ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​ជា​អ្នក​ទៅ​ស្នាក់​នៅ​សណ្ឋាគារ កុំ​ភ្លេច​ធ្វើ​រឿងទាំង​​នេះ​ដាច់ខាត

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​ទៅ​ស្នាក់​នៅ​សណ្ឋា​គារ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-មុន​ពេល​ដែល​អ្នក​ចូល​បន្ទប់ អ្នក​គួរតែ​គោះ​ទ្វារ ​ដើម្បី​ជា​ការ​គោរព​ដល់​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ជា​មុន​សិន​។ ២-អ្នក​មិន​គួរ​ឆ្លុះកញ្ចក់​ក្នុង​ពេល​ពាក់កណ្តាល​យប់​ឡើយ​។ ៣-ក្នុង​បន្ទប់​សណ្ឋាគារ អ្នក​មិន​គួរ​មើល​រឿង​ខ្មោច​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ខ្លាច​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​ទៅ​ស្នាក់​នៅ​សណ្ឋា​គារ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-មុន​ពេល​ដែល​អ្នក​ចូល​បន្ទប់ អ្នក​គួរតែ​គោះ​ទ្វារ ​ដើម្បី​ជា​ការ​គោរព​ដល់​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ជា​មុន​សិន​។

២-អ្នក​មិន​គួរ​ឆ្លុះកញ្ចក់​ក្នុង​ពេល​ពាក់កណ្តាល​យប់​ឡើយ​។

៣-ក្នុង​បន្ទប់​សណ្ឋាគារ អ្នក​មិន​គួរ​មើល​រឿង​ខ្មោច​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ខ្លាច​។

៤-អ្នក​មិន​គួរ​បង្វិល​ក្បាល​នៃ​ស្បែកជើងរបស់​​អ្នក​មក​ចំ​គ្រែ​អ្នក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្មោច​មក​រក​អ្នក​តាម​ទិស​ដៅ​នៃ​ស្បែកជើង​នោះ​។

៥-អ្នក​មិន​គួរ​ដាក់​ស្បែកជើងផ្ទាត់​ជិត​គ្រែ​របស់​អ្នក​ដោយ​មាន​របៀបរាបរយ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​របស់​មិនល្អ​មក​ជិត​ខ្លួន​អ្នក​។

៦-អ្នក​មិន​គួរ​ហៅ​ឈ្មោះ​គ្នា​ក្នុង​បន្ទប់​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​របស់​មិនល្អ​ទាំងនោះ​ចង​ចាំ​ឈ្មោះ​របស់​អ្នក​បាន​។

៧-អ្នក​ក៏​មិន​គួរ​ហាល​ខោអាវ​ក្នុង​បន្ទប់​អ្នក​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​របស់​មិនល្អ​ទាំងនោះ​ស្លៀក​សម្លៀក​បំពាក់​អ្នក​បាន​។

៨-អ្នក​មិន​គួរ​ដក​រោមជើង​នោះ​ទេ ព្រោះ​មិនល្អ​ចំពោះ​អ្នក​ឡើយ​។

៩-នៅ​ពេល​ដែល​អ្នក​ស្នាក់​នៅ​សណ្ឋាគារ អ្នក​មិន​គួរ​ចូល​គេង​យប់​ជ្រៅ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​របស់​មិនល្អ​។

១០-អ្នក​ក៏​មិន​គួរ​ផ្អែក​ជញ្ជាំង​ផ្តេសផ្តាស​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ផ្អែក​ខុស​មនុស្ស​បាន​។

ដូចនេះ ក្នុង​បន្ទប់​សណ្ឋាគារ អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ