កាលពីថ្ងៃទី17 និង18 ខែឧសភា កន្លងមកនេះ ក្រុមហ៊ុន Manulife Cambodia ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស 100% ដំបូងគេនៅប្រទេសកម្ពុជា បានបង្កើតនូវកម្មវិធីចែករំលែកចំណេះដឹង និងការកម្សាន្តជាច្រើន ក្នុងគោលបំណងបង្ហាញជូនប្រជាជនកម្ពុជា អំពីអត្ថប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ ដើម្បីការពារអនាគតគ្រួសារ និងមនុស្សជាទីស្រលាញ់។ កម្មវិធីនេះ បានរៀបចំធ្វើឡើងនៅផ្សាររាត្រី ដែលមានទីតំាងនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីអតិថិជនរាប់រយនាក់ ហើយកម្មវិធីនេះ ផ្តោតសំខាន់លើការផ្តល់ចំណេះដឹងអំពីធានារ៉ាប់រងអាយុជីវិត និងការផ្ដល់ការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃទាក់ទងនឹងការរៀបចំផែនការហិរញ្ញវត្ថុជាមួយទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន Manulife Cambodia ក៏ដូចជាការចូលរួមកម្មវិធីកម្សាន្តផ្សេងៗថែមទៀត។
លោក ពន្លឺ តុលា នាយកគ្រប់គ្រងផ្នែកអតិថិជន និងទីផ្សាររបស់ក្រុមហ៊ុន Manulife Cambodia បានឲ្យដឹងថា តាមរយៈការចូលរួមប្រកបដោយភាពរីករាយរបស់អតិថិជនស្តែងឲ្យឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗបានចាប់ផ្តើមយកចិត្តទុកដាក់ និងយល់ដឹងបានច្រើនអំពីសេវាធានារ៉ាប់រងអាយុជីវិត។ លោក តុលា បានពន្យល់យ៉ាងដូច្នេះថា ៖ «ប្រជាជនកម្ពុជាក៏មិនខុសពីប្រជាជនដទៃនៅក្នុងតំបន់អាស៊ីនោះទេ ពួកគាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើក្រុមគ្រួសាររបស់ខ្លួន ហើយបច្ចុប្បន្ននេះ គាត់ចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងអាយុជីវិតដែលអាចថែរក្សាការពារអនាគតគ្រួសាររបស់គាត់។ នេះហើយជាអ្វីដែលធ្វើឲ្យ Manulife ក្លាយជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តសម្រាប់ប្រជាជនកម្ពុជា»។
នៅក្នុងកម្មវិធីនេះដែរ អ្នកចូលរួមបានស្វែងយល់អំពីផលិតផលជាច្រើនរបស់ក្រុមហ៊ុន ដូចជាគម្រោង «អនាគតគ្រួសារខ្ញុំជាមួយមេនូឡាយហ្វ៍» ដែលផ្តល់នូវការការពារសុទ្ធសាធ និងផ្តល់សំណាងសម្រាប់គ្រួសារលោកអ្នកក្នុងករណីមានរឿងហេតុអកុសលណាមួយកើតឡើងចំពោះលោកអ្នកជាបង្គោលគ្រួសារ។ សម្រាប់គម្រោង «មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍» វិញ គឺផ្ដល់ជូនទំាងការការពារ និងការសន្សំប្រាក់។ រីឯគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍» គឺផ្ដល់ជូនទាំងការការពារ ទាំងការសន្សំប្រាក់ និងធានាដល់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុសម្រាប់សិក្សារបស់បុត្រធីតាលោកអ្នក ក្នុងអំឡុងពេលនៃការសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យសម្រាប់រយៈពេល4ឆ្នាំ និងគម្រោង «ការការពារកម្ចីទិញផ្ទះជាមួយមេនូឡាយហ្វ៍» ជាគម្រោងមួយនឹងជួយធានា និងការពារគេហដ្ឋានក្នុងក្ដីស្រមៃជូនក្រុមគ្រួសារលោកអ្នកជាមួយការការពារកម្ចីទិញផ្ទះពីធនាគារ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Manulife ក៏នឹងរៀបចំកម្មវិធីដូចគ្នានេះជាបន្តបន្ទាប់នៅផ្សាររាត្រីជាលើកទីពីរនៅថ្ងៃទី25 ខែឧសភា និងនៅសួនកម្សាន្តកោះពេជ្រ នៅថ្ងៃទី23, 24 និង30 ខែឧសភា។ ចំណែកនៅ TK Avenue នៅថ្ងៃទី31 ខែ ឧសភា និងថ្ងៃទី 01 ខែមិថុនា។ ហើយជាថ្មីម្តងទៀត នៅសួនកម្សាន្តកោះពេជ្រ នៅថ្ងៃទី06 ខែ មិថុនា។ ដូច្នេះប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែមទាក់ទងនឹងការរៀបចំផែនការ ហិរញ្ញវត្ថុសម្រាប់អនាគតក្រុមគ្រួសារ និងមានបំណងប្រឹក្សាជាមួយបុគ្គលិកធានារ៉ាប់រងរបស់ក្រុមហ៊ុននោះ លោក លោកស្រី អាចអញ្ជើញចូលរួមតាមកម្មវិធីដូចដែលបានរៀបរាប់ខាងលើនេះ៕
ចែករំលែកព័តមាននេះ