ឆាយ វីរៈយុទ្ឋ ត្រូវនារីម្នាក់ចាប់ដៃយំរៀបរាប់ពេលជួបអាយដល (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅក្នុងបរិយាកាសប្រគំតន្ត្រីឯកជនមួយ កាលពីពេលកន្លងទៅ មានការភ្ញាក់ផ្អើលនៅពេលសំណេះសំណាលសួរសុខទុក្ខដល់អ្នកគាំទ្រពីលោកឆាយ វីរៈយុទ្ធ មានហេតុភេទមួយគួរឱ្យចាប់ចិត្ត។ នោះគឺនារីម្នាក់ឈរក្រោមឆាកស្ទុះទៅកាន់ និងចាប់ដៃលោកយុទ្ធ អមដោយការយំរៀបរាប់ប៉ុន្មានឃ្លា ក្លាយជាទីចាប់អារម្មណ៍ពីអ្នកទស្សនានៅទីនោះតែម្តង។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកឆាយ វីរ:យុទ្ធ បានកំពុងសំដែងនៅលើឆាកតន្ត្រី ស្រុកអង្គរជ័យ ខណៈពេលនោះមាន fan ជាច្រើនសំដែងការគាំទ្រយ៉ាងច្រើនកុះករ ស្រាប់តែមាន fan ម្នាក់ បានចាប់ដៃលោកយ៉ាងជាប់ ហើយសំដែងការរំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះតែស្រលាញ់លោកខ្លាំងពេក។

ខណៈនោះគាត់បាននិយាយថា រាល់ពេលគាត់មើលបទចម្រៀង «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គាត់យំរហូត ហើយមិននឹកស្មានថា ថ្ងៃនេះ បានជួបនឹងម្ចាស់បទផ្ទាល់នោះទេ។ លោកឆាយ វីរ:យុទ្ធ ក៏បានសំដែងការអរគុណចំពោះការគាំទ្រនេះ។ ហើយក្នុងខមិនក៏មានទស្សនិកជាច្រើនទៀត សរសើរពីតារាចម្រៀងដ៏ល្បីរូបនេះថា បើជាខ្ញុំវិញ ក៏រំភើបខ្លាំងដូចគ្នា បើបានជួបផ្ទាល់ដូចនេះ។

វីដេអូបែកធ្លាយនេះ កំពុងទាញយកការតាមដានខ្លាំងឡើងៗ នៅពេលបានឃើញរូបភាពមួយនេះ។ ម្ល៉ោះហើយទើបទស្សនិកជននៅតែគិតថា តារាចម្រៀងឆាយ វីរៈយុទ្ធ នៅតែជាតារាពេញនិយមក្នុងចិត្តស្រទាប់មហាជន មិនថាក្នុងក្រុង ឬនៅតាមខេត្តនានា។ យុវវ័យជាច្រើនបានឃើញផ្ទាល់ពេលនោះ ហើយសរសើរតែម្តងដែល ឆាយ វីរៈយុទ្ធ មានអ្នកក្លាហានតាមជួប ហើយយំជាមួយការនឹករលឹក។ ទាំងនេះជាការឱ្យតម្លៃសិល្បៈខ្មែរសម្រាប់អ្នកមើលឃើញ ឬយល់ឃើញផ្ទាល់។ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ ឆាយ វីរៈយុទ្ធ Chhay Virakyuth)








ចែករំលែកព័តមាននេះ