រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាបានបង្ហាញនូវមហិច្ចតាក្នុងការរឹតចំណងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពីរនៅលើពិភពលោក រួមមានប្រទេសចិន និងអាមេរិក ដោយប្រទេសទាំងនោះសុទ្ធតែមានទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងនោះ អាមេរិកអ្នកនាំចូលពីកម្ពុជាច្រើនជាងនាំមកកម្ពុជា ខណៈចិន ជាប្រទេសនាំចេញមកកម្ពុជាច្រើនជាងនាំចូល ។
នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ លោកប៉ាន សូរស័ក្តិបានជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេស ដើម្បីរឹតចំណងមិត្តភាពបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ក្នុងនោះ លោកបានជួបជាមួយលោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ ។
ក្នុងកិច្ចប្រជុំជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកប៉ានសូរស័ក្តិបានទៅកាន់ភាគីចិន អោយបន្ថែមការនាំចូលផលិតផលកសិកម្មដែលចិនបាននាំចូលកន្លងមករួមមាន ចេក ដំឡុងមី អង្ករនិងស្វាយជាដើម ហើយក៏សុំអោយចិនបន្ថែមនាំចូលផលិផលកសិកម្មជាច្រើនទៀតដែលកំពុងមានសក្ដានុពលនៅកម្ពុជា ទៅកាន់ប្រទេសចិន ។
លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ក្នុងនាមជាមន្ត្រីនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកនឹងជំរុញឱ្យមានការពិនិត្យលទ្ធភាព ដើម្បីនាំកសិកម្មពីកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀត និងពិនិត្យមើលថាតើទំនិញណាខ្លះទៀតដែលអាចនាំចូលប្រទេសចិនបាន ធ្វើយ៉ាងណាដើម្បីជំរុញពាណិជ្ជកម្មទ្វេរភាគីរវាងចិន និងកម្ពុជា អោយបានច្រើនថែមទៀត ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកន្លងទៅនេះ បានបង្ហាញផងដែរថាសេដ្ឋកិច្ចកម្ពុជាមានជាប់ពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចចិន ដោយក្នុងនោះធនាគារនេះក៏បានព្យាករណ៍ថា បើសិនជាសេដ្ឋកិច្ចចិនមានបញ្ហាណាមួយ ថមថយឬធ្លាក់ចុះ ក៏នឹងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ ដូច្នេះ កម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ។ វឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន កាលពីឆ្នាំ២០១៧សម្រេចបានទឹកប្រាក់ ៥ពាន់លានដុល្លារ ឆ្នាំ២០១៨សម្រេចបានប្រមាណជាង៦ពាន់លានដុល្លារអាមេរិក និងបង្កើនទំហំពាណិជ្ជកម្មអោយបានដល់ ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣ ។
ដោយឡែកសម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចមួយលើពិភពលោកផងដែរនោះ កម្ពុជាក៏មិនបោះបង់ចោលនោះទេ ដោយក្នុងនោះមន្ត្រីកំពូលៗរបស់កម្ពុជា បានពង្រឹងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែម ។ នៅក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើអោយអាមេរិកជំរុញធុរជនរបស់អាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ អោយកាន់តែចម្រើនឡើងថែមទៀត ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា ក្នុងអាណតិ្តដែលលោកកាន់ជាអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា លោកនឹងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាអោយប្រសើរឡើង ហើយចាប់តាំងពីលោកចូលមកកាន់ជាអគ្គរដ្ឋទូត លោកW. Patrick Murphy បានបន្តជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាបន្តបន្ទាប់ ។
តាមរបាយការណ៍ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកមួយរបស់កម្ពុជា កាលពីពេលថ្មីៗនេះថា ទោះបីជាស្ថានភាពនយោបាយរវាងកម្ពុជា និងអាមេរិកមិនជាល្អូកល្អឺននឹងគ្នាក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកនៅតែមានភាពល្អប្រសើរ ជាក់ស្ដែងរយៈពេលកន្លះឆ្នាំ ២០១៩នេះ ចាប់ពីខែមករា ដល់ខែ មិថុនា ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានមានប្រមាណ២,៥ពាន់លានដុល្លារ ដោយក្នុងនោះ កម្ពុជានាំទៅអាមេរិកប្រមាណ២,២ពាន់លានដុល្លារអាមេរិក ។ក្នុងនោះដែរ កម្ពុជា ក៏កំពុងផលិតនូវទំនិញសម្រាប់បម្រើអោយការនាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ ដែលជាប្រភេទទំនិញទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុន ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកទទួលផលចោរកម្មទិញម៉ូតូពីក្រុមចោរប្លន់កាំបិតបុ័ងតោត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែខឹងរឿងបងប្អូនស្តីបន្ទោសមិនឱ្យប្រើគ្រឿងញៀន ស្រាប់តែខឹងចិត្តដុតផ្ទះខ្លួនឯងឆេះហុយខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើល...
ប្រទេសឥណ្ឌា ៖ មនុស្សយ៉ាងតិច៤៣នាក់បានត្រូវបាត់បង់ជីវិត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងញូវដែល្លីរដ្ឋធានីឥណ្ឌា ដោយសារភ្លើងឆេះរោងចក្រផលិតកាតាបមួយ ដែល...
បុគ្គលមានចិត្តជាឥស្សរៈ មានន័យថាជាចិត្តនឹងមិនរេទៅតាមហេតុការណ៍ដែលបានកើតឡើង នេះហើយជាគុណភាពជីវិតសម្រាប់ការរស់នៅក្នុងសង្គម ។អ្នកបួសដែលដល់នូវចិត្តជា...
មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិ...
ក្រុងហុងកុង ៖ មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី៨ធ្នូ បានលើកគ្នាដើរហែក្បួនបាតុកម្មស្និទ្ធប្រជាធិបតេយ្យនៅក្រុងហុងកុង ដើម្បីកំណត់ពីខួបកម្រប់៦ខែនៃការតវ៉ា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីម្នាក់បើកហ្គាសអុចបារី បណ្តាលឲ្យឆាបឆេះផ្ទះខ្លួនឯងអស់មួយខ្នងហ្មត់មួយប៉ប្រិចភ្នែក បង្កឱ្យមានការភ្ញាក់ផ្អើល...
សប្បាយគឺលោកសំដៅដល់ការពេញចិត្តក្នុងការធ្វើ ឬការពេញចិត្តចំពោះការដែលនឹងឲ្យសម្រេចតាមគោលបំណងដូចជាការរស់នៅ ការបំពេញការងារ ឬការបំពេញតាមផ្លូវចិត្តបានដល់...
ប្រទេសអូស្ត្រាលី ៖ ពពកផ្សែងពុលដោយសារភ្លើងឆេះព្រៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានហុយទៅដល់រដ្ឋធានីអូស្ត្រាលីក្រុងកង់បេរ៉ា ។ភាគខាងកើតអូស្ត្រាលីជួបប្រទះ...
ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករមានមុខរបរឆ្អើរត្រី ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ធ្នូ បានផ្តល់កិច្ចសម្ភាសន៍ថា...
នៅក្នុងគម្ពីរអភិធម្មត្រង់ចំណុចមួយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងបង្ហាញអំពីវិធីសម្រាប់រំលត់ភ្លើងទាំង៣គឺ៖១-ភ្លើងគឺរាគៈ ទ្រង់ត្រាស់បង្គាប់ឲ្យរំលត់ដោយអសុភ...
រាជធានីភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សម្រេចធ្វើការឃុំខ្លួនជនសង្ស័យ៦នាក់ ដាក់ពន្ធនាគារជា...
រាជធានីភ្នំពេញ ៖ ទស្សនិកជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាកំប្លែងជើងចាស់នាយ ក្រឹម និងភរិយា ស្រីលាភ បានចេញសម្តែងភ្លេងការ និងកាត់សក់...
ខេត្តមណ្ឌលគិរី ៖ ទំនប់ទឹកចាស់តាំងពីជំនាន់៥០ផ្លាយឆ្នាំមុន និងត្រូវស្ថាបនាជាថ្មីស្តុកទឹកបានជាង២លានម៉ែត្រគូបដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងការ...
ខេត្តពោធិ៍សាត់ ៖ ចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្អូនៗនិងក្មួយៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេនរៀនសូត្រតាម ។...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកស្វាយទាប ខេត្តស្វាយរៀង បានទទួល...
អាការៈវិលមុខអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា គឺមិនមែនដោយសារតែជំងឺនោះឡើយជួនកាលទម្លាប់មួយចំនួនក៏បង្កបញ្ហានេះផងដែរ។ថាតើមូលហេតុអ្វីខ្លះអាច...
ខេត្តកំពត ៖ ឆ្នេរព្រែកកំពតបច្ចុប្បន្ននេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំបូមខ្សាច់ទប់ខឿនថ្មនៅមុខឆ្នេរសាលាខេត្តកំពត ដើម្បីទប់ស្កាត់ហានិភ័យការបាក់ច្រាំង បាក់ខឿន...
ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិចក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី០៩ ធ្នូ បានឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នមុខរបរ...
ខេត្តកំពង់ចាម ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៣៦ហិកតា នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម កំពុងតែជួបបញ្ហាកង្វះខាតទឹកត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំ...