ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បើក​ហើយ​! ផ្សារ​ទំនើប Big C បើក​​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ផ្សារ​ទំនើប Big C ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត​៣០​ឆ្នាំ​ហើយ​នោះ ពេល​នេះ​មាន​វត្ត​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ហើយ ព្រមទាំង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។…

ផ្សារ​ទំនើប Big C ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត​៣០​ឆ្នាំ​ហើយ​នោះ ពេល​នេះ​មាន​វត្ត​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ហើយ ព្រមទាំង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។

ផ្សារ​ទំនើប Big C នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ លោក Aswin Techajareonvikul ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER និង​អ្នក​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ រិ​ទ្ធី​រ៉ា​វង្ស​ផង​ដែរ​។

យោង​តាម​ប្រសាសន៍​របស់​លោក Aswin Techajareonvikul ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BIG C SUPERCENTER នៅ​ថ្ងៃនេះ បាន​ឲ្យ​ដឹង​ថា​៖ «​យើង​មាន​កិត្តិយស​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​ដាក់​សម្ពោធ​ផ្សារ​ទំនើប Big C ជា​លើក​ដំបូង​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​»​។

លោក​បាន​បន្ថែម​ថា ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា យើង​ចង់​ក្លាយ​ដៃគូ​នៃ​ការ​អភិវឌ្ឍន៍​នៃ​តំបន់​ប៉ោយ​ប៉ែ​ត​នេះ តាម​រយៈ​ការ​នាំ​យក​មក​នូវ​សេវាកម្ម និង​ផលិតផល​ប្រកបដោយ​គុណភាព​មក​ជូន​ប្រជាជន​ក្នុង​តំបន់​។

ផ្សារ​ទំនើប Big C មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ បាន​បង្កើត​ការងារ​រាប់​ពាន់​កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​ថែម​ទៀត​ផង ។

នៅ​ក្នុង​ផ្សារ​ទំនើប​ទាំងមូល មាន​ដាក់​លក់​នៅ​ទំនិញប្រើប្រាស់​រាប់​ពាន់​ប្រភេទ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​ធូរ​ថ្លៃ​សម​ស្រប​ទៅ​តាម​ប្រាក់​ចំណូល​ប្រជាជន​ដែល​មាន​កម្រិត​មធ្យម និង​ទាប​។ នៅ​ក្នុង​ផ្សារ​នេះ មានការ​បែងចែក​ដាច់​ដោយឡែក​ពី​គ្នា រវាង​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់ ទីតាំង​លក់​សម្លៀក​បំពាក់ ទីតាំង​លក់​គ្រឿងសម្អាង ក៏​ដូច​ជា​ចំណីអាហារ​ជាដើម ។

យ៉ាងណាមិញ ក្រុង​ប៉ោយ​ប៉ែ​ត​នា​ពេល​បច្ចុប្បន្ន​នេះ មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​នោះ វត្តមាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បំពេញតម្រូវការ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជា​តំបន់​ជិតខាង​ផង​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ ដើម្បី​អបអរសាទរ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ អតិថិជន​នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ក្នុង​ការ​ទិញ​ទំនិញ​បញ្ចុះតម្លៃ​កប់​ៗ​តែ​ម្ដង​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ