ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​បំភ្លឺ​..!

4 ឆ្នាំ មុន
  • បាត់ដំបង

​កោះសន្តិភាព​សូម​សម្តែង​នូវ​ការ​សោកស្តាយ ​ជុំវិញ​ការ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​២៩ តុលា ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ពី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង កាលពី​ថ្ងៃ​ទី​៣០ តុលា ហើយ​ក៏​មានការ​ផ្សាយ​បន្ត​ពី​គេហទំព័រ​មួយ​ចំនួន​ផង​ដែរ ។ ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះមិន​មាន​ចេតនា…

​កោះសន្តិភាព​សូម​សម្តែង​នូវ​ការ​សោកស្តាយ ​ជុំវិញ​ការ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​២៩ តុលា ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ពី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង កាលពី​ថ្ងៃ​ទី​៣០ តុលា ហើយ​ក៏​មានការ​ផ្សាយ​បន្ត​ពី​គេហទំព័រ​មួយ​ចំនួន​ផង​ដែរ ។

ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះមិន​មាន​ចេតនា ផ្នែក​នយោបាយ​ណាមួយ​បម្រើ​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ណាមួយ​ឡើយ តែ​វា​អាច​ជា​ការ​ខ្វះចន្លោះក្នុង​ការ​ប្រើប្រាស់​រូបថត​ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​បច្ចុប្បន្នភាព​ជាក់ស្តែង ។

កោះសន្តិភាព​សូម​អធ្យាស្រ័យ​ជុំវិញ​ប្រតិកម្ម​នានាដោយ​សន្យា​ថា មិន​ឱ្យ​មាន​កំហុស​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ដំណឹង​នេះ​ជា​លើក​ទី​២​ឡើយ ព្រមទាំង​សូម​លោក​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ មាន​សេចក្តី​ក្លាហាន​សហការ​ល្អជា​មួយ​អ្នក​សារព័ត៌មាន​ផង ចៀសវាង​«​ជះ​ទឹក​» ដែល​មិនមែន​ជា​ទឹកបរិសុទ្ធ​នៅ​ថ្ងៃក្រោយ​ទៀត ។

ទោះបី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង មិន​បាន​ទាមទារ​ឱ្យ​មានការ​កែតម្រូវ​តាម​របប​ព័ត៌មាន​ក្តី ក៏​កោះសន្តិភាព​រីករាយ​ថតចម្លង​ចុះ​ផ្សាយ​សេចក្តី​បំភ្លឺ​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដូច​ខាងក្រោម​នេះ​ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ ៖

អត្ថបទសរសេរ ដោយ