Neymar រកបានសង្សារថ្មីហើយ?
តាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា Neymar បានជំរុញឱ្យមានការសន្និដ្ឋានថា គាត់មានទំនាក់ទំនងស្នេហា ជាមួយតារាម៉ូដែលអេស្ប៉ាញ Noa Saez…
តាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា Neymar បានជំរុញឱ្យមានការសន្និដ្ឋានថា គាត់មានទំនាក់ទំនងស្នេហា ជាមួយតារាម៉ូដែលអេស្ប៉ាញ Noa Saez…
តាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា Neymar បានជំរុញឱ្យមានការសន្និដ្ឋានថា គាត់មានទំនាក់ទំនងស្នេហា ជាមួយតារាម៉ូដែលអេស្ប៉ាញ Noa Saez ១៣ខែបន្ទាប់ពីគាត់បានចែកផ្លូវគ្នាពីតារាសម្តែងប្រេស៊ីលឈ្មោះ Bruna Marquezine ។
ខ្សែប្រយុទ្ធ Paris Saint-Germain វ័យ២៧ឆ្នាំ ដែលបានអវត្តមានពីទីលានតាំងពីរងរបួសសរសៃពួរកាលពីខែមុន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ ចំពោះការបង្ហោះ Instagram Story នៅលើគណនីរបស់តារាម៉ូដែល Noa។
យោងតាមប្រភពព័ត៌មាន The Sun បានអោយដឹងថា កីឡាករបាល់ទាត់រូបនេះបានហោះទៅកាន់រដ្ឋធានី Catalonia ដើម្បីចូលរួមពិធីជប់លៀងរបស់មិត្តរួមក្រុម Arthur Melo ប្រេស៊ីល បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានមើលការឈ្នះរបស់ PSG ២-១ លើក្រុម Brest នៅប្រទេសបារាំង។
គេមិនទាន់ដឹងច្បាស់ថា តើអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជ្រៅដល់កម្រិតណានោះទេ0x017d7 ប៉ុន្តែអ្នកទាំងពីរហាក់ដូចជាស្គាល់គ្នាយ៉ាងច្បាស់ នៅពេលដែល Neymar អោបចង្កេះរបស់នាង ខណៈដែលនាងឈរអោបយ៉ាងស្និទ្ធស្នាលជាមួយនឹង Neymar។
សារព័ត៌មាន MailOnline បានទាក់ទងតំណាងរបស់ Neymar ដើម្បីសុំការអត្ថាធិប្បាយបន្ថែម។ តែមិនទាន់មានការឆ្លើយតបឱ្យច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា Neymar ធ្លាប់មានទំនាក់ទំនង «បែកគ្នា-ត្រូវគ្នា» ជាមួយនឹងសង្សារចាស់ Bruna អាយុ២៤ឆ្នាំ បានរយៈពេល៦ឆ្នាំ រហូតមកដល់ឆ្នាំ២០១៨ ទើបពួកគេសម្រេចចិត្តបែកគ្នាមែនទែន ដែលជាការបែកក្រោមមូលហេតុចង់ឱ្យល្អរៀងខ្លួន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ