រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយដុល្លារអាមេរិក គឺថ្ងៃដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់ដុល្លាអាមេរិកធៀបជាមួយប្រាក់នៃបណ្តាប្រទេសមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយ ហើយដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ។
អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS ធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ គឺប្រាក់ដុល្លារអាមេរិក ១ដុល្លារមានអត្រាទិញ៤.០៦៧,០០រៀល អត្រាលក់ ៤.០៨១,០០ រៀល ។ ទន្ទឹមនេះ ១ដុល្លារមានអត្រាទិញ ១០៧,៩០ យ៉េនជប៉ុន អត្រាលក់ ១១០,៣០ យ៉េនជប៉ុន ។
ចំពោះប្រាក់ដុល្លារអាមេរិកធៀបជាមួយប្រាក់បាតថៃ និងប្រាក់ដុងវៀតណាម គឺ១ដុល្លារមានអត្រាទិញ ៣០,០៤៤២បាតថៃ អត្រាលក់ ៣០,២៦៧៥ បាតថៃ និង១ដុល្លារមានអត្រាទិញ ២៣.១០០,០០ ដុងវៀតណាម អត្រាលក់ ២៣.៦០០,០០ ដុងវៀតណាម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ