ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គប់​លើក​ទី​១​មិន​ត្រូវ លើក​ទី​២​ត្រូវ​… ខឹង​ពេក​ចូល​ផ្ទះ​ទាញ​កាំបិត​កា.ប់​ផ្អើល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​យក​កាំបិត​កាប់​ទៅ​លើ​ពូ​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ព្រោះតែ​ខឹង​ពូ​ប្រើ​ពាក្យ​សម្តី​ដៀមដាម​ពេក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១២…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​យក​កាំបិត​កាប់​ទៅ​លើ​ពូ​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ព្រោះតែ​ខឹង​ពូ​ប្រើ​ពាក្យ​សម្តី​ដៀមដាម​ពេក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជឿន ប៊ុ​ន​ថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។ រីឯ​វត្ថុ​តាង​ដកហូត​រួម​មាន កាំបិតប៉័ងតោ​ចំនួន​១។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ ត្រូវជា​ពូ និង​ក្មួយ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ប្រើ​ពាក្យ​សម្តី​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​មក​ជន​រង​គ្រោះ​បាន​រើស​ដុំ​ថ្ម​គប់​ទៅ​លើ​ជនសង្ស័យ​ចំនួន​៣​ដុំ​ថ្ម​តែ​មិន​ត្រូវ​នោះ​ទេ ហើយ​ក៏​បាន​ទាយ​ចានថ្ម​១​គប់​មក​លើ​ជនសង្ស័យ​ចំ​សៀតផ្កា​ខាងឆ្វេង ពេល​នោះ​ជនសង្ស័យ​ខឹង​ពេក​បាន​ចូល​ទៅ​ក្នុងផ្ទះ រួច​យក​កាំបិតប៉័ងតោ​មក​កាប់​ជន​រង​គ្រោះ​មួយ​កាំបិត​ចំ​ថ្ព​ល់​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួស​ចេញ​ឈាម​ដេរ​ចំនួន​១៤​ថ្នេរ ។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ ពេល​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ