ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​បាក់​ធ្លាក់​ចូល​ទឹកទន្លេ និង​២​ខ្នង​ទៀត​ត្រូវ​បង្ខំ​រុះរើ​ចេញ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​១​ខ្នង​ជា​ប្រភេទ​ផ្ទះថ្ម និង​១​ខ្នង​ទៀត​ជា​ប្រភេទ​ផ្ទះ​ឈើ រួម​ទាំង​របស់របរ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់ ដោយសារ​តែ​ការ​បាក់​ដី​ច្រាំង​ទន្លេ ។ ជាមួយ​គ្នា​នោះ​ដែរ…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​១​ខ្នង​ជា​ប្រភេទ​ផ្ទះថ្ម និង​១​ខ្នង​ទៀត​ជា​ប្រភេទ​ផ្ទះ​ឈើ រួម​ទាំង​របស់របរ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់ ដោយសារ​តែ​ការ​បាក់​ដី​ច្រាំង​ទន្លេ ។ ជាមួយ​គ្នា​នោះ​ដែរ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ផ្សេង​ទៀត​ដែល​នៅ​ក្បែ​គ្នា​នោះ​ក៏​ត្រូវ​បាន​ម្ចាស់​បង្ខំចិត្ត​រុះរើ​ចេញ​ផង​ដែរ ដោយសារ​តែ​ខ្លាច​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​បាក់​ដី​ច្រាំង​ទន្លេ​ខាងលើ​នេះ បាន​កើតឡើង​កាលពី ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ដង​ទន្លេតូច ស្ថិត​ក្នុងភូមិ​ប្រាសាទ​កើត ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង តែ​ទោះជា​យ៉ាង ណា​វា​មិន​បាន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​មេ​ភូមិ​បានឱ្យ​ដឹង​ថា ករណី​បាក់​ដី​ច្រាំង​ទន្លេ​នៅ​ចំណុច​ខាងលើ​នេះ គឺ​ចាប់​កើតឡើង​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ម្ល៉េះ ដោយ​ពី​ដំបូង​គឺ​បាន​បាក់​ផ្ទះបាយ​របស់​ជន​រង​គ្រោះ ឆេ​ង វ​ណ្ណី អាយុ​២៧​ឆ្នាំ លិច​ចូល​ទៅ​ក្នុង​ទឹក លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​ក៏​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​ជួយ​រើ​ជញ្ជូន​ទ្រព្យសម្បត្តិ និង​របស់​ប្រើប្រាស់​ក្នុងផ្ទះ​យក​ទៅ​ទុក​នៅ​កន្លែង​សុវត្ថិ​ភាព ប៉ុន្តែ​ជញ្ជូន​មិន​ទាន់​អស់​ផង ផ្ទះ​ជន​រង​គ្រោះ ឆេ​ង វ​ណ្ណី និង​ផ្ទះ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ អឹ​ម សុភ​ណ្ឌ័ អាយុ​៣០​ឆ្នាំ ដែល​នៅ​ក្បែ​គ្នា​នោះ បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​គ្រាំ​ង​តែ​ម្តង ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​នោះ​ទេ​។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា ដោយ​ផ្ទះ​បាក់​ចូល​ទៅ​ក្នុង​ទឹក​អស់​២​ខ្នង​ទៅ​ហើយ ទើប​អាជ្ញាធរ​ឱ្យ​ម្ចាស់ផ្ទះ​២​ខ្នង​ទៀត​ដែល​នៅ​ក្បែ​គ្នា​នោះ​ផង​ដែរ រុះរើ​ផ្ទះ​ចេញពី​ច្រាំង​ទន្លេ​ជា​បន្ទាន់ ដោយ​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​ជួយ​រុះរើ​ដែរ​។

ដោយឡែក​ជន​រង​គ្រោះ​ទាំង​៤​គ្រួសារ បានឱ្យ​ដឹង​ថា ពួក​គាត់​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ ហើយ​អ្វី​ដែល​សំខាន់ គឺ​ពួក​គាត់​មាន​តែ​ដី​នៅ​ទីតាំង​នេះ​ទេ សម្រាប់​ធ្វើ​ផ្ទះ​រស់នៅ ឥឡូវនេះ​ត្រូវ​មក​រង​គ្រោះ​បាក់​ទាំង​ដី បាក់​ទាំង​ផ្ទះ​អស់​ទៀត ដូច្នេះ​ចំពោះ​មុខ​គឺ​ពួក​គាត់​គ្មាន​កន្លែង​រស់នៅ​ទេ ដូច្នេះ​ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ រក​ដី​កន្លែង​ណាមួយ ដើម្បី​ឱ្យ​ពួក​គាត់​បាន​រស់នៅ​ផង​។

ជាមួយ​គ្នា​នោះ​ដែរ នៅ​រសៀល​ថ្ងៃ​កើតហេតុ​នោះ លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ ក៏​បាន​ដឹកនាំ​មន្ត្រី​កាកបាទក្រហម​ស្រុក ព្រមទាំង​ព្រះសង្ឃ និង​សប្បុរសជន​ជា​ច្រើន​នាក់​នាំ​យក​ជំនួយ​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​៤​គ្រួសារ​ផង​ដែរ ។

ហើយ​ក្នុង​ឱកាស​នោះ​លោកស្រី​អភិបាល បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​មានផ្ទះ​សង់​នៅ​លើ​ដី​ច្រាំង​ទន្លេ​ដូច​គ្នា សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ហើយ​បើ​ឃើញ​ថា ស្ថានភាព​មិន​ស្រួល​នោះ​ទេ សូម​រាយការណ៍​មក​សមត្ថកិច្ច និង​អាជ្ញាធរ​ភ្លាម ដើម្បី​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ទាន់​ពេលវេលា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ