ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាថ​កុន​ខ្មែរ ប្រឈម​ការ​ប្ដឹង​ពី​ក្រុម​ព្រះ​​​សុរិយា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រុមព្រះ​សុរិយា​បាន​ព្រមាន​ប្ដឹង​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​សិល្បៈ​ភាពយន្ត​ខ្មែរ ក្នុង​ពេល​ដែល​ក្រុមព្រះ​សុរិយា​ខិតខំ​យ៉ាង​ខ្លាំង ក្នុង​បេ​កក​សកម្មភាព​ដើម្បី​ស្វែងរក​ដុំ​ហ្វី​៊​ល​ចាស់​ៗ​ដែល​បាត់បង់​កាលពី​សម័យ​សង្គ្រាម​មក​កែ​លម្អ​ឡើង​វិញ ។ លោក​យាង វ៉ា​ន់​ឌី ប្រធាន​ក្រុមព្រះ​សុរិយា បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ករណី​នេះ​បាន​កើតឡើង​ក្នុង​ពេល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា​របស់​លោក​បាន​ហៅ​ព្រះ​គោ​រម្យ​ងារ​សម្តេចព្រះរៀម​នរោត្តម…

រាជធានី​ភ្នំពេញ ៖​ក្រុមព្រះ​សុរិយា​បាន​ព្រមាន​ប្ដឹង​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​សិល្បៈ​ភាពយន្ត​ខ្មែរ ក្នុង​ពេល​ដែល​ក្រុមព្រះ​សុរិយា​ខិតខំ​យ៉ាង​ខ្លាំង ក្នុង​បេ​កក​សកម្មភាព​ដើម្បី​ស្វែងរក​ដុំ​ហ្វី​៊​ល​ចាស់​ៗ​ដែល​បាត់បង់​កាលពី​សម័យ​សង្គ្រាម​មក​កែ​លម្អ​ឡើង​វិញ ។

លោក​យាង វ៉ា​ន់​ឌី ប្រធាន​ក្រុមព្រះ​សុរិយា បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ករណី​នេះ​បាន​កើតឡើង​ក្នុង​ពេល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា​របស់​លោក​បាន​ហៅ​ព្រះ​គោ​រម្យ​ងារ​សម្តេចព្រះរៀម​នរោត្តម បុប្ផា​ទេវី ថា “​ម្ចាស់​ម៉ែ ” ដែល​ពាក្យ​នេះ​ត្រូវ​បាន​ហៅ​យ៉ាង​ទូលាយ បន្ទាប់​ពី​សម្តេចព្រះ​រាជបុត្រី​យាង​សោយ​ព្រះ​ទិវង្គត ទៅ​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

លោក​បញ្ជាក់​ថា គាត់​ចង់​ឈ្នះ​រហូត​ដល់​គាត់​ចូល​មក​ខំ​មិន​គ្រប់ ហេ​ី​យ​ថែម​ទាំង​ប្រមាថ​មើ​ល​ងាយ​ព្រលឹង​ដូនតា និង​វិស័យ​ភាពយន្ត​ខ្មែរ​ថែម​ទៀត​ផង ខណៈ​ពេល​ដែល​ក្រុម​របស់​លោក​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមែប្រមូល​ស្វែងរក​ដុំ​ហ្វ៊ីល​ភាពយន្ត​ខ្មែរ​ពី​ដើម ដោយពេល​ខ្លះ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ។ ស្ត្រី​ខាងលើ​នេះ​បាន​ព្យាយាម​តាម​រករឿង​ក្រុម​របស់​លោក​ជា​បន្តបន្ទាប់ ដោយ​លោក​មិន​បានដឹង​ពី​មូលហេតុ​ឲ្យ​ពិតប្រាកដ​ពី​ស្ត្រី​រូប​នេះ​ឡើយ ប៉ុន្តែ​ក្នុង​ពេល​ដែល​មានការ​ប្រើប្រាស់​ពាក្យ​ប្រមាថមើលងាយ​ដល់​ស្នាដៃ​អ្នកដឹកនាំ​រឿងភាពយន្ត​ខ្មែរ​ជើង​ចាស់​នោះ ក្រុម​របស់​លោក​មិន​អាច​អត់ឱន​បាន​នោះ​ឡើយ ។

បើ​តាម​លោក​យាង វ៉ា​ន់​ឌី រហូត​មក​ទល់​ពេល​នេះ​លោក​បាន​ជួប​មេធាវី​រួច​ហើយ ហើយ​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ស្ត្រី​ខាងលើ​នេះ​ពី​បទ​ប្រមាថ​ជាតិ​សាសន៍​ខ្លួនឯង ព្រោះ​ប្រមាថ​ព្រលឹង​ដូនតា និង​វិស័យ​ភាពយន្ត​ខ្មែរ ។

ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ឈ្មោះ​ទេព ចរណៃ ដែល​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រស់នៅ​ក្រៅប្រទេស​នោះ​បាន​ចូល​ខំ​មិន​នៅ​ក្រោម​រូបភាព និង​ខ្លឹមសារ​ដែល​ផេ​ក​ក្រុមព្រះ​សុរិយា​បាន​បង្ហោះ​ពី​ព្រះ​ឆាយា​លក្ខណ៍ សម្តេច​រាជបុត្រី​ព្រះ​រៀម នរោត្តម បុប្ផា​ទេវី ដោយនៅ​ក្នុង​នោះ​ដោយ​ប្រើ​ពាក្យ ម្ចាស់​ម៉ែ ដោយ​ស្ត្រី​ខាងលើ​នេះ​អះអាង​ថា ជា​ការ​ប្រើ​ពាក្យ​មិន​ត្រឹមត្រូវ ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កើត​មានរឿង​រ៉ាវ​បែក​អូរ ហូរ​ជា​ស្ទឹង​ក្លាយជា​សង្គ្រាមពាក្យសម្តី​វាយប្រហារ​គ្នា​យ៉ាង​ក្តៅ​គគុក​ក្នុង​ផេ​ក​របស់​ក្រុមព្រះ​សុរិយា រហូត​ដល់​ថ្នាក់​ស្ត្រី​ខាងលើ​នេះ​បាន​ចោទ​ក្រុម​នេះ​ថា ដោយសារ​ពឹង​លើ​ដុំ​ហ្វី​៊​ល​កុន​ដែល​អស់​តម្លៃ ហើយ​តោង​ជា​ប្រយោជន៍​ស្វែងរក​ជំនួយ ។

ពាក្យ​សម្តី​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមព្រះ​សុរិយា​បាន​សម្តែង​នូវ​ការ​ខឹង​ខ្លាំង ដោយ​បាន​ចាត់​ទុក​ការ​ប្រើ​ពាក្យ​សម្តី​ពី​ស្ត្រី​នេះ​គឺជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​មក​តម្លៃ​នៃ​ខ្សែភាពយន្ត​ខ្មែរ ហើយ​វា​ស្មើនឹង​ការ​ប្រមាថ​មក​លើ​ពូជសាសន៍​ខ្មែរ​គ្នា​ឯង​ផង​ដែរ ។

ក្រុមព្រះ​សុរិយា​បាន​បង្ហោះ​សារ​ឆ្លើ​ប​តប​ទៅ​កាន់​ស្ត្រី​នោះ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់​បំផុត​ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ ដែល​បុគ្គល​ទេព ចរណៃ បាន​សរសេរ​ប្រមាថ​យ៉ាង​ធ្ងន់​ដល់​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​វិស័យ​កកើត​ឡើង​តាំងពី​សម័យ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​នៃ​យើង ដែល​ព្រះ​អង្គ​ខិតខំ​ខ្នះខ្នែង​ទំនុកបម្រុង​ឲ្យ​វិស័យ​នេះ​រស់​។ បុគ្គល​ម្នាក់​នេះ​មិន​ត្រឹមតែ​បាន​ប្រមាថ​មក​លើ​ក្រុមព្រះ​សុរិយា​នោះ​ទេ ក៏​បាន​ប្រមាថ​មក​លើ​ហ្វ៊ីល​កុន ដែល​នេះ​គឺជា​ការ​ប្រមាថ​ដ៏​ធ្ងន់​បំផុត​ចំពោះ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បិតា​ភាពយន្ត​ជាតិ ការ​ប្រមាថ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ខិតខំ​ប្រមូល​មរតក​ដូនតា​នៃ​ភាពយន្ត​យក​មក​រក្សា​ទុក ដោយ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​សេនាធិការ ។

ជា​ការ​ប្រមាថ​ចំពោះ​វីរភាព​របស់​វរ​សិល្បករ​ដែល​បាន​ពលី​សាច់​ស្រស់​ឈាម​ស្រស់​ដើ​ម្បី​ធ្វើ​ឲ្យ​ហ្វី​៊​ល​កុន​(​ភាពយន្ត​)​មាន​ភាព​ល្បីល្បាញ​តំណាង​ឲ្យ​សិល្បៈ​ទី​៧​នៃ​កម្ពុជា ។ ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិល្បករ សិល្ប​ការិនី​ដែល​នៅ​រស់​មានជីវិត​ពី​របប​ខ្មែរក្រហម ប្រមាថ​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស សិល្បករ សិល្ប​ការិនី​នៃ​វិស័យ​ភាពយន្ត​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ជា​ការ​ប្រមាថ​ដល់​ទឹកចិត្ត​របស់​យុវជន​ដែល​កំពុង​បំពេញការងារ​ស្រាវជ្រាវ​យ៉ាង​មោះមុត​ស្វែងរក​ហ្វី​៊​ល​កុន​ដ៏​លំបាក​បំផុត​គ្រប់​ទីកន្លែង ។

ក្នុង​នាម​លោក​ជំទាវ​សុខ ស៊ី​ថន អនុប្រធាន​កិត្តិយស​នៃ​ក្រុមព្រះ​សុរិយា ក្រុម​នេះ​កំពុង​តែ​សិក្សា​អំពី​ផ្លូវច្បាប់​ចំពោះ​ការ​ប្រមាថ​មក​លើហ្វ៊ីល​កុន​ខ្មែរ ដោយ​ប្រើ​ភាសា​ថា ហ្វី​៊​ល​កុន​អត់​ប្រយោជន៍ ចំពោះ​ពាក្យ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​វិស័យ​ភាពយន្ត​ខ្មែរ​យ៉ាង​ខ្លាំង ដែល​វិស័យ​ភាពយន្ត​ខ្មែរ​បាន​រួមចំណែក​ក្នុង​សង្គម​កម្ពុជា​តាំងពី​វិស័យ​នេះ​កកើ​ត​ឡើ​ងរ​ហូត​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សន្តិភាព​ក្នុង​បច្ចុប្បន្នភាព​នេះ ។ ហ្វី​៊​ល​កុន​នៅ​តែ​ឈរ​ជា​និមិត្តរូប​នៃ​វិស័យ​ភាពយន្ត​ខ្មែរ​ដែលមិន​អាច​ប្រកែក​បាន ។ ហ្វី​៊​ល​កុន​នៅ​តែ​មាន​តម្លៃ​ដ៏​វិសេសវិសាល​សម្រាប់​ប្រជាជាតិ​ទាំងមូល ហើ​យ​បច្ចុប្បន្ន​ហ្វ៊ីល​កុន​ជា​ច្រើ​ន​បាន​បាត់បង់​។

ហ្វី​៊​ល​កុន​គឺជា​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​បង្ហាញ​ពី​ការ​រីក​ច​ម្រើ​ន​លើ​តម្លៃ​សិល្បៈ​វប្បធម៌​ភាពយន្ត​ខ្មែរ​ដែល​គេ​ចាត់​ទុក​ថា ជា​យុគមាស​នៃ​វិស័យ​ភាពយន្ត​ខ្មែរ តាម​រយៈ​ហ្វី​៊​ល​កុន ដែល​បុគ្គល​ម្នាក់​នេះ​ចាត់​ទុក​ថា​ជា​របស់​ឥតប្រយោជន៍​ទៅ​វិញ ។ ក្នុង​នាម​លោក​ជំទាវ​អនុប្រធាន​កិត្តិយស និង​ថ្នាក់ដឹកនាំ​ទាំងអស់ រួម​ទាំង​សមាជិក សមាជិកា​នៃ​ក្រុមព្រះ​សុរិយា​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​បុគ្គល​ម្នាក់​តាម​ផ្លូវច្បាប់​៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ