ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​គ្រឿង​បរិភោគ​ដល់​បុគ្គលិក ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​គ្រឿង​បរិភោគ​រួម​មាន អង្ករ ត្រីខកំប៉ុង ត្រីងៀត…

រាជធានី​ភ្នំពេញ ៖ កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​គ្រឿង​បរិភោគ​រួម​មាន អង្ករ ត្រីខកំប៉ុង ត្រីងៀត ឆៃប៉ូវ និង​គ្រឿងទេស​ចាំបាច់​ផ្សេង​ទៀត ជូន​ដល់​បុគ្គលិក​ប្រមាណ​ជាង ៣០០ នាក់ ដែល​រស់នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ខណ្ឌមានជ័យ សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​កាលពី​ថ្ងៃ​ទី ០៩ ខែមេសា ឆ្នាំ​២០២១ កន្លង​មក​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឱ្យ​ដឹង​ថា​ការ​ឧបត្ថម្ភ​នេះ នឹង​ជួយ​សម្រួល​ដល់​បុគ្គលិក​ដែល​រស់នៅ​តំបន់​ខ្លះ​នៃ​ខណ្ឌ​ទាំង​៣ ដោយ​មិន​ចាំបាច់​ចេញ​ក្រៅ​លំនៅ​ឋាន ដើម្បី​ស្វែងរក​ទិញ​ម្ហូបអាហារ​។
កន្លង​មក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ផ្តល់​ជា​សម្ភារៈ​ចាំបាច់​សម្រាប់​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា​ម៉ាស់ និង​ទឹក​អាកុល​ជូន​ដល់​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ​៕ ដោយ​សហការ