មនុស្ស​យ៉ាង​តិច​១៥​ត្រូវ​ចាប់​ខ្លួន ក្នុង​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ


ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​១៥​នាក់ ក្នុង​ឱកាស​នៃ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​ជាមួយ​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ ដែល​លើកគ្នា​អុកឡុក​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​មួយ ស្ថិត​នៅ​ក្បែរ​ព្រំដែន​ចិនដីគោក ដើម្បី​បរិហារ​ការ​លើកគ្នា​ចូល​ហុងកុង របស់​បណ្ដា​អ្នកទេសចរ​ចិន​។

ប៉ូលិស​ស្លៀ្ម​ក​ពាក់​ស៊ី​វិល​ដែល​ប្រើ​ដំបង បាន​ចាប់ខ្លួន​នា​រសៀល​ថ្ងៃ​ទី​២៨​ធ្នូ នូវ​មនុស្ស​១៥​នាក់ ដែល​ធ្វើ​បាតុកម្ម​ខាងក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​សង្កាត់​SHEUNG SHUI បង្ខំ​ឲ្យ​ហាង​ទាំងឡាយ​ស្ថិត​ក្នុង​នោះ​ត្រូវ​បិទទ្វារ ហើយ​ពួក​បាតុករ​អុកឡុក​ពួក​អ្នកទិញ​។ ប៉ូលិស​នៅ​បាញ់​ឧស្ម័ន​ម្រេច ដើម្បី​បំបែកពួក​អ្នក​ដែល​លើកគ្នា​តវ៉ា ប្រឆាំង​ការ​ចាប់ខ្លួន​មនុស្ស​ទាំងនេះ​។ ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​មាន​បុរស​ម្នាក់​ដែល​ក្បាល​របស់​គេ​មាន​ឈាម​ហូរ​។

ពេល​ប៉ូលិស​ចាកចេញ បាតុករ​មួយ​ចំនួន បាន​ស្ថិត​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ ហើយ​អុកឡុក​លើ​បណ្ដា​អ្នក​ដើរ​ដែល​ពួក​គេ​គិត​ថា ជា​អ្នកទេសចរ​មក​ពី​ចិនដីគោក​។ ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ការ​ចាប់​ខ្លូ​ន​មនុស្ស ក៏​កើត​មាន​ដែរ​នា​វេលា​ល្ងាច នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​KOWLOON BAY៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ