សិល្បករ និងតារាហ្វេសប៊ុកជាច្រើននាក់ជាប់ចិត្ត និងសរសើររូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវបានបង្ហោះព្រោងព្រាតតែម្តង នៅលើទំព័រហ្វេសប៊ុក ជាមួយការសរសើរនូវរូបរាងថ្មីដ៏ស្រស់ស្អាតនេះ ជាពិសេសទាំងតារាចម្រៀងល្បីៗ ពិធីករ និងតារាហ្វេសប៊ុករាប់សិបនាក់បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងចំណូលចិត្តរបស់ពួកគេជាមួយរូបរាងថ្មីនេះ។
បើតាមរយៈទំព័រហ្វេសប៊ុកលោក Michael Sovann អង្គុយជជែកលេងជាមួយកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត អមដោយរូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជា នោះ សូម្បីតែកំពូលតារាចម្រៀងរូបនេះក៏សរសើររសជាតិដ៏ឆ្ងាញ់របស់ស្រាបៀរកម្ពុជាថ្មីនេះដែរ ។
រីឯទំព័រហ្វេសប៊ុករបស់តារាចម្រៀងស្រីល្បីក្នុងស្រទាប់យុវវ័យគឺ Nikki Nikki វិញនោះ ក៏បានបង្អួតរូបសម្រស់ខ្លួនជាមួយរូបភាពថ្មីកំប៉ុងស្រាបៀរកម្ពុជា នៅក្បែរខ្លួនផងដែរ ដោយរៀបរាប់ជាភាសារបរទេសមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា «កុំអោយជីវិតរវល់ជាមួយការងារ និងភាពស្មុគស្មាញនៅជុំវិញខ្លួនច្រើនពេក ហើយត្រូវរៀនរកភាពសប្បាយ រីករាយឱ្យខ្លួនឯងឱ្យបានច្រើនជាមួយមិត្តភក្តិតាមដែលអាចធ្វើទៅបាន» ។
ហើយបើក្រឡេកទៅមើលខ្លឹមសារផុសមួយនៅលើទំព័រឈ្មោះ Pen Chamrong វិញ អត្ថន័យ ហាក់ដូចជាចាក់ដោតខ្លាំងជាភាសារបរទេសដោយមានន័យថា «ល្មមឈប់ ព្យាយាមធ្វើអោយគ្រប់គ្នាសប្បាយចិត្តទៅ អ្នកមិនមែនជាស្រាបៀរកម្ពុជានោះទេ» ។
ចំណែកឯពិធីការនីដ៏ស្រស់ស្អាតកញ្ញា ណា សាឌី វិញក៏បានបង្ហោះដោយនិយាយយ៉ាងខ្លីថា «ប្តូរថ្មីខ្លះបានឡូយ !» ។
លោកឧកញ្ញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ ថា៖ «បើយោងទៅតាមការផុសសរសើរយ៉ាងច្រើនពីសំណាក់បុគ្គលល្បីៗទាំងសិល្បៈ និង តារាហ្វេសប៊ុកនោះ វាហាក់ដូចជាបានបង្ហាញអោយយើងឃើញភាពជោគជ័យមួយជំហាន ថ្មីទៀតហើយ សម្រាប់រូបរាងថ្មីនេះ ហើយខ្ញុំពិតជាសូមថ្លែងអំណរគុណ ដែលពួកគេបង្ហាញ ចំណូលចិត្តរបស់ពួកគេចំពោះរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
សូមមើលរូបភាព និងការផុសរបស់តារាហ្វេសប៊ុកជាច្រើននាក់ទៀតនៅខាងក្រោមនេះ ៖





























ចែករំលែកព័តមាននេះ