ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​អង់គ្លេស​អម​ការពារ​នាវា​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស រាយការណ៍​នា​ថ្ងៃ​ទី​៤​មក​រា​ថា កង​ម៉ា​រី​ន​អង់គ្លេស​នឹង​អម​ការពារ​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដែល​ដោត​ទង់ជាតិ​អង់គ្លេស បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ORMUZ មក​ពី​មានការ​កើនឡើង​នៃ​ភាព​តានតឹង រវាង​អ៊ី​រ៉​ង់​និង​សហរដ្ឋអាមេរិក​។ រដ្ឋមន្ត្រី​រូប​នេះ​លោក​BEN WALLACE​គូសបញ្ជាក់​ថា…

ប្រទេស​អង់គ្លេស ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស រាយការណ៍​នា​ថ្ងៃ​ទី​៤​មក​រា​ថា កង​ម៉ា​រី​ន​អង់គ្លេស​នឹង​អម​ការពារ​បណ្ដា​នាវា​ពាណិជ្ជកម្ម​ដែល​ដោត​ទង់ជាតិ​អង់គ្លេស បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ORMUZ មក​ពី​មានការ​កើនឡើង​នៃ​ភាព​តានតឹង រវាង​អ៊ី​រ៉​ង់​និង​សហរដ្ឋអាមេរិក​។

រដ្ឋមន្ត្រី​រូប​នេះ​លោក​BEN WALLACE​គូសបញ្ជាក់​ថា នាវាចម្បាំង​២​គ្រឿង​គឹ​នាវា​ហ្វ្រេ​ហ្គេ​ត​HMS MONTROSE​និង​នាវា​ពិឃាត​HMS DEFENDER នឹង​អម​ការពារ បណ្ដា​នាវា​ពាណិជ្ជ​កម្ម ដោត​ទង់ជាតិ​អង់គ្លេស ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​នេះ សម្រាប់​ពាណិជ្ជកម្ម​ប្រេងកាត​ពិភពលោក​។

លោក​បញ្ជាក់​ថា​ខ្ញុំ​បាន​បញ្ជា​ដល់​នាវាចម្បាំង​ទាំង​២​គ្រឿង​នេះ​ឲ្យ​ការពារ​បណ្ដា​នាវា នៃ​កង​ម៉ា​រី​ន​ពាណិជ្ជកម្ម​អង់គ្លេស​។ រដ្ឋាភិបាល​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់ ដើម្បី​ការពារ​បណ្ដា​នាវា​របស់​យើង​និង​ជនជាតិ​យើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ