ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាព​យន្ត​ចិន​វ័យ​៥១ឆ្នាំ​ស្លា.ប់

14 ឆ្នាំ មុន

តារា​ជើង​ចាស់​​របស់​ទូរទស្សន៍​ចិន TVB ​លោក Elton Loo Kwan Chor ​ដែល​ត្រូវ​បាន​គេបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​សារ​បញ្ហា​ខ្សោយ​បេះដូង​ នោះ​បាន​ទទួល​មរណភាព​ កាលពី​ម៉ោង​៦​និង​៣៨នាទី​ បន្ទាប់​ពី​បាន​សំរាក​ព្យាបាល​ក្នុង​មន្ទីរ​​ពេទ្យ​មួយ​ម៉ោង ។ តារា​វ័យ​៥១ឆ្នាំ​រូប​នេះ ធ្វើ​ទុក្ខ​​នៅព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​ និង​ត្រូវ​បាន​ដឹក​បញ្ចូល​​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។ បញ្ហា​សុខភាព​របស់​លោក​កាន់​តែ​ធ្ងន់​ធ្ងរ​ហើយ​នៅ​ថ្ងៃ​បន្ទាប់​ត្រូវ​ បញ្ជូន​ទៅ​​បន្ទប់់​សង្គ្រោះ​​​បន្ទាន់​​។ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា បញ្ហា​បេះដូង​របស់​លោក​កើត​ឡើង​ដោយ​សារជំងឺទឹក​នោម​ផ្អែម​។

តារា​ជើង​ចាស់​​របស់​ទូរទស្សន៍​ចិន  TVB ​លោក Elton Loo Kwan Chor ​ដែល​ត្រូវ​បាន​គេបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​សារ​បញ្ហា​ខ្សោយ​បេះដូង​នោះ​បាន​ទទួល​មរណភាព​ កាលពី​ម៉ោង​៦​និង​៣៨នាទី​ បន្ទាប់​ពី​បាន​សំរាក​ព្យាបាល​ក្នុង​មន្ទីរ​​ពេទ្យ​មួយ​ម៉ោង ។ តារា​វ័យ​៥១ឆ្នាំ​រូប​នេះ ធ្វើ​ទុក្ខ​​នៅព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​ និង​ត្រូវ​បាន​ដឹក​បញ្ចូល​​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។ បញ្ហា​សុខភាព​របស់​លោក​កាន់​តែ​ធ្ងន់​ធ្ងរ​ហើយ​នៅ​ថ្ងៃ​បន្ទាប់​ត្រូវ​បញ្ជូន​ទៅ​​បន្ទប់់​សង្គ្រោះ​​​បន្ទាន់​​។ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា បញ្ហា​បេះដូង​របស់​លោក​កើត​ឡើង​ដោយ​សារជំងឺទឹក​នោម​ផ្អែម​។

មិត្តភក្តិ​ស្និទ្ធ​ស្នាល​គឺលោក​ Shui Kin Heng  បាន​ប្រកាស​​ពី​ការ​ស្លាប់​របស់​លោក​​ Elton Loo Kwan Chor ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា ​លោក​ Loo អរគុណ​ចំពោះ​​វត្ត​មាន​អ្នក​ដែល​បាន​មក​មើល​គាត់​​រាប់ទាំង​មិត្តភក្តិ​ល្អ​របស់​គាត់​មុន​ពេល​គាត់​លាចាក​លោក​នេះ​ ។ គាត់​បាន​ស្លាប់​ដោយ​ស្ងប់​ស្ងាត់​​​និង​​គ្មាន​ពាក្យ​អ្វី​ទៀតទេ​ ។ លោក​បាន​បំរើ​វិស័យ​សិល្បៈ​អស់​រយៈពេល​​ជាង​៣០​ឆ្នាំ​ ហើយ​គាត់​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​តាម​រយៈតួ​សម្តែង​ឈ្មោះ​ Benjai  ក្នុង​រឿង​ទី​ក្រុងហុងកុង​៨១ និង​កម្ម​វិធី​​ទូរទស្សន៍​​ដែល​មាន​ឈ្មោះ​ថា​កម្ម​វិធី​ Enjoy Yourself  Tonight  ។ គាត់​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​​ជំងឺ​ទឹក​នោម​ផ្អែម​កំរិត​១ និង​បញ្ហា​សុខ​ភាព​របស់​គាត់​កាន់​តែ​ទ្រុឌ​ទ្រោម​ទៅៗជារៀង​រាល់​​ឆ្នាំ។ កាលពី​ឆ្នាំមុន​​គាត់​បាន​ទទួល​ការ​វះ​កាត់​ម្តង​លើ​ជើង​ឆ្វេង​ តែគាត់​នៅតែ​បន្ត​ការ​ងារ​ដោយ​ពន្យារពេល​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​​ទូរទស្សន៍​​និង​បន្ត​កម្ម​វិធី​របស់​គាត់​ដដែល​៕