ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី​ មិន​យក​គូ​ថ្មី ព្រោះ​មិន​ចង់​មាន​ប្រវត្តិសាស្ត្រ​ម្តងទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា អ្នក​នាង ឈិ​ន សុធា​រី ជា​អតីត​ភរិយា​របស់​លោក សុវណ្ណ មក​រា ដោយសារ​អ្នក​ទាំង​២​រៀប​ការ​ពេញ​ច្បាប់​ដឹង​ឭ​។…

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា អ្នក​នាង ឈិ​ន សុធា​រី ជា​អតីត​ភរិយា​របស់​លោក សុវណ្ណ មក​រា ដោយសារ​អ្នក​ទាំង​២​រៀប​ការ​ពេញ​ច្បាប់​ដឹង​ឭ​។ ដំណើរ​ជីវិត​ស្នេហា​របស់​តារា​ល្បី​ទាំង​២​ដួង​នេះ ឈាន​ដល់​ផ្លូវបំបែក​។ ក្រោយ​ពេល​ក្លាយជា​រឿងរ៉ាវ​មិនល្អ​ក្នុង​ជីវិត ទោះបី​លេច​ឭ​ថា សុធា​រី មាន​គូ​ថ្មី តែ​អ្នក​នាង​នៅ​តែ​ច្រានចោល​ដោយ​មិន​ចង់​យក​ពេល​មក​គិត​ក្រៅ​នៅ​ម្នាក់ឯង​សិន​។

ស្នាម​បែក​ស្នេហ៍ ជីវិត​ប្តី​ប្រពន្ធ បាន​បង្ក​ឱ្យ​អ្នក​នាង ឈិ​ន សុធា​រី ហាក់បីដូចជា​ចង់​ខ្លាចរអា ព្រោះ​ធ្លាប់​ខូច​ស្មារតី​រាប់​ខែ​ប៉ះពាល់​ផ្លូវចិត្ត​ទំ​រាំ​បាន​ភាពរឹងមាំ និង​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​មិន​តិច​នាក់​នោះ​ទេ​។

អ្នក​នាង​បាន​ដណ្តើម​នូវ​ស្នាមញញឹម​មក​វិញ ហើយ​រូបរាង​កាយ​សម្រស់​វិញ​ក៏​មើលទៅ​ប្លែក​ស្អាត ប្រសើរ​ឆ្ងាយ​ពេល​ជួប​បញ្ហា​ស្នេហា​តោះតើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ អ្នក​នាង​ឈិ​ន សុធា​រី បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្ន​ហា​ថា កន្លង​មក មាន​ពាក្យ​លេច​ឭ​ថា​នាង​មាន​អ្នក​តាម​ស្រឡាញ់ ប៉ុន្តែ​នោះ​ជា​ការ​យល់​ឃើញ​របស់​គេ​ប៉ុណ្ណោះ មិន​អាច​ហាម​បាន​ឡើយ​។

អ្នក​នាង​ថា បើ​និយាយ​ពី​រឿង​គូ​និស្ស័យ ពេល​នេះ​នាង​សម្រេចចិត្ត​នៅ​ម្នាក់ឯង​ជា​គោល​សិន នាង​អាច​ធ្វើ​អារម្មណ៍​បាន​ល្អជា​សំខាន់​ឡើង​វិញ ដែល​ចាត់​ទុក​ថា មិន​ងាយ​រកបាន​។ ដូចនេះ​ហើយ នាង​មិន​ចង់ឱ្យ​អ្នក​ណា​មក​ត្រួតត្រា ចង់​ធ្វើ​អ្វី​ជា​លក្ខណៈ​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួនឯង មិន​ចង់ឱ្យ​មាន​សម្ពាធ​ទៀត​។

ជា​ពិសេស​នាង​ពិតជា​មិន​ចង់​ជួប​ប្រវត្តិ​សាសន៍​ដដែល​ៗ នាំ​ឱ្យ​តែ​រឿង​នេះ​មក​នោះ​កង្វល់​ចិត្ត​។ សម្រាប់​ជីវិត​របស់​នាង ពេល​នេះ​គឺ​មាន​សេចក្តីសុខ ដោយសារ​មានមុខ​របរ​មួយ​មើល​ខុស​ត្រូវ ជា​ពិសេស​មានកូន​ទាំង​២ ដែល​ត្រូវ​ជួយ​ផ្តល់​ភាព​កក់ក្តៅ​គឺ​គ្រប់គ្រាន់ ដែល​មិន​គួរ​បែងចែក​គំនិត​ទៅ​អ្នក​ណា​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ