ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក លុយ​រៀល លុយ​យ៉េន​ជប៉ុន និង​ដុល្លារ​អូស្ត្រាលី​មួយ​ណា​ហើម​មួយ​ណា​ស្រក?

4 ឆ្នាំ មុន

នៅ​ក្នុងថ្ងៃនេះ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ហាក់​មាន​សាច់ដុំ​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ និង​លុយ​យ៉េន​បន្តិច តែ​អត្រា​ប្តូរ​ប្រាក់​លុយ​ដុល្លារ​អា​មេ​រិ​ក​ទប់ទល់ និង​លុយ​ដុល្លារ​អូស្ត្រាលី​ហាក់​ចុះ​ខ្សោយ បើ​ប្រៀបធៀប​នឹង​អត្រា​ប្តូរ​ប្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

នៅ​ក្នុងថ្ងៃនេះ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ហាក់​មាន​សាច់ដុំ​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ និង​លុយ​យ៉េន​បន្តិច តែ​អត្រា​ប្តូរ​ប្រាក់​លុយ​ដុល្លារ​អា​មេ​រិ​ក​ទប់ទល់ និង​លុយ​ដុល្លារ​អូស្ត្រាលី​ហាក់​ចុះ​ខ្សោយ បើ​ប្រៀបធៀប​នឹង​អត្រា​ប្តូរ​ប្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឲ្យ​ដឹង​នា​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៧២,០០ រៀល អត្រា​លក់​ចេញ ៤.០៨៧,០០ រៀល​ដែល​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ​៤.០៧០,០០​រៀល និង​អត្រា​លក់​ចេញ​ត្រឹមតែ ៤.០៨៥,០០ រៀល​ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​យ៉េន​នៅ​ថ្ងៃនេះ គឺ​ហាក់​ចុះ​ខ្សោយ គឺ​១​ដុល្លារ​អា​មេ​រិ​ក មាន​អត្រា​ទិញ​ចូល ១០៧,៨០​យ៉េន និង​អត្រា​លក់​ចេញ ១១០,៣០​យ៉េន ដែល​ម្សិលមិញ​មាន​អត្រា​ទិញ ១០៧,៣០ យ៉េន​និង​លក់​ចេញ ១០៩,៨០ យ៉េន ។

ចំពោះ​ប្រាក់​ដុល្លារ​អូស្ត្រាលី គឺ​១ ដុល្លារ​អូស្ត្រាលី មាន​អត្រា​ទិញ​ចូល ០,៦៧៦០ ដុល្លារ​អា​មេ​រិ​ក និង​អត្រា​លក់​ចេញ ០,៦៩៩០​ដុល្លារ​អា​មេ​រិ​ក​ដែល​កាលពី​ម្សិលមិញ​អត្រា​ទិញ​ចូល ០,៦៧៨០ និង​លក់​ចេញ​០,៧០២០ ដុល្លារ​អា​មេ​រិ​ក ៕ (អត្ថបទសហការ) កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ