ប្រទេសប៉ាគីស្ថាន ៖ មនុស្សយ៉ាងតិច៧៣នាក់ក្នុងនោះមានអ្នកធ្វើធម្មយាត្រាច្រើននាក់ បានត្រូវស្លាប់ដោយសារភ្លើងឆាបឆេះកាលពីព្រឹកថ្ងៃទី៣១តុលា ក្នុងរថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅប៉ាគីស្ថាន ក្រោយការផ្ទុះដោយចៃដន្យធុងហ្គាស់មួយ។

រថភ្លើ្លងដែលឆេះពេលនេះស្ថិតនៅក្នុងតំបន់ជនបទមួយនៃស្រុករ៉ាហ៊ីមយ៉ាខាន់ ខេត្តPENDJAB ភាគកណ្ដាលប្រទេស។ ភ្លើងពេលនេះត្រូវបានពន្លត់ចំណែកបណ្ដាអ្នកជួយសង្គ្រោះនិងក្រុមអ្នកពន្លត់ភ្លើង បានខិតខំចូលពិនិត្យតាមបណ្ដាទូរថភ្លើងដែលខ្លះនៅមានផ្សែងហុយនៅឡើយ។ ជនរងគ្រោះមួយចំនួនបានស្លាប់ឬរបួសក្បាល ពេលលោតចេញពីរថភ្លើងដែលកំពុងមានភ្លើងឆេះហើយនៅរត់នៅឡើយ។

យោងតាមនាយកនៃមន្ទីរពេទ្យមូយដែលនៅជិតកន្លែងមានភ្លើងឆេះ ហើយអ្នករបួសនិងសាកសពច្រើននាក់បញ្ជូនទៅទីនោះថា តុល្យការជនរងគ្រោះពេលនេះអ្នកស្លាប់ឡើងដល់៧១នាក់ហើយមនុស្ស៤៤នាក់រងរបួស។ ចំណែកអ្នកនាំពាក្យម្នាក់របស់ភ្នាក់ងារសង្គ្រោះនិយាយថា តុល្យការថ្មីអ្នកស្លាប់ឡើងដល់យ៉ាងតិច៧៣នាក់ហើយមនុស្សជាង៤០នាក់រងរបួស៕ (កែសម្រួលដោយ ៖ បុប្ផា) (កែសម្រួលដោយ ៖ Nhpro Life)




ចែករំលែកព័តមាននេះ