ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង សុខ​គា ចេញ​មុខ​សុំ​ទោស​ចំពោះ​ការ​សម្តែង​​បុក​លក្ខណ៍​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សាសនិកឥ​ស្លា​ម

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ដួង សុខ​គា បាន​ចេញ​មុខ​លើកដៃ​សំពះសុំទោស​ជា​សាធារណៈ បន្ទាប់​ពី​ក្រុម​របស់​លោក បាន​សម្តែង​ពិធី​បុក​លក្ខណ៍​នៅ​ក្នុង​មង្គលការ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពេល​ដែល​ការ​សម្តែង​នោះ មាន​ឈុត​មួយ​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​ដែល​អ្នក​កាន់សាសនាឥ​ស្លា​ម​សម្តែង​ការ​មិន​ពេញចិត្ត…

រាជធានី​ភ្នំពេញ ៖ លោក ដួង សុខ​គា បាន​ចេញ​មុខ​លើកដៃ​សំពះសុំទោស​ជា​សាធារណៈ បន្ទាប់​ពី​ក្រុម​របស់​លោក បាន​សម្តែង​ពិធី​បុក​លក្ខណ៍​នៅ​ក្នុង​មង្គលការ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពេល​ដែល​ការ​សម្តែង​នោះ មាន​ឈុត​មួយ​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​ដែល​អ្នក​កាន់សាសនាឥ​ស្លា​ម​សម្តែង​ការ​មិន​ពេញចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

ការ​មិន​សប្បាយចិត្ត និង​ខឹង​ចំពោះ​ការ​សម្តែង​ពី​បងប្អូន​ខ្មែរឥស្លាម​នោះ គឺ​ត្រង់​ឈុត​តួ​អង្គជា​ឥ​ស្លា​ម​បាន​សម្តែង​ដោយ​កាយវិការ​គោរព និង​ហៅ​ឈ្មោះ​ព្រះ​អាឡោះ​របស់​ពួក​គេ​មិន​បាន​ត្រឹមត្រូវ និង​មើលទៅ​បែប​លេងសើច​លេប​ខា​យ​ទៅ​វិញ ។

យ៉ាងណា ក្រោយ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ក្តៅ​គគុក​ពេញ​បណ្តាញ​សង្គម​នោះ ក្នុង​នាម ជា​អ្នកដឹកនាំ​ការ​សម្តែង​នោះ​លោក ដួង សុខ​គា បាន​ចេញ​មុខ​មក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កុ​ហុ​ស​ខុស​ឆ្លង​មួយ និង​បាន​ស្នើ​សុំ​ទៅ​កាន់​បងប្អូន​ខ្មែរឥស្លាម​ទាំងអស់​មេត្តា​លើកលែងទោស ក្នុង​ពេល​ដែល​លោក​សន្យា​នឹង​មិន​ឲ្យ​មាន​បញ្ហា​កើតឡើង​ទៀត​ឡើយ ។

លោក ដួង សុខ​គា បាន​បាន​ចេញ​ជា​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​លោក​បាន​អះអាង​ថា ខ្ញុំ​ចេញ​វី​ដេ​អូ​នេះ ដើម្បី​គោរព​សូមទោស​បងប្អូន​ខ្មែរឥស្លាម​ទាំងអស់​ដែល​ខ្ញុំ​មានការ​ធ្វេសប្រហែស​សម្តែង​បុក​លក្ខណ៍​បង្ក​ឲ្យ​ប៉ះពាល់​បងប្អូន​ខ្មែរឥស្លាម​។

លោក​ថា ខ្ញុំ​ពិតជា​ទទួលស្គាល់​ថា ខ្ញុំ​មាន​កំហុស​ពិតប្រាកដ​មែន ។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​ជម្រាប​ជូន​ថា ខ្ញុំ​មិន​មាន​ចេតនា​ណាមួយ​ប្រមាថ ឬ​ចង់​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ខ្មែរឥស្លាម​ឡើយ​។ ខ្ញុំ​តែងតែ​គោរព​ស្រលាញ់​បងប្អូន តែ​នេះ​ជា​ការ​ឆោតល្ងង់​របស់ខ្ញុំ​។

ជា​ថ្មី​ម្តងទៀត សូម​បងប្អូន​ខ្មែរឥស្លាម​ទាំងអស់ លោក​មេត្តា​លើកលែង​ដល់​ខ្ញុំបាទ​ផង​។ ខ្ញុំ​សូម​សន្យា​ថា ខ្ញុំ​នឹង​កែប្រែ ហើយ​មិន​ឲ្យ​មាន​បញ្ហា​កើត​មាន​ទៀត​ឡើយ​។ លោក​បញ្ជាក់​ថា ការ​សម្តែង​របស់​ក្រុម​លោក​ក្នុង​ពិធីបុកល័ក្ត​នេះ គឺជា​ការ​សម្តែង​ត​ៗ​គ្នា​មក​ហើយ ដោយ​ការ​សម្តែង​គឺ​ទៅ​តាម​បច្ចេកទេស​រៀង​ៗ​ខ្លួន ហើយ​ការ​សម្តែង​មានការ​ឆកល្វែង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​បងប្អូន​ដែល​វា​ជា​កំហុស​របស់​លោក ។

លោក​បន្ត​ថា កំហុស​នេះ លោក​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ផង ហើយ​ការ​លើក​ម្រាមដៃ​សុំ​ទោស​នា​ពេល​នេះ អាច​នឹង​មាន​បងប្អូន​ខ្លះ​យល់​ថា អាង​អី​អាង​សុំ​ទោស តែ​អ្វី​ដែល​ខ្ញុំ​សន្យា​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​នោះ គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​ស្រ​ដៀង​គ្នា ឬ​ដូច​គ្នា​នេះ​កើតឡើង​ទៀត​ឡើយ ។

លោក​បន្ថែម​ថា កន្លង​មក ឲ្យ​តែ​មាន​ពិធី​បុក​លក្ខណ៍​នោះ គឺ​តែងតែមាន​បងប្អូន​ខ្មែរឥស្លាម​ចូលរួម​សម្តែង ហើយ​លោក​ក៏​បាន​សម្តែង​តាម​ៗ​គ្នា ហើយ​មិន​បាន​គិត​ដិត​ដល់​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ជា​កាន់សាសនា​ឥ​ស្លា​ម ដូច្នេះ លោក​ផ្ទាល់​សុំ​ទទួលកំហុស​គ្រប់យ៉ាងខណៈ​ពេល​ដែល​លោក​មិន​បាន​ដាក់បន្ទុក​ទៅ​លើ​តួអង្គ​ដែល​សម្តែង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ