសុទ្ធ កម្ពុជា ៣០០០ កេស និង​ទឹកក្រូច​អាយ​ស៍ IZE ១០០០ កេស ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍​ថា​៖ «​ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​រក្សា​គោល​ជំហរ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​រូបភាព ដើម្បី​រួម​គ្នា​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ឱ្យ​បាន​ឆាប់​ៗ» ។

គួរ​បញ្ជាក់​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ដោយ​ឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា និង​ភេសជ្ជៈ​ផ្សេង​ៗ ជូន​កងកម្លាំង​ប្រចាំការ​នៅ​តាម​ទីតាំង​បិទ​ខ្ទប់​សំខាន់​ៗ ទាំង​ ១៤ ​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕ ដោយ​សហការ