ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានតម្រុយខ្លះៗហើយ ករណី​លោក​ចោរ​កាច់​​​.ក​លួច​ម៉ូតូ​នៅ​ផ្សារ​ណាត់​​បាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជុំវិញ​សកម្មភាព​ចោរ​កាច់​សោរ​.​ក​លួច​ម៉ូតូ​​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ និង​តាម​កំណត់​មុខសញ្ញា​ជនល្មើស​ទាំងនេះ​បាន​ខ្លះ​ៗ​ហើយ​​។ គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី…

ខេត្តបាត់ដំបង ​៖ ជុំវិញ​សកម្មភាព​ចោរ​កាច់​សោរ​.​ក​លួច​ម៉ូតូ​​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ និង​តាម​កំណត់​មុខសញ្ញា​ជនល្មើស​ទាំងនេះ​បាន​ខ្លះ​ៗ​ហើយ​​។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នៅ​ចំណុច​ខាង​មុខ​ផ្សារណាត់ (​ផ្សារ​ធំ​បាត់ដំបង​) ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​ ក្រុង​បាត់ដំបង ​។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម៉ូតូ​ដែល​ចោរលួច​ផ្អើល​ទាំង​ព្រឹក​នោះ​ ម៉ាក​ឃ្លី​ក​ពណ៌​ស ស៊េរី​ឆ្នាំ​២០១៧ (​គ្មាន​ស្លាក​លេខ​) របស់​ឈ្មោះ សែ​ម សំណាង ភេទ​ស្រី អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ សមត្ថកិច្ច​បាន​និយាយ​ថា ម៉ូតូ​នោះ ​ត្រូវ​ម្ចាស់​ជិះ​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្សារណាត់ រួច​ដើរ​ចូល​ទិញ​ម្ហូប​នៅ​ខាងក្នុង​ផ្សារ លុះ​ត្រឡប់​មក​វិញ​ក៏​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង ដោយ​សារ​បាត់​ម៉ូតូ​ពី​កន្លែង​ដែល​ខ្លួន​ទុក ។

បើ​តាម​ម្ចាស់​ម៉ូតូ​នោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ក្បែរ​ផ្សារ​នោះ​ទេ ព្រោះ​គិត​ថា ចូល​ផ្សារ​មួយ​ភ្លេ​ត​ចេញ​មក​វិញ​។ គាត់​បាន​បញ្ជាក់​ថា ពេល​ដើរ​ចេញពី​ក្នុង​ផ្សារ​មក​យក​ម៉ូតូ​ស្រាប់តែ​មិនឃើញ​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​។ មានការ​កត់សម្គាល់​ដែរ​ថា ពាក់ព័ន្ធ​នឹង​សណ្ធាប់​ធ្នាប់​នៅ​ម្ដុំ​ផ្សារណាត់ ឬផ្សារ​ធំ​បាត់ដំបង​នេះ គេ​ពិនិត្យ​ឃើញ​ហាក់​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាង​ខ្លាំង គ្មាន​របៀបរៀបរយ​ទេ​។ អ្នកគ្រប់គ្រង​ផ្សារ​បាន​យក​ផ្លូវ​ជុំវិញ​ផ្សារ​ស្ទើរ​ពាក់កណ្ដាល​រៀបចំ​ឱ្យ​អាជីវក​រដាក់​ទំនិញ​លក់ដូរ​យ៉ាង​អនា​ធិ​ប​តេ​យ្យ​។

ជា​ពិសេស​ អ្នកលក់​ត្រី សាច់ បន្លែ និង​ផ្ញើ​ម៉ូតូ ដែល​នាំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។ ដោយឡែក​នៅ​ខាង​មុខ​ផ្សារណាត់ (​ខាងលិច​) គឺ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ ទាំង​អ្នក​លក់ដូរ​ទាំង​ម៉ូតូ​និង​រថយន្ត​បាន​ឈប់​ព្រោងព្រាត​ពេញ​ផ្លូវ​គ្មាន​របៀបរៀបរយ​ទេ ដែល​ជា​ឱកាស​សម្រាប់​ជនល្មើស​ធ្វើ​សកម្មភាព​លួច​បាន​យ៉ាង​ងាយ​បំផុត​។

ពាក់ព័ន្ធ​នឹង​បទល្មើស​កាច់​សោរ​.​ក​លួច​ម៉ូតូ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ករណី​កាច់​សោរ​លួច​ម៉ូតូ​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ មិន​ថា​នៅ​ក្នុង​ក្រុង​ឬ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ​។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ជនសង្ស័យ​ចំនួន​២​នាក់​បាន​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​ប្រជា​ពលរដ្ឋ​ម្នាក់​មួយ​គ្រឿង នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់​។ ជន​ទាំង​២​នាក់​បាន​លួច​យក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​រូបភាព​ជនល្មើស​ទាំង​២​នាក់​បាន​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត តែ​សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ក្រុម​ជនសង្ស័យ​បាន​នៅឡើយ​ទេ​។

ព័ត៌មាន​នេះ​ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ឡើយ ព្រោះ​បទល្មើស​បែប​នេះ​បាន​កើតឡើង​ញឹក​ញាប់​ពេក​។ ដោយសារ​តែ​សមត្ថកិច្ច​មិន​ទាន់​បំបែក​មុខសញ្ញា​នេះ​បាន ទើប​ក្រុម​ជនល្មើស​នៅ​តែ​អាច​ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​តាម​ទីផ្សារ​ឬ​នៅ​តាម​លំនៅ​ឋាន ឬ នៅ​តាម​ទី​សាធារណ​:​ជា​បន្តបន្ទាប់​បាន​ដោយ​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ