ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​ស្ដ្រី​កុំឱ្យ​ឈឺចាប់​ពេល​រួម​ភេទ

4 ឆ្នាំ មុន
  • ភ្នំពេញ

ចំពោះ​ស្ត្រី​ដែល​ធ្លាប់តែ​ជួប​បញ្ហា​ឈឺចាប់​ជាប់ ឬ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ពេល​រួម​ភេទ មិន​គួរ​ណា​ទុក​រឿង​នេះ​ចោល​ដោយ​មិន​ខ្វាយខ្វល់ ឬ​រក​ដំណោះស្រាយ​ឡើយ​។ ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​គឺជា​បញ្ហា​ញឹក​ញាប់​មួយ​ដែល​អាច​បណ្តាល​មក​ពី​កត្តា​រាង​កាយ ឬ​កត្តា​ផ្លូវចិត្ត ប៉ុន្តែ​រឿង​ទាំងនេះ​គឺ​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ទេ ។ ថ្វីបើ​ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ក៏​អាច​កើតឡើង​លើ​មនុស្ស​ប្រុស​ដែរ​នោះ ប៉ុន្តែ​មនុស្ស​ស្រី​ច្រើន​តែ​ជួប​ករណី​នេះ​ញឹកញាប់​ជាង…

ចំពោះ​ស្ត្រី​ដែល​ធ្លាប់តែ​ជួប​បញ្ហា​ឈឺចាប់​ជាប់ ឬ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ពេល​រួម​ភេទ មិន​គួរ​ណា​ទុក​រឿង​នេះ​ចោល​ដោយ​មិន​ខ្វាយខ្វល់ ឬ​រក​ដំណោះស្រាយ​ឡើយ​។ ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​គឺជា​បញ្ហា​ញឹក​ញាប់​មួយ​ដែល​អាច​បណ្តាល​មក​ពី​កត្តា​រាង​កាយ ឬ​កត្តា​ផ្លូវចិត្ត ប៉ុន្តែ​រឿង​ទាំងនេះ​គឺ​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ទេ ។

ថ្វីបើ​ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ក៏​អាច​កើតឡើង​លើ​មនុស្ស​ប្រុស​ដែរ​នោះ ប៉ុន្តែ​មនុស្ស​ស្រី​ច្រើន​តែ​ជួប​ករណី​នេះ​ញឹកញាប់​ជាង ជា​ពិសេស​ស្ត្រី​ក្រោយ​ពី​រាំងរដូវ​រួច​តែ​ម្តង ។ ការ​ឈឺចាប់​នៅ​ប្រដាប់​ភេទ​អាច​កើតឡើង​ក្នុង​ពេល ឬ​ក្រោយ​ពី​រួម​ភេទ​រួច ។

បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​មែន អ្នក​អាច​ធ្វើ​រឿង ធម្មតា​ៗ​ដូច​ខាងក្រោម​នេះ​សិន​ទៅ​មុន​ពេល​រួម​ភេទ​៖
•​ ​នោម​ឲ្យ​អស់
•​ ​ងូតទឹក​ក្តៅ ឧណ្ហ​ៗ
•​ ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់
•​ ​ប្រើ​ទឹករំអិល​សម្រាប់​ការ​រួម​ភេទ
•​ ​ស្អំ​ទឹកកក​នៅ​ប​បេ​រ​ទ្វារមាស
•​ ​ជជែក​គ្នា​អំពី​ការ​ឈឺចាប់​របស់​អ្នក​ជាមួយ​ដៃគូ​សិន

អ្នកជំនាញ​បាន​ណែនាំ​ទៀត​ថា ចូរ​ព្យាយាម​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​រួម​ភេទ​ធម្មតា​ផង​ដូច​ជា ប្តូរ​ក្បាច់​រួម​ភេទ​ណា​ដែល​អាច​កាត់​បន្ថយ​អាកា​រៈ​ឈឺចាប ់​។ ក្រៅពី​នេះ​ការ​បរ​បោស​អង្អែល​មុន​ពេល​រួម​ភេទ​យូរ​អាច​នឹង​ជួយ​ផ្តល់​ពេលវេលា​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ល្អ និង​បង្កើន​ការ​បញ្ចេញ​ទឹករំអិល​ពី​ទ្វារមាស​បាន​កាន់តែ​ច្រើន​ផង ៕ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ