ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំបារម្ភបំបាត់​អាកា​រៈ​ស្ពឹក​ដៃ​ ជាមួយ​គន្លឹះ​​ងាយ​ៗ​ទាំងនេះ

4 ឆ្នាំ មុន

កំពុង​ជួប​ប្រទះ​បញ្ហា​ស្ពឹក​ដៃ​មែន​ទេ0? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ ប៉ុន្តែ​ជួយ​បំបាត់​អាកា​រៈ​ស្ពឹក​ដៃ​ឆាប់រហ័ស ៖ ១. ម៉ាស្សា​ដៃ ៖…

កំពុង​ជួប​ប្រទះ​បញ្ហា​ស្ពឹក​ដៃ​មែន​ទេ0? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ ប៉ុន្តែ​ជួយ​បំបាត់​អាកា​រៈ​ស្ពឹក​ដៃ​ឆាប់រហ័ស ៖

១. ម៉ាស្សា​ដៃ ៖ ពេល​ខ្លះ​អាកា​រៈ​ស្ពឹក​ដៃ​បណ្ដាល​មក​ពី​លំហូរ​ឈាម​រត់​មិន​ប្រក្រតី ឬ​ត្រូវ​បាន​រាំងស្ទះ​។ ហើយ​ការ​ម៉ាស្សា​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ជួយ​សម្រួល​ចរន្តឈាម​រត់​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។

២. ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ៖ ការ​ត្រាំ​ដៃ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ថយ​អាកា​រៈ​ស្ពឹក​ម្រាមដៃ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ បើ​មិន​ចូល​ចិត្ត​ត្រាំ​ក្នុង​ទឹក​ក្ដៅ អ្នក​អាច​ស្អំ​កម្ដៅ​ក៏​បាន​។

៣. បន្ធូរ​អារម្មណ៍ ៖ ពេល​ខ្លះ​អាកា​រៈ​ស្ពឹក​ដៃ ឬ​ម្រាមដៃ​បណ្ដាល​មក​ពី​បញ្ហា​ថប់​បារម្ភ​! ដូច្នេះ​អ្នក​គួរ​ព្យាយាម​បន្ធូរ​អារម្មណ៍​ខ្លួនឯង​ដោយ​ដកដង្ហើម​ចេញចូល​មួយ​ៗ​ជ្រៅ​ៗ ហាត់​យូ​ហ្កា ឬ​ស្ដាប់​ចម្រៀង​ជាដើម​។

៤. ឈប់​ជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង ៖ ការ​ជក់បារី​អាច​បង្ក​ការ​ខូចខាត​ដល់​ស​សៃ​ឈាម​និង​ចរន្តឈាម​រត់​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ក៏​ជះ​ឥទ្ធិពល​មិនល្អ​ដូច​គ្នា​ចំពោះ​ស​សៃ​ប្រសាទ​ក្នុង​រាង​កាយ​។ ក៏​ព្រោះ​មូលហេតុ​ទាំងនេះ​ហើយ​ទើប​ការ​ឈប់​ជក់បារី និង​កាត់​បន្ថយ​ទទួលទាន​គ្រឿង​ស្រវឹង គឺ​ចាំបាច់​ដើម្បី​ចៀស​ផុត​អាកា​រៈ​ស្ពឹក​ដៃ ឬ​ម្រាមដៃ​។

៥. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B12 ៖ ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន b12 បន្ថែម​ទៀត​ប្រសិនបើ​អ្នក​ចង់​បំបាត់ ឬ​ចៀស​ផុត​អាកា​រៈ​ស្ពឹក​ដៃ​។ នោះ​ក៏​ព្រោះតែ​វីតាមីន B12 ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​ស​សៃ​ប្រសាទ។

៦. គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៖ មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​បំផុត​នៃ​អាកា​រៈ​ស្ពឹក​ដៃ គឺ​ជំងឺ​ទឹកនោមផ្អែម​។ នោះ​ក៏​ព្រោះតែ​ជំងឺ​នេះ​ងាយ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ទទួល​រង​ការ​ខូចខាត​បំផុត​។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​មិន​ខ្ពស់​ខុសធម្មតា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ