ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ កែវ សុខ​ផេង ស្រក់​ទឹកភ្នែក​លើ​​ទីលាន​ប្រកួត ខណៈ​កម្ពុជា ស្មើ មី​យ៉ា​ន់​ម៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ប្រវត្តិសាស្ត្រ​យកឈ្នះ​ប្រទេស​ហ្វី​លី​ពី​ន ១ ទល់​នឹង ១, ប្រទេស​​ទី​ម័​រ​ខាងកើត ៥ ទល់​នឹង ០ និង​ប្រទេស​ម៉ា​ឡេ​ស៊ី…

ទីបំផុត កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ប្រវត្តិសាស្ត្រ​យកឈ្នះ​ប្រទេស​ហ្វី​លី​ពី​ន ១ ទល់​នឹង ១, ប្រទេស​​ទី​ម័​រ​ខាងកើត ៥ ទល់​នឹង ០ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ៣ ទល់​នឹង ១ ហើយ​អាច​ឈាន​ជើង​ចូលរួម​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហេ្គ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន រវាង​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ និង​វៀតណាម អាយុ​ក្រោម​២២​ឆ្នាំ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​កម្ពុជា​ពុំ​ទទួល​បាន​ជោគជ័យ ។

បន្ទាប់​ពី​បាន​បាត់បង់​ឱកាស​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កម្ពុជា នៅ​តែ​មានឱកាស​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ ៣ ជាមួយនឹង​ប្រទេស មី​យ៉ា​ន់​ម៉ា ផង​ដែរ ។ សម្រាប់​ការ​ប្រកួត​ពេញ​ម៉ោង​​កីឡាករ កែវ សុខ​ផេង បាន​ទាត់​បាល់ Free Kick ពី​ចម្ងាយ​ចូល​យ៉ាង​ល្អ​ដូច​កីឡាករ​បរទេស​​ល្បី​ៗ​នៅ​លើ​ពិភពលោក ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន លទ្ធផល ២ ទល់​នឹង ២ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​ស្រក់​ទឹកភ្នែក​លើ​ទីលាន​ប្រកួត ព្រោះ​សោកស្តាយ​យ៉ាង​ខ្លាំង​ណាស់ ដោយសារ​គាត់​ធ្វើ​មិន​បាន​ល្អ ខណៈ​ទាត់​ប៉េ​ណា​ល់​ទី (Penalty) ។

«​កំហុស​គ្រប់យ៉ាង​មក​ពី​រូប​ខ្ញុំ​» នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ កែវ សុខ​ផេង ដែល​បាន​បង្ហោះ ក្រោយ​ពេល​ប្រកួត ។

យើង​ទាំងអស់​គ្នា​ពិតជា​សោកស្តាយ​ចំពោះ​លទ្ធផល​មួយ​នេះ ប៉ុន្តែ​ក៏​មិន​ភ្លេច​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងមូល ។ ជា​ពិសេស​កីឡាករ កែវ សុខ​ផេង បាន​កសាង​គុណសម្បត្តិ​យ៉ាង​ធំ រួមចំណែក​រក​គ្រាប់​បាល់​ជូន​កម្ពុជា ចំនួន ១ គ្រាប់ សម្រាប់​ការ​ប្រកួត​ជាមួយនឹង​ប្រទេស​ហ្វី​លី​ពី​ន​, ៥ គ្រាប់​សម្រាប់​ការ​ប្រកួត​ជាមួយនឹង​ប្រទេស​ទី​ម័​រ​ខាងកើត​, ១ គ្រាប់ សម្រាប់​ការ​ប្រកួត​ជាមួយនឹង​ប្រទេស​ម៉ា​ឡេ​ស៊ី​, និង ១ គ្រាប់​សម្រាប់​ការ​ប្រកួត​ជាមួយនឹង​មី​យ៉ា​ន់​ម៉ា វគ្គ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ ៣ ។

អាស្រ័យ​ហេតុនេះ អ្នកគាំទ្រ​រាប់​លាន​នាក់​នៅ​ប្រទេស​កម្ពុជា រួម​ទាំង​ថ្នាក់ដឹកនាំ​ប្រទេស​, ក្រុម​កីឡាករ កីឡាការិនី​, តារា​ហ្វេ​ស​ប៊ុ​ក​, បុគ្គល​ឆ្នើម​, អ្នកសិល្បៈ​, តារា​ល្បី​ៗ, ហ្វេ​ន​ៗ និង​ក្រុម​ហ៊ុនទូរស័ព្ទ​ដៃ OPPO បាន​ផ្ញើ​សារ​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត និង​បន្ត​ការ​គាំទ្រ​ដល់​កីឡាករ​រូប​នេះ​លើ Status បណ្តាញ​សង្គម​ព្រោងព្រាត ដូច​ខាងក្រោម ៖

«​បើ​គ្មាន​បាល់ Free Kick របស់ ផេង ក៏​គ្មាន​បាន​ស៊ុត​បាល់ ១១ ម៉ែត្រ​ដែរ ! គ្រប់​គ្នា​ដឹង​ហើយ​ថា ទាត់​បាល់ ១១ ម៉ែត្រ​សម្ពាធ​ប៉ុណ្ណា គ្រប់​គ្នា​ធ្វើ​បាន​ល្អ​ហើយ «​សារ​របស់​គ្រូបង្វឹក​របស់ កីឡា​ករ កែវ សុខ​ផេង​» ។

អ្នកគាំទ្រ​កីឡាករ កែវ សុខ​ផេង សម្តែង​ការ​លើកទឹកចិត្ត​បង្ហោះ​ថា «​អូន​ប្រឹង​អស់ពី​សម្ថ​ភាព​ហើយ នៅ​មានឱកាស​ក្រោយ​ទៀត ស៊ូ ស៊ូ ស៊ូ ! សុខ​ផេង ចាញ់​ការ​ប្រកួត​មែន តែ​អូន​ឈ្នះ​ចិត្ត​មហាជន​រាប់​លាន​នាក់ អាណិត ស្រឡាញ់ និង គាំទ្រ​អូន​»​។

«​អូន​កុំ​បន្ទោស​ខ្លួនឯង​អី @Keo SokphengKeo Sokpheng – កែវ សុខ​ផេង ធ្វើ​បាន​ល្អ​បំផុត​ហើយ ចាញ់​ការ​ប្រកួត​នេះ​តែ​ឈ្នះ​បេះដូង​ប្រជាជន​ខ្មែរ​” សារ​ផ្តល់​កម្លាំងចិត្ត របស់ ពេជ្រ សោភា តារាចម្រៀង​ជួរ​មុខ និង​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO ។

ឥឡូវ​ចូរ​ក្រឡេក​មក​មើល​សារ​លើកទឹកចិត្ត​របស់​ក្រុមហ៊ុន OPPO ដែល​ជា​ដៃគូ​សហការ​យូរ​អង្វែង​​របស់​កីឡាករ កែវ សុខ​ផេង វិញ​ម្តង «​មិន​អស់ចិត្ត​ផុស​ម្តងទៀត Re-Post ទឹកចិត្ត​គាំទ្រ មិន​រា​ថយ មិន​ផ្លាស់​ប្តូរ រួម​គ្នា​តែ​មួយ យើង​នឹង​រួម​ដំណើរ​ទៅ​មុខជា​មួយ​គ្នា​ដើម្បី​ជ័យជម្នះ ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា ! ក្រុមហ៊ុន OPPO នឹង​ផ្តល់​រង្វាន់​ទូរស័ព្ទ OPPO Reno2 F ចំនួន ១ គ្រឿង ទោះបីជា​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ តែ​ការ​ប្រកួត​នេះ កម្ពុជា​រកបាន ២ គ្រាប់ ក្នុង​នោះ ១ គ្រាប់​ស៊ុត​ដោយ​កីឡាករ កែវ សុខ​ផេង ក្រុមហ៊ុន​នឹង​ផ្តល់​រង្វាន់​ទ្វេ​ដង​នៃ​គ្រាប់​បាល់​របស់​គាត់ ។ សរុប​មក​ក្រុមហ៊ុន OPPO នឹង​ផ្តល់ ៣ រង្វាន់ ជូន​ដល់​អ្នក​ដែល​បាន Comment តាម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ OPPO គាំទ្រ​ផ្តល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត​ដល់​កីឡាករ កែវ សុខ​ផេង ទៀត​ផង​»​។

ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា​សម្រាប់​ការ​ប្រកួត ! យើង​អ្នក​ទាំង​គ្នា នឹង​នូវ​តែ​ស្រឡាញ់​គាំទ្រ​រហូត ជូន​ពរ​ឲ្យ​កម្ពុជា ជោគជ័យ​លើ​វិស័យ​កីឡាបាល់ទាត់​នា​ថ្ងៃ​អនាគត​ខាង​មុខ​ឆាប់​ៗ​នេះ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ