ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ MG ​ត្រៀមខ្លួន​ពង្រីក​វិសាលភាព​របស់​ខ្លួន ​លើ​វិស័យ​យានយន្ត​ប្រភេទ​ SUV

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន MG Cambodia ជា​យីហោ​របស់​ប្រទេស​អង់គ្លេស​ដែល​កំពុង​បន្ត​គ្របដណ្តប់​លើ​ទីផ្សារ​រថយន្ត​ប្រភេទ SUV​នៅ​កម្ពុជា​ជាមួយនឹង​តម្លៃ​យ៉ាង​សមរម្យ ជា​ពិសេស​នោះ​គឺ​វា​មានការ​សន្សំ​សំចៃ​ខ្ពស់​និង​ការ​ជួយ​បរិស្ថាន​ដោយ​វា​ប្រើ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង ហើយ​រថយន្ត​ប្រភេទ SUV​របស់​ពួក​គេ​គឺ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន MG Cambodia ជា​យីហោ​របស់​ប្រទេស​អង់គ្លេស​ដែល​កំពុង​បន្ត​គ្របដណ្តប់​លើ​ទីផ្សារ​រថយន្ត​ប្រភេទ SUV​នៅ​កម្ពុជា​ជាមួយនឹង​តម្លៃ​យ៉ាង​សមរម្យ ជា​ពិសេស​នោះ​គឺ​វា​មានការ​សន្សំ​សំចៃ​ខ្ពស់​និង​ការ​ជួយ​បរិស្ថាន​ដោយ​វា​ប្រើ​ជា​ប្រភេទ​ម៉ាស៊ីន​សាំង ហើយ​រថយន្ត​ប្រភេទ SUV​របស់​ពួក​គេ​គឺ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន​MG​ទទួល​បាន​ជោគជ័យ​ជាមួយនឹង​រថយន្ត​ប្រភេទ SUV​របស់​ពួក​គេ​គឺ​រថយន្ត MG RX5 និង MG HS​។ រថយន្ត​ប្រភេទ SUV​របស់​ពួក​គេ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន ហើយ MG​ក៏​ជា​រថយន្ត​ដែល​មាន​ភាព​ទាក់ទាញ​ដល់​មនុស្ស​គ្រប់​ជំនាន់​ផង​ដែរ​។

រថយន្ត SUV​របស់​គេ​គឺ​ពិតជា​មានការ​ពេញ​និយម​ជា​ខ្លាំង​សម្រាប់​ម៉ូ​ឌែ​ល MG RX5 ដែល​បាន​លក់​ចេញ​ឈាន​ដល់​ជិត​400​គ្រឿង​ហើយ​ចាប់តាំងពី​ម៉ូ​ឌែ​ល​នេះ​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តម្លៃ​របស់​រថយន្ត MG RX5 គឺ $38,000 ហើយ​មានការ​ថែម​ជូន​ដូច​ជា​: អូ​តូ​ឃ្លុប​ក្រោយ និង​ការ​ធានា​រយៈពេល​៣​ឆ្នាំ ឬ 100,000Km​ផង​ដែរ​។ ការ​រចនា​ដ៏​គួរ​ឱ្យ​កត់សំគាល់​របស់ MG RX5 គឺ​ផ្តល់​ជូន​នូវ​ផ្នែក​ខាងក្រៅ​យ៉ាង​ប្រណីត​និង​មាន​ភាព​ធំ​ទូលាយ​ល្អ​សម្រាប់​ផ្នែក​ខាងក្នុង​។ រថយន្ត MG RX5 គឺជា​ប្រភេទ​រថយន្ត SUV ដែល​មាន​ភាព​ទាក់ទាញ​បំផុត​នៅ​ក្នុង​ជួរ​មុខរប​ស់វា​, ជាមួយនឹង​ការ​រចនា​ម៉ូ​ដ​បែប​ឆើតឆាយ​វា​មើលទៅ​ពិតជា​អស្ចារ្យ​សម្រាប់​ការ​ប្រើប្រាស់​ទាំង​ក្នុង​ទីក្រុង​និង​តាម​បណ្តា​ខេត្ត​។

រថយន្ត​ប្រភេទ SUV នេះ​មាន​បំពាក់​ជាមួយនឹង​ដំបូល​បើក​បែប panoramic sunroof​យ៉ាង​ធំ​ជាងគេ​នៅ​ក្នុង​ថ្នាក់​ជួរ​របស់​រថយន្ត SUV ហើយ​វា​ក៏​ជា​រថយន្ត​ប្រភេទ SUV ដែល​បំពាក់​ដោយ​អំ​ពូ​ល LED ដែល​ធ្វើ​ឱ្យ​រាល់​ការ​បើកបរ​ឬ​ធ្វើ​ដំណើរ​របស់​អ្នក​ពិតជា​មាន​ប្រណីតភាព​។ រថយន្ត MG RX5 ដែល​បាន​រចនា​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ទំ​បើ​ប រួម​នឹង​បទ​ពិសោធ​ថ្មី​ដ៏​ឆ្លាត​វៃ​ពិតជា​គួរ​ឱ្យ​ចាប់​អារ​ម្ម​ណ៏​សម្រាប់​ការ​ប្រើប្រាស់​លក្ខណៈ​គ្រួសារ ហើយ​វា​ក៏​ទទួល​បានការ​ពេញ​និយម​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​ក្នុង​ជួរ​មុខ​នៃ​រថយន្ត​ប្រភេទ SUV ផង​ដែរ​។ MG RX5 នឹង​ក្លាយជា​ជំរើស​ដ៏​ល្អ​បំផុត​របស់​អ្នក​ជាមួយ​អេ​ក្រង់​កំសាន្ត​ទំហំ​៨​អ៊ី​ញ និង​ផ្នែក​ខាងក្នុង​បំពាក់​ដោយ​ពូក​ស្បែក​យ៉ាង​ល្អ​ប្រណីត​ដែល​អនុ​ញ្ញត្តិ​អោយ​អ្នក​អាច​រីករាយ​និង​បន្ធូរ​អារម្មណ៍​យ៉ាង​ពេញចិត្ត​។

MG HS ក៏​ជា​រថយន្ត​ប្រភេទ SUV ដែល​មានការ​លក់​ដ៏​អស្ចារ្យ​ផង​ដែរ ហើយ​ម៉ូ​ឌែ​ល​នេះ​ត្រូវ​បាន​រចនា​ឡើង​បែប​ស្ព័​រយ៉ា​ង​ល្អ​ឥត​ខ្ចោះ​សម្រាប់​សហគ្រិន​វ័យក្មេង​និង​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​។ MG HS ភ្ជាប់​មក​ជាមួយ​ការ​រចនា​បែបបទ​នៃ​សិល្បៈ​ដ៏​អស្ចារ្យ​យ៉ាង​ទាក់ទាញ ដោយ​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើ​អោយ​រថយន្ត​នេះ​ពិតជា​សិច​ស៊ី ដែល​បាន​ទាក់ទាញ​ក្រសែភ្នែក​មនុស្ស​ជា​ច្រើន​បាន​លង់​ស្នេហ៍​នឹង​វា​នៅ​ពេល​មើលឃើញ​តាំងពី​ដំបូង​។ ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​និង​ភាព​ធំ​ទូលាយ ហើយ​មាន​លក្ខណៈ​ពិសេស​ដូច​ជា​: ដំបូល​លើ​បើក​បែប panoramic sunroof​ដ៏​ធំ​, អេ​ក្រង់​កំសាន្ត​ទំហំ​១០.១​អ៊ី​ញ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែល​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​អ្នក​ប្រើប្រាស់​។ រថយន្ត MG HS ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ជម្រើស​ដ៏​អស្ចារ្យ​និង​មានគុណ​ភាព​ខ្ពស់ ជាមួយនឹង​ការ​ឌី​ស្សាញ​ផ្នែក​ខាងក្រៅ​បែប​ស្ព៏​រ និង​ផ្នែក​ខាងក្នុង​ពូក​ស្បែក​ទន់​យ៉ាង​ប្រណីត​។ ដោយ​រួម​បញ្ចូល​គ្នា​រវាង​គុណភាព​ខ្ពស់​ជាមួយនឹង​ការ​រក្សា​តម្លៃ​ឱ្យ​បាន​ល្អ​រថយន្ត MG HS បង្កើត​នូវ​និយម​ន័យ​ថ្មី​នៃ​ប្រណីតភាព​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ចង់​ទិញ​រថយន្ត​ថ្មី​នៅ​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ត្រឹមតែ $40,990 ប៉ុណ្ណោះ​។

បើ​និយាយ​ពី​ការ​ភាព​អស្ចារ្យ​វិញ​រថយន្ត MG ឆ្ពោះទៅ​រក​ភាព​ជឿនលឿន និង​ការ​សន្សំ​សំចៃ​ខ្ពស់ ជាមួយនឹង​ការ​បំពាក់​ដោយ​ម៉ាស៊ីន​តូច​សម្រាប់​ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ រួម​ដោយ​ការ​បន្ថែម​នូវ​តួ​បូ​សម្រាប់​ការ​បង្កៀ​ន​ល្បឿន​និង​សំទុះ​។ មនុស្ស​ជា​ច្រើន​កំពុង​តែ​ជ្រើសរើស​យក​រថយន្ត MG ​ជា​ដៃគូរ​សម្រាប់​ការ​បើកបរ​របស់​ពួក​គេ​ពីព្រោះ​រថយន្ត​ម៉ាក MG ​ផ្តល់​ជូន​អ្នក​នូវ​រថយន្ត​ដែល​មានដំណើរ​ការ​ល្អ​, បច្ចេកវិទ្យា​ថ្មី​ទំនើប​, ភាព​ប្រណីត​, តម្លៃ​សមរម្យ និង​មុខងារ​ប្រើប្រាស់​សន្សំ​សំចៃ​ទៀត​ផង​។ ការ​រីក​ចម្រើន​នៃ​ការ​លក់​រថយន្ត MG និង​ការ​បង្កើន​ចរាចរណ៍​រថយន្ត​MG​នៅ​លើ​ដងផ្លូវ បាន​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ឱ្យ​ជ្រើសរើស​យក​រថយន្ត MG​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​MG Cambodia​មាន​ដៃគូរ​សហការ​ជាមួយ​ក្រុមហ៊ុន​ល្បី​ៗ​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​: ក្រុមហ៊ុន Cellcard, បូ​រី​ប៉េង ហួត និង​ធនាគារ CIMB ហើយ​ចំនួន​នៃ​ភាព​ជា​ដៃគូរ​នេះ​បាន​អភិវឌ្ឍ​បណ្តាញ​ផ្សព្វផ្សាយ​ជា​ច្រើន​ដើម្បី​បង្កើន​ការ​លក់​និង​ជម្រុញ​អោយ​មនុស្ស​ជា​ច្រើន​កាន់តែ​ស្គាល់​ពី​យីហោ​របស់​ពួក​គេ ហើយ​វា​ក៏​បាន​ធ្វើ​អោយ​រថយន្ត​ MG ​ឈាន​ដល់​ការ​លក់​យ៉ាង​អស្ចារ្យ​នៃ​រថយន្ត​ប្រភេទ SUV ផង​ដែរ​៕ ដោយ​សហការ