លោក លឹ​ម គាន​ហោ ជួប​សំណេះ​សំណាល​​ជាមួយ​គ្រូបង្វឹក និង​កីឡាករ​ជម្រើស​ជាតិ​កា​រ៉ា​តេ​កម្ពុជា​មុន​ពេល​ចេញ​​ទៅ​ប្រកួត


នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០២ ខែធ្នូ ឆ្នាំ ២០១៩ នេះ​ផង​ដែរ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កា​រ៉ា​តេ​កម្ពុជា មុន​ពេល​ចាកចេញ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន ។

មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​មោ​ទ​ន​:​ចំពោះ​ការ​រីក​ចម្រើន​របស់​វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មនា​លើក​នេះ កីឡាករ កីឡាការិនី នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ចូលរួម​ដណ្ដើម​មេដាយ​ជូន​ប្រទេស​ជាតិ ។

ទន្ទឹម​នឹង​ការ​លើកទឹកចិត្ត ការ​ផ្ដល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​ដល់​គ្រូបង្វឹក និង​កីឡាករ កីឡា​ការិនី ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៤០ លាន​រៀល ដល់​ប្រតិភូ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ផង​ដែរ ។

សូម​បញ្ជាក់​ជូន​ថា ប្រតិភូ​កីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូល​រួម​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ហ្វី​លី​ពី​ន នៅ​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ