ឮអ្នកទិញថា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឆ្ងាញ់ អ្នកលក់សាកតែមួយកំប៉ុងបាន៤០លានរៀលភ្លែត!
- ភ្នំពេញ
មនុស្សគិតមិនដូចទេវតាគិតមែន អ្នកស្រី ជួន អេង អ្នកលក់ឥវ៉ាន់ចាបហួយនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានគាស់កំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ លើកដំបូងក្នុងគោលបំណងភ្លក់រសជាតិ ក្រោយមានការនិយមទិញពីអ្នកភូមិនៅតូបរបស់គាត់ជារៀងរាល់ថ្ងៃ ស្រាប់តែត្រូវរង្វាន់ ៤០លានរៀល ។
អ្នកស្រីបានឱ្យដឹងថា ៖ «អ្នកជិតខាងខ្ញុំ គេចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ណាស់ ដល់តែឮគេល្បីអ៊ីចឹង ខ្ញុំនឹកចង់ភ្លក់ដែរ គិតថាត្រឹមមួយកំប៉ុង វាមិនក្រជាងនេះទេ ។ មានឯណា ខ្ញុំផឹកហើយអត់ខាតទេ ពីក្រទៅជាមាន ខ្ញុំមិនដែលរំពឹងសោះថា ខ្លួនឯងអាចមានថ្ងៃនេះ» ។
អាជីវកររូបនេះ នឹងយកលុយ ៤០លានរៀលដែលបានមកដោយឥតព្រាងទុកនេះ ទៅរៀបចំគម្រោងអនាគតកូនស្រីពៅគាត់ឱ្យរៀនបានខ្ពង់ខ្ពស់ ។
អ្នកស្រីបន្ថែមថា៖ «កូនរបស់ខ្ញុំនឹងមានអនាគតល្អដោយសារប្រាក់នេះ ត្បិតទ្រព្យចំណេះជាទ្រព្យចាយយ៉ាងណាក៏មិនអស់ដែរ» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ