រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍រីករាយបន្ថែមទៅដល់អតិថិជនរបស់ខ្លួនគ្រប់ខេត្ត-ក្រុងបន្ថែមទៀត តាមរយៈតន្ត្រីទេសចរណ៍ក្រោមឈ្មោះជាភាសាបរទេសថា “Cambodia Brew the Beat” ដោយចាប់យករាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុនជាទីតាំងដំបូងគេ ។

ហើយ Cambodia Brew the Beat នឹងធ្វើដំណើរទៅខេត្តព្រៃវែង នាចុងសប្តាហ៍នេះ ថ្ងៃទី ១៤-១៥ ខែធ្នូ ចាប់ពីវេលាម៉ោង ៦ ល្ងាច រហូតដល់ពាក់កណ្តាលអធ្រាត្រ នៅទីតាំងអតីតមន្ទីរពេទ្យយោធាចាស់ជាខេត្តបន្ទាប់ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងជាច្រើននាក់ ក្នុងនោះរួមមាន៖ អ្នកនាង ពេជ្រ សោភា, កញ្ញា សុខ សីឡាលីន, រ៉េត ស៊ូហ្សាណា, ឈិន ម៉ានិច្ច, លោក ណុប បាយ៉ារិទ្ធ, Step, វង្ស តារារតនា, និង ឃី សុគន្ធ ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា «ការរៀបចំតន្ត្រីទេសចរណ៍នេះធ្វើឡើង គឺក្នុងគោលបំណងផ្តល់នូវភាពសប្បាយរីករាយបន្ថែមទៅដល់អតិថិជនស្រាបៀរកម្ពុជារូបរាងថ្មី ក៏ដូចជាពលរដ្ឋកម្ពុជា នៅតាមបណ្តាខេត្ត-ក្រុងទាំងអស់ជាមួយសិល្បករ និងសិល្បការិនីដែលរៀបរាប់ខាងលើ» ។

លោកសង្ឃឹមផងដែរថា «តន្ត្រីទេសចរណ៍នេះ ក៏អាចនឹងផ្តល់នូវប្រយោជន៍សេដ្ឋកិច្ចខ្លះដល់ប្រជាជនមួយចំនួននៅតាមខេត្តតាមរយៈឱកាសលក់ដូរម្ហូបអាហារ នំចំណី ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផងដែរ» ។

ជាចុងក្រោយ លោកសូមគោរពអញ្ជើញពលរដ្ឋកម្ពុជា ជាពិសេសអ្នកខេត្តព្រៃវែង ឱ្យចូលរួមទស្សនាផ្ទាល់នៅទីតាំង និងកាលបរិច្ឆេទខាងលើ ហើយក៏អាចតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង ៨ ល្ងាចតទៅផងដែរ ។ ពិសាដោយការទទួលខុសត្រូវ ! ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ