ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​វីតាមីន យែ​ន​ហ៊ី ប្រកាស​ដាក់​លក់​ជា​​ផ្លូវការ និង​ដំបូង​គេ​បំផុត​នៅ​កម្ពុជា !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២០​ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន ខេ​.​អ៊ី​.​ធី អ៊ិម​ផត…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២០​ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន ខេ​.​អ៊ី​.​ធី អ៊ិម​ផត អ៊ិ​ច​ផត ក​.​ឯ បាន​ធ្វើ​ពិធី​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​ទឹក​ពិសា ទឹក​វីតាមីន យែ​ន​ហ៊ី នៅ​ផ្សារ​ទំនើប​អ៊ី​អន ២ សែន​សុខ ជាន់​ផ្ទាល់​ដី ដែល​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ ។

ក្រុមហ៊ុន ខេ​.​អ៊ី​.​ធី អ៊ិម​ផត អ៊ិ​ច​ផត ក​.​ឯ ត្រូវ​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​នូវ​ទឹក​វីតាមីន យែ​ន​ហ៊ី ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ស្របច្បាប់​ពី​ក្រុមហ៊ុន យែ​ន​ហ៊ី វីតាមីន វ៉​ត​ធើ ខូ អិ​ល ធី ឌី របស់​ប្រទេស​ថៃ ។ ក្រុមហ៊ុន ខេ​.​អ៊ី​.​ធី អ៊ិម​ផត អ៊ិ​ច​ផត ក​.​ឯ ត្រូវ​បាន​ប្រជាជន​ទូទៅ​ទទួលស្គាល់ និង​កោត​ស​សើ​រថា ជា​ក្រុមហ៊ុន​ដែល​គិត​ពី​គុណភាព និង សេវាកម្ម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​វីតាមីន យែ​ន​ហ៊ី (YANHEE) ជា​ទឹក​ដែល​ទទួលស្គាល់​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ថៃ គឺជា​ទឹក​វីតាមីន ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​ប្រភេទ ដូច​ជា វីតាមីន បេ​១២, បេ​៦, បេ​៣, អាស៊ីត​ហ្វូ​លិ​ក និង​បាយ​អូ​ទី​ន ដោយ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ទាំង​មនុស្ស​ចាស់ និង​កុមារ ។

ទឹក​វីតាមីន យែ​ន​ហ៊ី (YANHEE) ជំនួយ​ដល់​ខួរក្បាល ភ្នែក បេះដូង ប្រព័ន្ធ​រំលាយ​អាហារ រំលាយ​​ជាតិ​ខ្លាញ់ ការពារ​ការ​លើសឈាម ការពារ​ជំងឺ​ទឹកនោមផ្អែម ជួយ​អោយ​សាច់ដុំ​រឹង​មាំ ធ្វើ​អោយ​អារម្មណ៍​ស្រស់ថ្លា កាត់​បន្ថយ​ស្ត្រេ​ស ពិសេស​ធ្វើ​អោយ​ស្បែក​ភ្លឺ​ថ្លា​មាន​សុខភាព​ល្អ ។

ទឹក​វីតាមីន យែ​ន​ហ៊ី មាន​ចំណុះ ៤៦០ មិ​ល្លី​លី​ត្រ ហើយ​មាន​ពណ៌​ដូច​ទឹក​ធម្មតា តែ​មាន​ក្លិន​ផ្កា​គ្រី​សែន​ធឺ​មឹ​ម និង​មាន​រសជាតិ​ផ្អែម​តិច​ៗ តែ​មិន​មាន​ផ្ទុក​ជាតិ​ស្ករ​នោះ​ទេ ត្រូវ​បាន​ទទួល​ការ​បញ្ជាក់ និង​ទទួលស្គាល់​ដោយ GMP (​ការ​អនុវត្ត​ការ​ផលិត​ល្អ​) និង FDA (​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​) ពី​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

ទឹក​វីតាមីន យែ​ន​ហ៊ី (YANHEE) អាច​ប្រើប្រាស់​សម្រាប់​ឆុង​ជាមួយ​ទឹកដោះគោ និង​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​អាច​ប្រើប្រាស់​បាន​ដែរ ។ ទឹក​វីតាមីន យែ​ន​ហ៊ី (YANHEE) វីតាមីន ដើម្បី​សុខភាព​អ្នក និង​គ្រួសារ​អ្នក ។ នាំ​ចូល និង​ចែកចាយ​ដោយ ក្រុមហ៊ុន ខេ​.​អ៊ី​.​ធី អ៊ី​ម​ផត អិ​ច​ផត ឯ​.​ក ទំនាក់ទំនង និង​ចែកចាយ​បន្ត​៖ +៨៥៥ ០៧៨ ៨៩ ១០ ១១ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ