ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ទឹកបរិសុទ្ធ​កម្ពុជា​៣​ម៉ឺន​កេស​​ធ្វើ​ឱ្យ​កីឡាករ​អុំ​ទូកង​ញញឹម​ត្រេកអរ​មិន​ស្ទើរ​មុន​ថ្ងៃ​ប្រកួត​ផ្លូវការ​មក​ដល់

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា​បាន​ធ្វើការ​ចែក​ជូនអំណោយ​ទឹកបរិសុទ្ធ​កម្ពុជា​ដល់​គ្រប់​ចំណុះ​ទូក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​ត្រៀមខ្លួន​ប្រកួត​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​។ បើ​តាម​លោក​ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា​បាន​ថ្លែង​ថា​៖ « ដោយសារ​មើលឃើញ​ពី​តម្រូវការ…

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា​បាន​ធ្វើការ​ចែក​ជូនអំណោយ​ទឹកបរិសុទ្ធ​កម្ពុជា​ដល់​គ្រប់​ចំណុះ​ទូក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​ត្រៀមខ្លួន​ប្រកួត​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​លោក​ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា​បាន​ថ្លែង​ថា​៖ « ដោយសារ​មើលឃើញ​ពី​តម្រូវការ និង​កង្វះខាត​ទឹក​ពិសារ​ក្នុងអំឡុងពេល​ស្នាក់​នៅ​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ​របស់​បងប្អូន​កីឡាករ ដូច្នេះ​ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ផ្នែក និង​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​កីឡាករ​អុំទូក​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ក្រុមហ៊ុន​បាន​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ក្នុង​មួយ​ទូក​ចំនួន ៥០ ទៅ ១០០ កេស បន្ថែម​លើ​នេះ​យើង​បាន​ប្រគល់​អាវយឺត​ជិត​១​ម៉ឺន​អាវ​ដល់​ពួក​គាត់​ផង​ដែរ​»​។

លោក ញឹ​ម សម្បត្តិ តំណាង​ក្រុម​កីឡាករ​ទូកង​មួយ​ក្រុម​មក​ពី​ខេត្តកំពង់ចាម​បានឱ្យ​ដឹង​ថា​៖ « ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​កម្ពុជា​ដែល​បាន​ឧបត្ថម្ភ​ទឹកជា​ច្រើន​កេស​ដល់​ពួក​ខ្ញុំ ព្រោះ​កំពុង​តែ​ជួប​ការ​ខ្វះខាត​គ្រឿង​ហូប​ចុក និង អាវ​សម្រាប់​កីឡាករ​។

គួរ​បញ្ជាក់​ថា ការ​ប្រគល់​អំណោយ​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​វិមាន​អារ​ហារ​ជ្រោយចង្វារ ត្រើយ​ខាងកើត​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ការ​ប្រគល់​នេះ​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង ៤:៣០ ល្ងាច​ថ្ងៃ​ដដែល​ផង​ដែរ​។ ដូច្នេះ​សម្រាប់​តំណាង​ទូកង​ដែល​មិន​ទាន់​បាន​ទទួល​អំណោយ​នេះ សូម​អញ្ជើញ​មក​ទីតាំង​ប្រគល់​អំណោយ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ឱ្យ​បាន​មុន​ម៉ោង​កំណត់ ព្រមទាំង​ភ្ជាប់​មក​ជាមួយ​អត្តសញ្ញាណ​បណ្ណ​ប្រធាន​ដឹកនាំ និង ក្រុម​ទូក ច្បាប់​ចម្លង​មួយ​សន្លឹក លិខិតស្នើ​សុំ​ប្រកួត​អុំទូក​នៅ​ថ្ងៃ​ទី ១០- ១២ វិច្ឆិការ​មួយ​សន្លឹក​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ ៖ 067 447 700 ឬ 093 901 919
ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ