ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Urban Village គម្រោង​អគារ​ខុន​ដូ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត​» នៅ​អាស៊ី​កំណត់​នូវ​សមិទ្ធផល និង​ស្តង់ដា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

វា​គឺជា​ឆ្នាំ​ដ៏​រំភើប​សម្រាប់​ក្រុមហ៊ុន Urban Hub (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ដែល​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​២០១៩​នេះ​។ ក្រម​ហ៊ុន​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍ​ខុន​ដូ…

វា​គឺជា​ឆ្នាំ​ដ៏​រំភើប​សម្រាប់​ក្រុមហ៊ុន Urban Hub (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ដែល​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​២០១៩​នេះ​។ ក្រម​ហ៊ុន​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍ​ខុន​ដូ ប្រណីត និង​មាន​តំលៃ​សមរម្យ និង​ការ​រួម​បញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់​ដល់​គម្រោង​របស់​ខ្លួន​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​នេះ​ទទួល​បាន​ពានរង្វាន់​ចំនួន​៦ នៅ​ក្នុងឆ្នាំនេះ សម្រាប់​គម្រោង​ខុន​ដូ Urban Village ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

Urban Village បាន​ឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា នៅ​ក្នុង​ទីក្រុង​បាងកក​។

«​ជា​ការ​ពិត​ណាស់ វា​ជា​ការ​ទទួលស្គាល់​ក្រុមហ៊ុន​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​។ មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជា​ច្រើន​ហើយ​ភាគច្រើន គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ»​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មាន​ប្រសាសន៍​ថា​៖ «​ពានរង្វាន់​នេះ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ BDO ដែល​ជា​ក្រុមហ៊ុន​សវន​កម្ម​អន្តរជាតិ​ដ៏​ល្បីល្បាញ​។ វា​ជា​វេទិកា​ដែល​មាន​ភាព​សុក្រឹត និង​ត្រូវ​មានការ​ទទួលស្គាល់​។ ប្រាកដ​ណាស់​អតិថិជន​របស់​យើង​នឹង​កាន់តែ​មាន​ទំនុកចិត្ត​លើ​គម្រោង​របស់​យើង ពីព្រោះ​គម្រោង​យើង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​»​។

កាលពីដើម​ខែឧសភា​ក្នុងឆ្នាំនេះ Urban Village បាន​ទទួល​ពាន​-​រង្វាន់​ចំនួន​៥​ផ្សេង​ៗ​គ្នា នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំឆ្នាំ លើក​ទី​៤ ក្នុង​នោះ​មាន​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ខេ​ម​បូ​ឌា​) ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់ ខុន​ដូ​ដែល​មានការ​រចនា និង​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់​ខុន​ដូ​ដែល​មានការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។

គម្រោង​ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន គឺ​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់ ដែល​មានការ​រចនា​សោភ័ណ​ភាព​លក្ខណៈ​ខ្មែរ មាន​សួនច្បារ មាន​ទេសភាព​ស្រស់បំព្រង រួម​នឹង​ការ​បំពាក់​នូវ​បរិក្ខា​ដ៏​សម្បូរ​បែប ដែល​ធ្វើ​ឲ្យ​ខុន​ដូ​នេះ​កាន់តែ​ស្រស់បំព្រង​ទ្វេ​ឡើង​។

គម្រោង​ខុន​ដូ Urban Village មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ជា​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏​រស់​រវើក​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​បញ្ចប់​គម្រោង Urban Loft ដែល​មាន​អគារ​កម្ពស់​២០​ជាន់ មាន​២​អគារ ហើយ Urban Village ដំណាក់កាល​ទី​១ បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រគល់​ជូន​អតិថិជន​នៅ​ខែមីនា​ឆ្នាំ​ក្រោយ​។

ដូច្នេះ​តើ​អ្វី​ជា​អាថ៌​កំបាំង​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់ Urban Village ?
អ្នកស្រី Chan ពន្យល់​ថា ៖ «​យើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​កសាង​សហគមន៍ ហើយ​យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មានបទពិសោធន៍​ដ៏​ល្អ​នៅ​ពេល​រស់នៅ​ទី​នេះ​។ ដូច្នេះ​ហើយ​ពាក្យស្លោក​របស់​យើង​គឺ «​រស់នៅ ធ្វើការ និង​កម្សាន្ត​» ហើយ​យើង​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុង​ការ​រចនា ស្ថាបត្យកម្ម និង​ប្លង់​នៃ​គម្រោង​របស់​យើង​»​។

អ្នកស្រី Chan បន្ថែម​ថា​៖ «​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​។ យើង​ផ្តល់​ភាព​រីករាយ​ដ៏​វិជ្ជមាន​ដល់​មនុស្ស​គ្រប់​គ្នា ហើយ​ខ្ញុំ​គិត​ថា វា​ក៏​ជា​ទឹកចិត្ត​របស់​យើង​ផង​ដែរ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ជាតិ ប្រជាជន និង​អ្នក​ប្រើប្រាស់​។ យើង​ផ្តោត​លើ​ការ​លើកកម្ពស់​ការ​រស់នៅ និង​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​។ វា​មិនមែន​គ្រាន់តែ​ជា​ការ​សាងសង់​ខុន​ដូ​ប៉ុណ្ណោះ​ទេ​»​។

នៅ​ជាប់​នឹង​គម្រោង​ខុន​ដូ Urban Village នោះ​ដែរ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែល​មាន​ហាង​លក់ទំនិញ កន្លែង​លេង​ហ្គេ​ម កន្លែងធ្វើការ​រួម ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សួនច្បារ​ពណ៌​បៃតង​ខៀវស្រងាត់ និង​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នក​រស់នៅ​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ប្លុក​មួយ ក្នុង​គម្រោង​២ ត្រូវ​បាន​លក់​អស់​តែ​ក្នុង​រយៈ​ពេល​១​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​បើក​សម្ពោធ​។ ឥឡូវ ប្លុក G កំពុង​បើក​លក់​។

អ្នកស្រី​បន្ថែម​ថា​៖«​ប្រជាជន​មាន​ជំនឿ​ចិត្តខ្លាំង លើ​គម្រោង​របស់​យើង ចាប់តាំងពី​យើង​ត្រូវ​បាន​ទទួលស្គាល់​ដោយ Asia Property Guru Awards ដែល​ផ្តល់​ពានរង្វាន់​ទាំង​ក្នុង​ប្រទេស រហូត​ដល់​ពានរង្វាន់​លំដាប់​អាស៊ី​។ ហើយ​អតិថិជន​របស់​យើង បាន​មើលឃើញ​ពី​របៀប​ដែល​យើង​កសាង​សហគមន៍​របស់​យើង និង​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​រីករាយ​ទាំងអស់​ដែល​យើង​បាន​ធ្វើ និង​អភិវឌ្ឍន៍​»​។

អ្នកស្រី​បន្ត​ថា​៖«​យើង​ផ្តោត​លើ​អតិថិជន​ភាគច្រើន​បំផុត​ដែល​ចាប់អារម្មណ៍​ទិញ​ខុន​ដូ ទាំង​ចាស់ និង​ក្មេង​។ យើង​ផ្តល់​កម្ចី​ចំនួន ៧៥ ភាគរយ រហូត​ដល់​២៥​ឆ្នាំ​»៕

ប្រាក់ មុន្នី​ឧត្តម ៖ យើង​មាន​ក្តី​សុ​បិ​ន​ដូច​គ្នា
កីឡាករ​បាល់ទាត់​កម្ពុជា លោក ប្រាក់ មុន្នី​ឧត្តម មាន​គន្លឹះ​សំខាន់​ៗ​សម្រាប់​អ្នក​ចង់​ទិញ លំនៅ​ឋាន​។ លោក ឧត្តម ដែល​បច្ចុប្បន្ន​ជា «​ទូត​សុច្ឆន្ទៈ​» របស់​ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​កសាង​លំនៅ​ឋាន​ទំនើប​នៅ​កម្ពុជា​។

លោក​លើក​ឡើង​ថា​៖ «​ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ទូ​ទាំង​ប្រទេស តម្រូវការ​លំនៅ​ឋាន​ដែល​មានគុណ​ភាព​ខ្ពស់​ក៏​មានការ​កើនឡើង​ផង​ដែរ​នៅ​ក្នុង​ទីក្រុង​»​។

«​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មិន​ទាន់​ឃើញ​ប្រជាជន​កម្ពុជា ចាប់អារម្មណ៍​លំនៅ​ឋាន​ទំនើប​ច្រើន​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា មានការ​ផ្លាស់​ប្តូរ​ច្រើន គឺ​ពួក​គេ​មាន​តម្រូវការ​លំនៅ​ឋាន​បែប​នេះ​កាន់តែ​ច្រើន​។ ប្រជាជន​ចូល​ចិត្ត​រស់នៅ​ក្នុង​ខុន​ដូ ពីព្រោះ​វា​មាន​ទីតាំង​ស្ថិ​នៅ​ក្នុង​ទីក្រុង ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងធ្វើការ​របស់​ពួក​គេ​»​។

លោក​ឧត្តម ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​គម្រោង Urban Village ពីព្រោះ​វា​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​។ ជាមួយនឹង​តម្លៃ​សមរម្យ មាន​ទីតាំង​ល្អ និង​ទទួល​បាន​ពានរង្វាន់​ចំនួន​៦​។​Urban Village ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​។ ខ្ញុំ​រក​មិនឃើញ​មូលហេតុ​ដែល​អតិថិជន​មិន​គួរ​ទិញ​នោះ​ទេ​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ កំពុង​អភិវឌ្ឍ​គម្រោង​ខុន​ដូ Urban Village ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ហើយ​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២២​។

ដោយ​ពិពណ៌នា Urban Village ថា​ជា​«​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​នោះ លោក​ឧត្តម បាន​ថ្លែង​ថា ក្រុមហ៊ុន​សម​នឹង​ទទួល​បាន​ពានរង្វាន់​ដែល​ខ្លួន​ឈ្នះ​នៅ​ក្នុងឆ្នាំនេះ ពីព្រោះ​វា​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​សាងសង់​ខុន​ដូ​។

«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ចំពោះ​សមិទ្ធផល​របស់ Urban Village ។ ការ​ទទួលស្គាល់​នេះ មិនមែន​សម្រាប់​តែ​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​ផង​ដែរ ពីព្រោះ​វា​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ដឹង​ថា Urban Village គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ក្តី​សុបិន​ហើយ​សម្រាប់​​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ក៏​មាន​ក្តី​សុបិន​ដែរ​។ ដូច្នេះ​ប្រសិនបើ​យើង​សហការ​គ្នា យើង​នឹង​ទទួល​ជោគជ័យ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ របស់ Urban Village»​។

Urban Village បាន​ឈ្នះ​ពាន​-​រង្វាន់ «​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards លើក​ទី​១៤ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក​។ Urban Village មិន​គ្រាន់តែ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ខុន​ដូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀប​រស់នៅ​ដោយ​សុខមាលភាព​ផង​ដែរ​តាម​រយៈ​បាល់ទាត់​។

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​របស់​ប្រាក់ មុន្នី​ឧត្តម និង​ក្រុម​បាល់ទាត់ China Macau MUST CPK នឹង​ត្រូវធ្វើ​ឡើង​នៅ​ទីលាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែ​ម្តង គឺ​នៅ​ថ្ងៃ​ទី ២៨-២៩ ខែធ្នូ ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ