ចិន​គាំទ្រ​ការ​មិន​ឲ្យ​មេដឹកនាំ​ប្រឆាំង​ម្នាក់​​ឈរឈ្មោះ


ក្រុង​ហុងកុង ៖ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៣០​តុលា​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​មិន​ផ្ដល់​សុពល​ភាព ដល់​បេក្ខភាព​របស់​សកម្មជន​វ័យក្មេង​អាយុ​២២​ឆ្នាំ លោក​JOSHUA WONG​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ដើរតួ​នាទី​សំខាន់​ម្នាក់​សម្រាប់​បុព្វហេតុ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​មូលដ្ឋាន​នា​ថ្ងៃ​ទី​២៤​វិច្ឆិកា​ខាង​មុខ​នេះ​។

លោក​YANG GANG អ្នកនាំពាក្យ​របស់​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​ចិន ក្នុង​សន្និ​សីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ប៉េ​កាំ​ង​ថ្លែង​ថា JOSHUA WONG​តែង​ដើរ​គ្រវី​កន្ទុយ​ដូច​ឆ្កែ​មួយ​ក្បាល ដើម្បី​ឲ្យ​គេ​អាណិត​។ ជន​នោះ​ជា​ពិរុទ្ធជន​សំខាន់​ម្នាក់​ដែល​បំផ្លាញ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​២​។

មេខ្លោង​នៃ​គណបក្ស​DEMOSISTO​នោះ​ពុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។ អ្នកនាំពាក្យ​រូប​នោះ​បាន​ចោទប្រកាន់​លោក​JOSHUA WONG​ថា ប្រកាន់​ជំហរ​ទាមទារ​ឯករាជ្យ​នៅ​ហុងកុង​និង​លើកទឹកចិត្ត​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ពេល​មាន​ភាព​ជ្រួលច្របល់​។

មុន​នេះ​អាជ្ញាធរ​ក្រុង​ហុងកុង​បាន​ធ្វើការ​វាយប្រហារ​ជន​ប្រឆាំង​វ័យក្មេង​រូប​នោះ​រូ​ច​ហើយ​។ មេដឹកនាំ​ប្រឆាំង​នេះ មាន​ភាព​ល្បីល្បាញ​ក្នុង​ចលនា​ឆ័​ត្រ​OCCUPY CENTRAL​ដែល​ទាមទារ​ការ​កែទម្រង់​ប្រជាធិបតេយ្យ ដែល​មាន​ភាព​ពុះកញ្ជ្រោល​កាលពី​ឆ្នាំ​២០១៤ ហើយ​រូបគេ​នៅ​តែ​ទាមទារ​ឯករាជ្យ​របស់​ហុងកុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ