ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Grand International បង្ហាញ​​វត្ត​មាននៅ​កម្ពុជា ជាមួយ​ទិស​ដៅ​សំខាន់​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand…

រាជធានី​ភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់​លេខ​៣ នៃ​ប្រទេស​ថៃ បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខេ​ធ្នូ ឆ្នាំ​២០១៩​។ ដោយ​មានការ​ភ្ញាក់ផ្អើល​ជា​ច្រើន​ពី​អ្នក​ឃើញ​រូបភាព​នោះ ពិសេស​សម្រស់​របស់​កំពូលស្រី​ស្អាត​ទាំង​២​។

ការ​មក​ដល់​កម្ពុជា​របស់​ស្រី​ស្រស់​ដាច់​គេ​លើ​លោក​នេះ ជា​ការ​សហការ​រៀបចំ​ពី​សំណាក់​លោក​អ៊ិ​ន សុ​ភិន ដើម្បី​ពាំនាំ​បវរកញ្ញា​ទាំង​២ ធ្វើ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​នៅ​លើ​ទឹកដី​កម្ពុជា​។ ជា​ពិសេស​លោក​អ៊ិ​ន សុ​ភិន ក៏​ទទួល​បាន​សិទ្ធិ​ទទួល​រៀបចំ​ការ​ប្រឡង​បវរកញ្ញា Miss Grand Cambodia 2020 ។ ដែល​នេះ​ជា​ការ​ដក​បទ​ពិសោធន៍​ថ្មី​ទៀត ដើម្បី​ពាំនាំ​យក​នារី​វ័យឆ្លាត ពូកែ និង​មាន​សម្រស់ ឆ្ពោះទៅ​ឆាក​អន្តរជាតិ​។

កញ្ញា Valentina. Miss Grand International 2019 បាន​បង្ហាញ​វត្តមាន​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បានឱ្យ​ដឹង​ថា កញ្ញា​មក​កម្ពុជា​រយៈពេល​៣​ថ្ងៃ ដើម្បី​បង្ហាញ​កិច្ចការ​មួយ​ចំនួន​។ ក្នុង​នោះ​មានការ​ចូលរួម​សន្និសីទ​សារព័ត៌មាន នៅ​ផលិតកម្ម​មហាហង្ស ការ​ចូលរួម​កម្មវិធី​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឋា ព្រមទាំង​ផ្សេង​ៗ​ខ្លះ​ទៀត​។ លើស​ពី​នេះ កញ្ញា​ក៏​ជួយ​ផ្តល់​ជា​យោ​បល់ ខ្លះ​ៗ​ដល់​លោក​អ៊ិ​ន សុ​ភិន សម្រាប់​រៀបចំ​ជ្រើសរើស មី​ស​ហ្គ្រេ​ន​កម្ពុជា​ឆ្នាំ​២០២០​។

កញ្ញា​​រាង​ស្រ​ឡូ​ន និង​ខ្ពស់ស្រឡះ​រូប​នេះ​បន្ត​ទៀត​ថា កញ្ញា ប៉ង​ចង់​ញ៉ាំ​ម្ហូប​ខ្មែរ​យូរ​មក​ហើយ ប៉ុន្តែ​ស្តាយ​មាន​ពេល​តិច​ពេក ដែល​មិន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ឱ្យ​បាន​ពេញ​ទិស​ទី ជា​ពិសេស​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ពេញ​ពិភពលោក​។

លោក​អ៊ិ​ន សុ​ភិន បានឱ្យ​ដឹង​ថា លោក​ពិតជា​មាន​មោទនភាព​ដែល​ខាង​អ្នក​រៀបចំ​កម្មវិធី​ប្រឡង​លំដាប់​អន្តរជាតិ ជ្រើសរើស ឬ​ផ្តល់​សិ​ទ្ឋិ​ឱ្យ​លោក​រៀបចំ​ព្រឹត្តិការណ៍​បវរកញ្ញា Miss Grand Cambodia 2020 ដោយ​លោក​សន្យា​ថា នឹង​រៀបចំ​ឱ្យ​បាន​ល្អ​បំផុត​។ លោក​នឹង​ស្វែងរក​នារី​កម្ពុជា ដែល​មិន​ត្រឹមតែ​ពូកែ ស្អាត តែ​ត្រូវ​មាន​សមត្ថភាព​ពិត ដើម្បី​ប្រកួត​លើ​អន្តរជាតិ ព្រោះថា នារី​កម្ពុជា​យើង​ឥឡូវ​ពិតជា​ក្លាហាន​។ កម្មវិធី​ប្រឡង​ក្នុងស្រុក​នេះ គ្រោង​រៀបចំ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ដោយ​រំពឹង​ថា មាន​ណ្តា​ស្រី​ស្អាត​កម្ពុជា​យើង​ដាក់​ពាក្យ​ប្រឡង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ