ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទក់​សាច់ នាយ ចឺម ត្រូវ​បុរស​ម្នាក់​វាយ​​បែកក្បាល​ដេរ​៥​ថ្នេរ​ព្រោះ​អូស​កាឡា​សង្សារ​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ ដេ នាយ ចឺម ត្រូវ​បាន​បុរស​ម្នាក់​វាយ​នឹង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​ដេរ​៥​ថ្នេរ​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទីទាបភ្លឺ ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ ដេ នាយ ចឺម ត្រូវ​បាន​បុរស​ម្នាក់​វាយ​នឹង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​ដេរ​៥​ថ្នេរ​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទីទាបភ្លឺ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​ម្កុដ​ពេជ្រ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​បង្ក​មានឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជន​បង្ក​បាន​យក​កំណាត់ឈើ​វាយ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ សុខ មេ​សា ហៅ នាយ ចឺម បណ្តាល​ឱ្យ​មាន​រង​របួស​ត្រង់​កំភួនដៃ​ទាំង​សងខាង បែកក្បាល​ចំនួន​៥​ថ្នេរ និង​បែក​ទូរស័ព្ទ iPhone ខ្ទេច​អស់​១​គ្រឿង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​នេះ​ផង​ដែរ​កើតឡើង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ដោយ​ជន​បង្ក​ចោទ​ថា នាយ ចឺម បាន​លួច​ឆាត​ទាក់ទង​ញ៉ែ​សង្សារ​របស់​ខ្លួន​(​ជន​បង្ក​)​ទើប​នៅ​វេលា​កើតហេតុ​ខាងលើ​នោះ​ជន​បង្ក​ផ្ទុះ​កំហឹង​រហូត​យក​ឈើ​ជ្រុង​វាយ នាយ ចឺម រហូត​រង​របួស​និង​បែកក្បាល​ដេរ​៥​ថ្នេរ ៕